ភ្លើងឆេះព្រៃ រាលទៅឆេះផ្ទះ ប្រជាពលរដ្ឋ ០១ខ្នង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ខេត្តព្រះវិហា រ៖ ភ្លើងឆេះព្រៃ បានរាលឆេះផ្ទះប្រជាពលរដ្ឋ ចំនួន មួយខ្នងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលមានទំហំទទឹង ៨ម៉ែត្រ × បណ្តោយ ២០ម៉ែត្រ សង់អំពីឈើប្រកស្បូវ រួមនឹងកញ្ខុះ ២ ម៉ែត្រ × ២ ម៉ែត្រ ចំនួន ៥ កញ្ខុះដែលសង់អំពីឈើ ប្រកស្បូវដែរនោះ ក៍ត្រូវបានអគ្គីភ័យ លេបត្របាក់ ទាំងស្រុងផងដែរ។

លោក ជាគឹម សេង អភិបាល ស្រុកជាំក្សាន្ត បានអោយក្រុមការងារយើង ដឹងថា ហេតុដែលបានបង្ករ អោយមានករណី គ្រោះអគ្គីភ័យនេះកើតឡើងនោះ គឺកើតឡើងដោយសារភ្លើងឆេះព្រៃ ហើយត្រូវខ្យល់បកបើុង រងើកភ្លើងហើរ មកប៉ះ នឹងដំបូលប្រកស្បូវផងនោះ វាក៍បានបង្ករអោយមានអគ្គីភ័យកើតឡើងតែម្តង៕

លោកបានបញ្ជាក់ ផងដែរថា ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង ប្រម៉ាណ ២រសៀលថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៨ នៅចំនុច ភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

គួរបញ្ជាក់ផងដែរថា សម្រាប់ជនរងគ្រោះ ខាងលើគឺមានឈ្មោះ ហង្ស វិចិត្រ ភេទប្រុស អាយុ ៣៨ឆ្នាំ និងប្រពន្វឈ្មោះ អ៊ុំ អូន អាយុ៣៧ឆ្នាំមុខរបអ្នកលក់បាញ់ឆេវ រស់នៅភូមិឃុំកើតហេតុខាងលើ។ សម្ភារះខូចខាត រួមមានលុយដុល្លា ១០០០០ ដុល្លារ លុយបាត៧០០០០ បាត លុយខ្មែរ១លានរៀល មាស៨តំឡឹង និងគ្រឿងសង្ហារឹមសរុបគិតជា ទឹកប្រាក់១០០០០ ដុល្លារ បន្ថែមទៀត។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានបញ្ជាក់ផងដែរថា ក្រោយកើតហេតុ លោកបានបញ្ជា ទៅអធិកាស្រុក ដើម្បីយករថយន្តពន្លត់អគ្គីភ័យ បានទាន់ពេលវេលា និងគ្រប់គ្រងបានលើស្ថានភាពជាក់ស្តែង ដោយប្រើប្រាសរថយន្ត ពន្លត់អគ្គីភ័យ ចំនួនពីរគ្រឿង និងបានប្រើប្រាសទឹកអស់ចំនួន៥សុីទែន ទើបធ្វើកាគ្រប់គ្រងបាននូវស្ថានភាព នេះទាំងស្រុង ហើយដោយមិនបង្ក អោយឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងបានទៀតនោះទេ។ ដោយ ក្រុមការងារប្រចាំខេត្តព្រះវិហារ

poipet-news-2-02-18-1

poipet-news-2-02-18-2

poipet-news-2-02-18-3

poipet-news-2-02-18-4

poipet-news-2-02-18-5

poipet-news-2-02-18-7

poipet-news-2-02-18-8