Top10

សមត្ថកិច្ចខេត្តព្រះវិហារ បង្រ្កាបបាន ជនសង្ស័យ ដែលមានការ ពាក់ព័ន្ធទៅនឹងកណីគ្រឿងញៀន

By ank-news

February 28, 2018

ខេត្តព្រះវិហារ ៖ នៅថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅវេលាម៉ោង១២ ថ្ងៃត្រង់កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានចុះបង្ក្រាប ករណីប្រេីប្រាស់គ្រឿងញៀន នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ករណីឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៤នាក់នេះគឺមានឈ្មោះ ទី១ ជិន កុសល្យ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ០២ឈ្មោះ ដាវ ធីញូង ជនជាតិវៀតណាម ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ស្រអែមខាងជើង ឃុំ ស្រអែម ៣ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ម៉ាស្សា រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ដ ០៤ឈ្មោះ សុខ ចន្ថា ជនជាតិវៀតណាម ភេទស្រីអាយុ៣១ឆ្នាំ មុខរបរម៉ាស្សា រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទូត ស្រុក ជាំក្សាន្ដ ។

សម្ថកិច្ចបានធ្វើការ ដកហូតបានថ្នាំញៀន ០១កញ្ចប់តូច ជនសង្ស័យទាំង០៤នាក់ ត្រូវបានសមត្ថកិច្ច កំពុងធ្វើកិច្ចសន្យា នឹងអប់រំអោយឈប់ប្រើប្រាស់គ្រឿងញៀន ហើយអោយត្រលប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង១៤និង០០នាទីរសៀល កំលាំងអាវុធហត្ថនៅតែបន្តចុះប្រត្តិបត្តិការ ដោយបានការអនុញ្ញាតិ ពីព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្ត លោក សេង ម៉េងស៊្រុន បានបន្ដរធ្វើការឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ទៀត ០១ឈ្មោះ សាំ ញឿន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ០២ឈ្មោះ នឿម សុីណាត ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកន្តួត ឃុំកន្ទួត ដកហូតវត្តុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច និង០១កញ្ចប់ធំទំងន់ ៥.៧០ក្រាម -ទូរសព្ទ័ដៃ២ -លុយខ្មែរ៦៥០០០៛ -កាបូបដាក់លុយ១ -កាបូបស្ពាយពណ៌ខ្មៅ១ -សំភារះសំរាប់ជក់នឹងវេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជននេះសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបាន កំលាំងអាវុធហត្ថស្រុកជាំក្សន្ដ កំពុងកសាងសំណុំរឿងបញ្ចូន ទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីនៃច្បាប់។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ បានបញ្ជាក់ផងដែលថា នៅក្នុងតំបន់ខាងលើ នោះសមត្ថកិច្ចនៅតែបន្ត ចុះបង្ក្រាប់ជាបន្តបន្ទាប់ជាប់ៗ គ្នាហើយក្នុងនោះដែលកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១១៨ ពាក់ព័ន្ធ និងករណីជួញដូរ នូវសារធាតុញៀន ម្នាក់ទៀតដោយមានឈ្មោះ ម៉ាត់ បូរៈ ភេទ ប្រុស អាយុ ៣០ ឆ្នាំមុខរបមិនពិត ប្រាកដបច្ចុប្បន្នស្នាក់នៅ ភូមិសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដកហូតបានវត្ថុតាង មានថ្នាំញៀនម្សៅក្រាមពណ៌សថ្លា (ម៉ាក់ទឹកកកចំនួន៤១កញ្ចប់ ក្នុងនោះ២៥កញ្ចប់ធំ និង១៦កញ្ចប់តូច) ដែលស្មើរ និង១០៨.៨៤ក្រាម លុយខ្មែរ១លានរៀល ជញ្ជីងសម្រាបថ្លឹងថ្នាំញឿន២គ្រឿង ទូរសព្វ័ដៃ១គ្រឿង រថយន្តម៉ាក NAVARA ស្លាកលេខភ្នំពេញ 2AQ9376 ចំនួន១គ្រឿង ដែកកេះ៣ផងដែល ហើយដោយមានសារាចរណ៍ នែនាំពីរាជរដ្ឋាភិបាល ក្នុងការចុះបង្ក្រាប់គ្រឿងញៀន ឲខានតែបាន និងមានបទបញ្ជា ផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត និងមានការសហកាបានល្អ ពីអជ្ញាស្រុក និងកំលាំងសមត្ថកិច្ចគ្រប់មូលដ្ឋាន ទើបការចុះបង្ក្រាប់ទទួលបានជោគជ័យ។ ដោយ ក្រុមការងារប្រចាំខេត្តព្រះវិហារ