រថយន្តមន្ទីពេទ្យ បង្អែកស្រុកបរកែវ ០១គ្រឿង បានបុកបរុសម្នាក់ស្លាប់ ភ្លាមៗ

ខេត្តរតនគិរី ៖ រថយន្តមន្ទីពេទ្យបង្អែកស្រុកបរកែវ ១គ្រឿងបានបុកបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ កាលពីវេលាម៉ោង០៨.០០នាទីយប់ ថ្ងៃទី៣ ខែមិនា យប់រថយន្តសង្គ្រោះបន្ទាន់ ស្រុកបរកែវ បើកបរក្នុងល្បឿនលឿន ក៍បានជ្រុលចង្កូតបុកបុរសម្នាក់ ចំពីមុខរថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ករណីគ្រោះថ្នាក់ចរាចណ៍ នេះកើតឡើងនៅចំណុចភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខណៈតៃកុងបើកបរ រថយន្តមន្ទីពេទ្យបង្អែកស្រុកបរកែវ បើកបរទៅយកអ្នកជំងឺ ក្នុងស្រុកអូរយ៉ាដាវក្នុងល្បឿនលឿន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះសុទ្ធ វី ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតរស់នៅភូមិសឹង ឃុំកំពុងសឹង ស្រុកព្រះស្តេចខេត្តព្រៃវែង។

បច្ចុប្បន្នជនរងគ្រោះ ស្នាក់នៅភូមិ១ ឃុំឡម៉េញ់ ស្រុកបរកែវ ចំណែកអ្នកបើកបររថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីពេកបង្អែកខាងលើ ក្រោយពេលគ្រោះថ្នាក់ភ្លាមៗ នោះក៍បានរត់គេចខ្លួនតែម្តង បានបន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ រថយន្តមន្ទីពេទ្យបង្អែកដែលជួប និងគ្រោះនោះមានស្លាកលេខ រដ្ឋ12 (2.0457 )។

លោក ប៉ាន់ សារ៉ន ប្រធានមន្ទីពេទ្យបង្អែកស្រុកបរកែវ ពាក់ព័ន្ធរថយន្តសង្គ្រោះបន្ទាន់ ជួបគ្រោះថ្នាក់បុកមនុស្សស្លាប់នៅនឹងកន្លែង ក្នុងស្រុកអូរយ៉ាដាវ លោក បានទទួលស្គាល់ថា ពិតជារថយន្តរបស់មន្ទីពេទ្យបង្អែក ស្រុកបរកែវប្រាកដមែន តែលោកកំពុងទៅ ត្រួតពិនិត្យនិងចូលខ្លួនដោះស្រាយនៅកន្លែងកើតហេតុ ស្រុកអូរយ៉ាដាវ។

លោក ម៉ៅ សាន់ អធិការនគបាល ស្រុកអូរយ៉ាដាវ ជុំវិញបញ្ហារ រថយន្តមន្ទីពេទ្យបង្អែកស្រុកបរកែវ ជួបគ្រោះ ថ្នាក់ចរាចរណ៍ បុកមនុស្សស្លាប់ម្នាក់ក្នុងទឹកដី ស្រុកអូរយ៉ាដាវ ខាងលើ លោកបានបញ្ជាក់អោយ ក្រុមការងារអនាគតថ្មីដឹងថា ពេលកើតហេតុភ្លាមៗ តៃកុងរថយន្តសង្គ្រោះបន្ទាន់ មិនត្រូវបានឃាត់ខ្លួននោះទេ ចំណែករថយន្តពេទ្យ ក៍ត្រូវបានប្រធានមន្ទីពេទ្យ បង្អែកស្រុកបរកែវ បានស្នើសុំយកពីព្រះរាជអាជ្ញាខេត្តរតនគិរី យករថយន្តមន្ទីពេទ្យ ដើម្បីសម្រួលដឹកអ្នកជំងឺ បន្តរ លោកបានបន្តទៀតថា ប្រធានមន្ទីពេទ្យបញ្ជាក់ថា ចំណែកជនរងគ្រោះ ដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕ដោយ.ឡុង សារេត

poipet-news-03-03-18-3

poipet-news-05-03-18-4

poipet-news-05-03-18-5