ពិធីអបអរសាទរ ទិវាជាតិ និងពន្លត់អគ្គិភ័យ លើកទី០៣ ក្នុងខេត្តរតនគិរី

ខេត្តរតនគិរី ៖ ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ នេះ នៅសាលមហោស្រប សម្តេចតេជោ ហ៊ុន សែន នៅមន្ទីវប្បធម៌ ខេត្តរតនគិរី បានធ្វើពិធីអបអរសាទរ ទិវាជាតិ និងពន្លត់អគ្គិភ័យលើកទី០៣ ដើម្បីបង្ហាញ អោយប្រជាពលរដ្ឋយល់ដឹង និងមានការបង្ការទប់ស្កាត់ នឹងគ្រោះមហនរាយរណ៍ ដោយអគ្គិភ័យ។

ថ្លែងនៅក្នុងពិធីទិវាបង្ការ ពន្លត់អគ្គិភ័យនេះ ធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។  ឯកឧត្តម បានមានប្រសាសន៍ នៅក្នុងអង្គពិធីទិវាបង្ការ និង ពន្លត់អគ្គិភ័យនេះថា ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរីទាំងមូល សូមឲ្យមានការប្រុងប្រយ័ត្ន អគ្គិភ័យឆាបឆេះ ត្រូវតែមានការប្រយ័ត្នជានិច្ច មិនថារដូវក្តៅ ឬ រដូវវស្សាឡើយ។

បើយោងតាម របាយការណ៍ គ្រោះថ្នាក់អគ្គិភ័យ ឆ្នាំ២ ០១៧ នៅខេត្តរតនគិរី បានកើតឡើងចំនួន ៣៦លើក មានការកើនឡើង ១៨លើក បើប្រៀបធៀប រយៈពេលដូចគ្នា ទៅនិងឆ្នាំ២០១៦ ប៉ុន្តែករណី ខាងលើភាគច្រើន គឺករណីឆេះព្រៃ ប៉ុន្តែអគ្គិភ័យនេះ មិនបណ្តាល ឲ្យប៉េះពាល់ដល់អាយុជីវិត មនុស្សឡើយ។

សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះករណីអគ្គិភ័យ កើតឡើងមានចំនួន៣៦លើក (ក្រុងបានលុង ២២លើក) ស្រុកកូនមុំ ០៥លើក, ស្រុកលំផាត់០២លើក, ស្រុក អណ្តូងមាស ០៣លើក, ស្រុកអូរជុំ ០១លើក, ស្រុកបរកែវ ០១លើក, ស្រុកអូរយ៉ាដាវ ០១លើក, ស្រុកវើនសៃ០១លើក។

ករណីគ្រោះថ្នាក់អគ្គិភ័យ ដែលបានកើតឡើង ខាងលើ បណ្តាលអោយឆេះបាត់បង់ និងខូចខាតសម្ភារៈ ដូចជា ឆេះព្រៃផ្ទៃដី សរុបប្រមាណ ៣៣ហិក.តា និងសម្ភារៈ ផ្សេងៗ ជាច្រើនទៀត បើគិតជាទឹកប្រាក់សរុបប្រមាណ ជាង (50 ម៉ឺនដុល្លារ អាមេរេច)។ លោក ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការដ្ឋាននគបាល ខេត្តរតនគិរី បានលើកឡើង នូវពាក្យពេជ្រមួយចំនួន ពន្យល់ដល់ប្រជាពលរដ្ឋ អោយបានយល់អំពី វិធានការបង្ការ និងពន្លត់ អគ្គិភ័យ ពាក់ព័ន្ធករណីអគ្គិភ័យឆាបឆេះ ក្នុងកំរិតតិចតូច ត្រូវមានវិធានការពន្លត់ អោយបានទាន់សភាពការតែម្តង។

លោកបានបន្តរទៀតថា ការប្រារព្ធពិធីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ នៅក្នុងថ្ងៃនេះ គឺជាយុទ្ធនាការណ៍ ដ៍ធំមួយក្នុងគោលដៅ បំផុសការចូលរួម ពីគ្រប់ស្ថាប័នជាតិ អង្ការសង្គមស៊ីវិល ផ្នែកឯកជន ជាពិសេសបងប្អូន ប្រជាពលរដ្ឋ គ្រប់ ស្រទាប់វណ្ណះ គ្រប់ទីកន្លែង ដើម្បីលើកកំពស់ ការយល់ដឹងគាំទ្រ និងចូលរួមជាមួយកម្លាំង សមត្ថកិច្ចដើម្បីបង្ការ និងពន្លត់អគ្គិភ័យ ជាដើម៕ ដោយ.ឡុង សារេត

rathanakiry-news-15-03-18-01

rathanakiry-news-15-03-18-02

rathanakiry-news-15-03-18-04