ខេត្តព្រះវិហារ អភិបាលស្រុកជាំក្សាន្ត ទទួលសាកសពកម្មករខ្មែរ ពីភាគីថៃ

ខេត្តព្រះវិហារ ៖ សាកសព ពលករខ្មែរ ម្នាក់ដែលមានឈ្មោះ យូរ សាវុធ ភេទប្រុស អាយុ៣៦ ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅ ភូមិ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភាគីថៃ ធ្វើការប្រគល់ អោយខាងភាគីកម្ពុជា កាលពីវេលាម៉ោង៩:៤៤នាទី យប់នាថ្ងៃទី ២៨ខែ កុម្ភ: ឆ្នាំ ២០១៨ នៅចំណុចច្រកតំបន់អានសេះ៕

លោកជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានអោយដឹងថាសាកសព ដែលភាគីថៃបានបញ្ជូនមកនោះ ត្រូវបានអាជ្ញាធរពាក់ពន្វ័ ទទួលពីខាងភាគីថៃគឺ ជាសាកសពកម្មករសំណង់ ដែលត្រូវបានស្លាប ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងខេត្តនុនបូរី នៃព្រះរាជាណាចក្រថៃ ហើយទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះខាងភាគីថៃដឹកសាកសពប្រគល់ មកអោយអាជ្ញាខាងកម្ពុជា និងក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតខាងកម្ពុជា ហើយជាមួយគ្នានេះដែរ ឯកឩត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តព្រះវិហារ បានចូលរួមរំលែកទុក្ខ ដល់គ្រួសារសព និងចូលបច្ច័យ ចំនួន៤០០.០០០៛ និងអង្ក២បាវស្មើរនិង ១០០គីឡូក្រាម សម្រាប់គ្រួសារសពផងដែរ។ ដោយ លោកមានសុវណ្ណារិទ្ធ

poipet-news-01-02-18-02

poipet-news-01-02-18-03