ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចុះប្រគល់ផ្ទះជូន អតិតយុទ្ធជន នៅភូមិគោព្រិច

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ធ្វើពិធីប្រគល់ផ្ទះ០១ខ្នង ជូនអតីតយុទ្ធជន នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ។ ថ្ងៃច័ន្ទ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការី ជាច្រើននាក់ បានធ្វើពិធីប្រគល់ផ្ទះ០១ខ្នង ទំហំ (៥ម៉ែត្រ X ៨ម៉ែត្រ) ធ្វើអំពីឈើជញ្ជាំងក្តារ ប្រក់ស័ង្កសី ក្រាលបេតុង ជូនដល់អតីតយុទ្ធជនកងពលធំលេខ ១២ (ប្រភេទពិការ) ឈ្មោះ ងួន ទុំ ភេទ ប្រុសអាយុ ៤៦ឆ្នាំ ប្រពន្ធឈ្មោះ ធួន ថា អាយុ ៤៩ឆ្នាំ និងកូនប្រុស ០១នាក់ នៅក្នុងបន្ទុក រស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី វង្ស ធី បានមានប្រសាសន៍ថា ផ្ទះ០១ខ្នង នេះ គឺក្រុមការងារ យើងបានធ្វើពិធីក្រុងពិលីសាងសង់ កាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៨ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការសាងសង់នេះ គឺដោយមានការឧបត្ថម្ភ និងផ្តួចផ្តើមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានកិច្ចសហការ ពីមន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ផងដែរ។

លោក ឧត្តមសេនីយ៍ត្រី វង្ស ធី បានបន្តទៀតថា ដោយមើលឃើញ ពីភាពលំបាករបស់លោក ងួន ទុំ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភបន្ថែមជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ រួមមាន – អង្ករ ០៤ការ៉ុង ស្មើ ១១៨គីឡូត៍ក្រាម – ភួយ ០១ -កន្ទេល ០១គូរ -មុង ០១ – ទឹកស៊ីអ៊ីវ ០១យួរ – ទឹកត្រី ០១យួរ -មី ០៤កេស -ប៊ីចេង ០១កញ្ចប់ -ស្ករស ០១កញ្ចប់ -អំបិល ០១កញ្ចប់ -ប្រេងឆារ ០១ដប -ចានបាយ ១០ -ចានសម្លរ ០៣ -ស្លាបព្រា ០១ឡូត៍ -កំសៀវដាំទឹក ០១ -ឆ្នាំងដាំបាយ ០១ -ឆ្នាំងសម្លរ ០១ -គ្រែ ០១ -ទឹកផ្លែឈើ ០២កេះ និងថវិកា ១.០០០.០០០រៀល បន្ថែមទៀត ។ ដោយ អនាគតថ្មី

poipet-news-10-04-18-13

poipet-news-10-04-18-14

poipet-news-10-04-18-15

poipet-news-10-04-18-17

poipet-news-10-04-18-18