ក្រុមប្រជាពលរដ្ឋក្នុងស្រុកអណ្តូងមាស បានលើកឡើងថា ឈ្មួញជនជាតិវៀតណាម សហការណ៍ជាមួយអាជ្ញាធរខ្មែរ ហើយបានឈូសឆាយផ្លូវ ក្នុងព្រៃសហគមន៍ ចំនួន០៣

ខេត្តរតនគិរី ៖ ក្រុមប្រជាពលរដ្ឋ បានលើកឡើងថា ឈ្មួញជនជាតិវៀតណាម សហការណ៍ជាមួយអាជ្ញាធរខ្មែរ ហើយបានឈូសឆាយផ្លូវ ក្នុងព្រៃសហគមន៍ ចំនួន ០៣សហគមន៍ ក្នុងស្រុកអណ្តូងមាស ដើម្បីកាប់យកព្រៃឈើក្នុងដែន អភិរក្សសហគមន៍ និងបង្ហូរឈើចេញ ទៅលក់នៅប្រទេសវៀតណាម។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា រយៈពេលប្រមាណ ០៦ខែកន្លងមកនេះ ក្រុមអាជ្ញាធរ នឹងក្រុមឈ្មួញជនជាតិវៀតណាម បានសហការណ៍ គ្នាដើម្បីឈូសឆាយ ទ្រួសត្រាយផ្លូវ ព្រៃសហគមន៍ ចំនួនបីសហគមន៍ ដើម្បីកាប់យកព្រៃទៅលក់។

ព្រៃសហគមន៍ទាំង០៣ខាង លើរួមមានទី១-សហគមន៍ភូមិតាំងម្លូរ ទី២-សហគមន៍ភូមិ (ការជូត-ភូមិការតែ) ទី៣-សហគមន៍ភូមិប៉ាដល់ សហគមន៍ទាំងបី នេះស្ថិតនៅចំណុចភូមិ-ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សេចក្តីរាយការណ៍ បានបញ្ជាក់ អោយដឹងទៀតថា ពាក់ព័ន្ធទៅនិងការឈូសឆាយផ្លូវ និងកាប់យកឈើក្នុងព្រៃសហគមន៍ ទាំងបីនៅចំណុចភូមិ-ឃុំខាងលើនេះ ក្រុមឈ្មួញឈើ ដែលជាជនជាតិវៀតណាម បានដាក់លុយ ឲ្យមេជនជាតិចារាយវៀតណាម មួយរូបដែលត្រូវគេស្គាល់ ត្រឹមតែឈ្មោះ ហាត់ ដើម្បីរត់ការលុយ ឲ្យអាជ្ញាធរ ចាប់តាំងពីប្រធានសហគមន៍ – មេឃុំ – រហូតដល់ថ្នាក់ស្រុក។

ជាក់ស្តែងកាលពី រសៀលថ្ងៃទី០១ខែមិនាឆ្នាំ២០១៨ នេះនៅចំណុចព្រៃអភិរក្ស សហគមន៍ តាំងម្លូរ សហគ មន៍ (ការជូត-ការតែ) និងសហគមន៍ប៉ាដល់ ត្រូវបានគេ ប្រទះឃើញជនជាតិចារាយវៀតណាម មួយរូបឈ្មោះ ហាត់ ដែលជាមេការ ឈ្មួញវៀតណាម ដែលរត់ការណ័លុយ អោយអាជ្ញាធរ ចាប់ពីប្រធានសហគមន៍ -មេឃុំ ដល់ថ្នាក់ស្រុក នោះជនជាតិចារាយ រូបនេះបានបញ្ជាក់ថា ក្នុងចំណោមការស្នាក់នៅ ជាច្រើនគ្រួសារ ក្នុងព្រៃសហគមន៍ ខាងលើ គឺស្ថិតក្រោមការគ្រប់គ្រង់ របស់គេ ជនជាតិចារាយរូបនេះ បានបន្តទៀតថា ផ្លូវដែលឈូសឆាយ ក្នុងព្រៃសហគមន៍ ខាងលើនេះ គឺរូបគេជាអ្នកគ្រប់គ្រង ចំណែកព្រៃឈើមួយចំនួន ដែលកម្មករកំពុងអាររំលំ នោះពួកគេនិងត្រៀម ដឹកជញ្ជូនឈើ ចេញពីព្រៃសហគមន៍ ចំណុចខាងលើនៅពេលដ៍ខ្លី ខាងមុខនេះ តាមប្រព័ន្ធផ្លូវដែល គេបានឈូសឆាយគ្រង់ ទុខជាមុននេះ។

លោក ឃេន សានិត អភិបាលនៃគណៈអភិបាលស្រុកអណ្តូងមាស ពាក់ព័ន្ធការឈូសឆាយដី ផ្លូវ និងកម្មករជនជាតិវៀតណាម កំពុងអាររំលំយកឈើ ក្នុងព្រៃសហគមន៍ ត្រៀមបង្ហូរឈើចេញទៅលក់ប្រទេសវៀតណាម នៅចំណុចខាងលើ លោកបានថ្លែងឲ្យដឹងថា ផ្លូវដែលឈូសឆាយ រួចនៅចំណុចសហគមន៍ តាំងម្លូរ- ផ្លូវសហគមន៍ (ការជូត-ការតែ) និងសហគមន៍ប៉ាដល់ ទាំងបីខាងលើនេះគឺឈូសឆាយផ្លូវ ជូនប្រជាពលរដ្ឋនោះទេ។

លោកបានបន្តទៀតថា ចំណែកកម្មករជនជាតិវៀតណាម អាររំលំយកឈើនោះ លោកមិនបានដឹងទេ លោកថាលោកនិងអោយក្រុមមន្ត្រី លោកចុះទៅត្រួតពិនិត្យ មើលសិន។ ទោះជាយ៉ាងណាក្តីលោក រចំ ហ៊ឺច ប្រធានសហគមន៍ ភូមិតាំងម្លូរឃុំញ៉ាង ស្រុកអណ្តូងមាស ជុំវិញករណីឈ្មួញឈើជនជាតិវៀតណាម ឈូសឆាយដីផ្លូវ និងកាប់ទ ន្រាន់យកឈើ ក្នុងព្រៃសហគមន៍ ចំនួនបី គឺសហគមន៍ តាំងម្លូរ សហគមន៍ ប៉ាដល់ និងសហគមន៍ (ការជូត-ការតែ) លោកបានបញ្ជាក់ថា ការឈូសឆាយដីផ្លូវ សហគមន៍ទាំងបីចំណុចនេះ គេបានរត់ការលុយអស់ទៅហើយ ចាប់តាំងពីសហគមន៍-ឃុំ និងថ្នាក់ស្រុកជាដើម។

ចំណែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ពាក់ព័ន្ធទៅ និងបញ្ហា ការដែលជនជាតិវៀតណាម ឈូសឆាយដីផ្លូវ និងកាប់យកឈើ ក្នុងព្រៃសហគមន៍ ចំណុចខាងលើលោកបានអោយ អនាគតថ្មី ដឹងកាលពីរសៀលថ្ងៃទី០៣ ខែមិនា នេះថា លោកនិងសុំកម្លាំងមន្ត្រីជំនាញ ថ្នាក់ខេត្តសហការណ៍ ចុះទៅបង្ក្រាប បទល្មើសព្រៃឈើ នៅចំណុចព្រៃសហគមន៍ ខាងលើនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដ៍ខ្លីខាងមុខនេះ៕ ដោយ.ឡុង សារេត

 

poipet-news-06-03-18-3

poipet-news-06-03-18-4

poipet-news-06-03-18-2