ឧកញ្ញ៉ាស្រុកស្នួល ខេត្តក្រចេះជិត១០រូប បានរងការចោទ ពីប្រជាពលរដ្ឋថា កាប់យកឈើពីដែនជម្រកអភិរក្ស សត្វព្រៃភ្នំព្រេច
ខេត្តក្រចេះ ៖ ក្រុមប្រជាពលរដ្ឋបានចោទ លើ ឧកញ្ញាស្រុកស្នួលខេត្ត ក្រចេះជិត ១០រូប ថាបានកំពុងកាប់ យកព្រៃឈើពី ដែនជម្រកអភិរក្ស សត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ដឹកជញ្ជូនតាមស្រុកស្នួល ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាម។
កាលពីពេលថ្មីៗ នេះព្រៃឈើក្នុងតំបន់អភិរក្សសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី បានរងការកាប់ទន្ទ្រាន យកឈើពីសំណាក់ លោកឧកញ្ញ៉ាស្រុក ស្នួលជាច្រើនរូប ដោយលួចលាក់ ធ្វើអាជីវកម្មនៅទីនោះ បន្លំឈើមានច្បាប់។ ឈើទាំងនោះត្រូវគេដឹងថា គឺជាប្រភេទឈើ សុក្រំ គរគី ករកោះ និងឈ្លីកមូល កាត់ចុងកាត់គល់ និងឈើអាររួចជាស្រេច ហើយដឹកជញ្ជូនចេញពី ព្រៃអភិរក្សសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌល គីរី។
ព្រៃឈើនៅតំបន់ដែន ជម្រកអភិរក្សសត្វព្រៃភ្នំព្រេច បច្ចុប្បន្ន ត្រូវរងការកាប់ យកឈើពីក្រុម ឧកញ្ញាស្រុកស្នួល ខេត្តក្រចេះ ការកាប់យកព្រៃឈើទាំងនោះ ដោយ កាត់ក្បាលកាត់ចុង ហើយរថយន្តដឹកជញ្ជូនឈើទាំង នោះសុទ្ធតែប្រភេទរថយន្តយីឌុបវេអង កែប្រវែងទ្រុងរថយន្តថែមទៀតផង។
បើតាមសេចក្តីរាយការណ៍បាន បញ្ជាក់ឲ្យដឹងថា រថយន្តវេអងដឹក ជញ្ជូនឈើខាងលើ ជញ្ជូនឈើចេញពីផ្លូវ ដែលបានឈូសឆាយ គ្រោងទុកជាមុន សម្រាប់ជញ្ជូនឈើពីចំណុច ដែនជម្រកសត្វព្រៃភ្នំព្រេច ស្នាក់ការបរិស្ថាន (ខ្នងអន្ទ្រង) ចេញតាមផ្លូវសំពូជ ស្រុកស្នួល ហើយដឹកជញ្ជូនឈើបន្ត តាមកំណាត់ផ្លូវជាតិលេខ (៧៤ផ្លូវត្រពាំង ស្រែ) ឆ្លងច្រកទ្វារព្រដែនអន្តរជាតិត្រពាំងស្រែវ៉ាឮស្រុកស្នួល ខេត្តក្រចេះ យកឈើទៅលក់នៅប្រទេសវៀតណាមតែម្តង។
សេចក្តីរាយការណ៍ បានបញ្ជាក់ឲ្យដឹងទៀតថា សកម្មភាព ដឹកជញ្ជូនបទល្មើសព្រៃឈើ ពីចំណុចស្រុកស្នួល ខេត្ត ក្រចេះខាងលើនេះគឺត្រូវគេសម្គាល់ ឃើញថា រថយន្តវេអង យឺឌុបដឹកជញ្ជូនឈើ នៅពេលថ្ងៃត្រឹមតែ១០% តែប៉ុណ្ណោះ តែបើពេលយប់វិញ នោះជញ្ជូនឈើចាប់ តាំងពីក្បាលព្រលប់ រហូតដល់ម៉ោងទៀបភ្លឺតែម្តង មិនក្រោមពីជិត៤០ រថយន្តយឺឌុបវេអង នោះឡើយ។ ជាក់ស្តែងកាលពីវេលាម៉ោង០៤.៣០នាទីថ្ងៃទី៣ ខែកុម្ភុៈឆ្នាំ២០១៨ នេះពលរដ្ឋបានប្រទះឃើញរថយន្ត យឺឌុបដឹកជញ្ជូនឈើ នៅចំណុចផ្លូវដែនជម្រកសត្វ ព្រៃភ្នំព្រេច ស្នាក់ការបរិស្ថាន ខ្នងអន្ទ្រង ហើយជញ្ជូន ចេញតាមផ្លូវសាពូច ចំណុចខាងលើ។
បើតាមការបញ្ជាក់ ពីតៃកុងបើកបរ រថយន្តយឺឌុបវេអង ខាងលើសុំមិនបង្ហាញឈ្មោះ បានបង្ហើបឲ្យដឹងថា រថយន្តដែលកំពុងជញ្ជូនឈើនេះទី១-គឺជារបស់លោ កឧកញ្ញ៉ា ជ័យ រ៉េត ទី២-ឧកញ្ញា សង្ហ សំអុល ទី៣-ឧកញ្ញ៉ា ល័ក្ខ ទី៤-ឧកញ្ញ៉ាមុន្នី ដែលជាម្ចាស់ក្រុមហ៊ុន ដាយ ណាម ហើយរថយន្តដឹកជញ្ជូន ឈើវេអង ជាច្រើនទៀតនោះគឺជារថយន្តរបស់ ឧកញ្ញ៉ាផ្សេងៗ ដ៏ទៃទៀត។
លោក ទ្រី សុភ័ក្រ នាយខ័ណ្ឌរដ្ឋបាល ព្រៃឈើខេត្តក្រចេះ ពាក់ព័ន្ធទៅ និងករណីរថយន្តវេអង យីឌុបដឹកឈើលើសទម្ងន់កំណត់PC (ប៉េសេរ) ដែលបណ្តាលឲ្យ ខូចផ្លូវសាធារណៈ (ផ្លូវជាតិ) លើកំណាត់ផ្លូវជាតិលេខ ៧៤ តាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែវ៉ា ឮស្រុកស្នួល ភ្នាក់ងារ យើងមិនអាចសុំការបំភ្លឺពី លោកបាននោះទេ ព្រោះប្រព័ន្ធទូរស័ព្ទ របស់លោកមិនអាចទាក់ទង់បាន។ ទោះជាយ៉ាងណាក្តី ឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ពាក់ព័ន្ធបទល្មើសព្រៃឈើ ដែលដឹកជញ្ជូនចេញ ពីដែនអភិរក្សសត្វព្រៃភ្នំព្រេច នៃខេត្តមណ្ឌលគីរី ឆ្លងមកស្រុកស្នួល ខេត្តក្រចេះនោះ លោកបានឲ្យ 《អនាគតថ្មី》ដឹងកាលពីរសៀលថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ២០១៨ នេះថា ឈើរបស់ឧកញ្ញ៉ា ជ័យ រ៉េត និងរប ស់ឧកញ្ញ៉ាល័ក្ខ គឺមានច្បាប់ចេញពីមន្ទីកសិកម្មរុក្ខប្រមាញ់ និងនេសាទត្រឹមត្រូវ តែក្នុងនោះ ឧកញ្ញ៉ាមួយចំនួនក៍គ្មានច្បាប់ LP -PC ឡើយ។
លោកបានបន្តទៀតថា ចំណែករថយន្តវេអងយឺឌុបដឹកជញ្ជូនឈើលសទម្ងន់ និងច្បាប់ព្រៃឈើ នោះលោកមិនបានដឹងនោះទេ លោកថាលោកនិងបញ្ជាឲ្យមន្ត្រី មន្ទីសាធារណៈការ និងដឹកជញ្ជូខេត្ត រិតបន្តឹងទៅលើ រថយន្តយឺឌុបកែប្រវែងទ្រុង ប៉ែកខាងក្រោយផ្ទុកលើសទម្ងន់លោកនិងបញ្ជាមន្ត្រីជំនាញ អោយកាត់ទ្រុងរថយន្តវេអងយឺឌុប ដែលធ្វើចរាចរណ៍ លើកំណាត់ផ្លូវជាតិ៧៤ផ្លូវ ត្រពាំងស្រែទាំងអស់។
គួរបញ្ជាក់ផងដែលថា សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗ នេះ សម្តេចលោកបានបញ្ជាយ៉ាងដាច់ខាត ពាក់ព័ន្ធទៅ និងរថយន្តយឺឌុបខ្នាតធំៗ ដឹកជញ្ជូនលើសទម្ងន់ លោកថាសមត្ថកិច្ច ដែលអនុវត្តន៍នូវច្បាប់ចរាចរណ៍ លើផ្លូវសាធារណៈ ត្រូវឃាត់រថយន្តដែលល្មើសនឹងច្បាប់ ទាំងនោះតែម្តង ដើម្បីយក មករក្សាទុកដោះតាមនិតិវិធីច្បប់៕ ដោយ.ឡុង សារេត