ប្រត្តិបតិ្តការណ៍មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿញៀន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ដែរប្រើប្រាស់ និងជួញដូរគ្រឿងញៀន បានចំនួន ០៣នាក់ និងរឹបអូសបានវត្ថុតាងមួយចំនួន។  កំលាំងរាជអាវុធហត្ថបាន ចុះប្រតិបត្តិការណ៍ នៅម៉ោង១៥ និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ ២០១៨ ស្ថិតនៅចំនុចផ្សារយួន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្នុងប្រតិបត្តិការណ៍ ចុះបង្ក្រាបរបស់ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នោះរួមមានឈ្មោះ ទី០១.ឈ្មោះវិន ធីលិន ហៅលិន ភេទស្រី អាយុ៤៨ឆ្នាំ (ម្ចាស់ទីតាំងនិងវត្ថុតាង) ទី០២.ឈ្មោះ កែវ សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ និងទី០៣.ឈ្មោះ ស្រៀង ចាន់តារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ហើយនឹងជនសង្ស័យប្រុស.ស្រីទាំង០៣នាក់ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងកងរាជអាវុធហត្ថក្រុងបានប្រាប់ផ្តល់ព័ត៌មាន អោយ (អនាគតថ្មី) ដឹងថា ជនសង្ស័យទាំង០៣នាក់ ខាងលើ ត្រូវជាប់ចេាទពីបទ (រក្សាទុកចែកចាយ និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង១៣ និង០០នាទី នៅចំនុច កន្លែងដែលបានកើតហេតុខាងលើ និងឆែកឆេរឃើញ វត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទគ្រាប់ថ្នាំយ៉ាម៉ាចំនួន១៨ថង់ស្មើនិង ១៤៣គ្រាប់ គ្រឿងញៀនប្រភេទម្សៅក្រាម (ខេទឹកកក) ចំនួន១៣ថង់តូចថ្លា ថង់ថ្លាតូចៗ សំរាប់វេចខ្ចប់គ្រឿងញៀន មួយចំនួន ជញ្ជីងសំរាប់ថ្លឹង គ្រឿងញៀនចំនួន ០១ រួមទាំងឧបករណ៍ សំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ យកមកសួរនាំ នៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តរ ទៅកម្លាំងរាជអាវុធហត្ថជំនាញ នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ ដោយ អនាគតថ្មី

poipet-news-01-02-18-10

poipet-news-01-02-18-11

poipet-news-01-02-18-07

poipet-news-01-02-18-06

poipet-news-01-02-18-09

poipet-news-01-02-18-08

poipet-news-01-02-18-04