ស្នងការរង ខេត្តបន្ទាយមានជ័យ ចុះនែនាំ ប្រជាពលរដ្ឋ រត់តាក់ស៊ី ដែល ដឹកអ៊ីវ៉ាន់ សំពីង សំពោង

បន្ទាយមានជ័យ៖ នៅយប់ ថ្ងៃទី ១០ ខែ វិច្ចិកា ឆ្នាំ២០១៦ កំលាំងនគរបាល ក្រុងប៉ោយប៉ែត សហការ និង កំលាំងនគរបាល ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ដឹកនាំ ដោយលោក វីរ:សេនីទោ អ៊ុំសុផល បានចុះ ត្រួតពិនិត្យ លើរយន្តតាក់ស៊ី ដែលដឹក សំពីង សំពង នឹង នឹងពន្យល់ ណែនាំ ទៅលើ អ្នករត់ តាក់ស៊ី ទាំងអស់ បានចំនួន ៣០ រថយន្ត បន្តមកទៀត នោះ លោក បានអោយ អ្នករត់ តាក់ស៊ីទាំង អស់ នោះធ្វើកិច្ចសន្យា កុំអោយដឹក សំពីងសំពោង តទៅទៀត ហើយ បើមានលើក ក្រោយទៀត នឹងធ្វើការ ពិន័យ ទៅតាមច្បាប់ ហើយ ក្នុងនោះ ផងដែរ លោក អ៊ុំសុ ផល បានទទួល ព័ត៌មាន ថាមាន អ្នករត់ តាក់ស៊ី មួយ ចំនួនតូចបាន ដឹកពលករ ចំណាក់ ស្រុក ចេញពី ប្រទេសថៃ ដែល អាជ្ញាថៃ ចាប់បញ្ជូន នោះ ត្រូវមានក្រុម រត់ តាក់ស៊ី មួយចំនួន តូច ខ្លះទាលុយ ថ្លៃរត់ តាក់ស៊ី យ៉ាងច្រើន ហើយ ប្រើសំដី មិនសមរម្យ លោស្នង ការ រងបានចុះទៅ សាកសួរ ដល់កន្លែង ទទួលពលករ ថៃដែលស្ថិត នៅក្នុងភូមិប៉ោយប៉ែត សង្កាត់ ប៉ោយប៉ែត ដែលមានអ្នក ស្រីស៊ឹន ណាំយ៉ុង ជាអ្នកទទួល នឹងសម្រួល ដល់ពលករ ដែលធ្វើដំណើរ ទៅតាមបណ្តារ ខេត្តផ្សេង អ្នកស្រី បានបញ្ជាក់ ប្រាប់លោកស្នងការ រងថាកាលពី មុនគឺមានមែន តែដល់ពេល អ្នកស្រី ដឹងពីព័ត៌មាន នោះគឺអ្នកស្រីបាន បញ្ឈប់ អស់បាត់ ហើយ ឥឡូវនេះ នៅតែក្រុមតាក់ ស៊ី ដែលត្រឹមត្រូវ ទាំងអស់ លោកស្នងការ រងបានបន្តរ ទៀតថា សំណូមពរ អោយអ្នកស្រីស៊ឹន ណាំយ៉ុង បើកទ្វារ កន្លែង ដាក់ពលករ នោះទៅសុំកុំបិទទ្វារ ធ្វើអី ព្រោះមានពលករខ្លះ ត្អូញត្អែរ ថាពេលចេញ ពីគុគថៃ មកគេដាក់ក្នុង ឡានទ្រុង ចាក់សោដូច ជ្រូក ហើយ ដល់ មកដីទឹកដីខ្លួនឯង ត្រូវជាប់ទ្រុង ក្នុងសំណាញ់ ដូចទ្រុងសារិការកែវ ចឹង ។ ដោយ អនាគតថ្មី