សម្ថកិច្ច ចុះបង្ក្រាប សិប្បកម្ម កែឆ្នៃឈើ ប្រណិត ជនជាតិ វៀតណាម អត់ច្បាប់ មួយកន្លែង នៅក្នុង ខេត្តរនៈគិរី

ខេត្តរតនគិរី ៖ សិប្បកម្ មកែឆ្នៃឈើ ប្រណិត ជនជាតិ វៀតណាម អត់ច្បាប់ មួយកន្លែង ត្រូវសម្ថកិច្ច បង្ក្រាប កាលពីរសៀល ថ្ងៃទី ២៩ខែមេសា ឆ្នាំ២០១៧ ចំណុចភូមិ ភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ តាមសេចក្តី រាយការណ៍ថា ការចុះបង្ក្រាប នេះដោយមាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ថាចំណុចទីតាំង សិប្បកម្មខាងលើនេះ តែងតែមានសកម្មភាព ដឹកជញ្ជូន ឈើប្រណិត អត់ច្បាប់ ចូលមកកន្លែង សិកម្មកែឆ្នៃឈើ ខាងលើ យ៉ាងគរគ្រឹក គគ្រេង ដោយពលរដ្ឋក្បែនោះ ដាក់ការសង្ស័យថា ជាកន្លែងស្តុកឈើ ខុសច្បាប់ និងធ្វើអជីវកម្ម កែឆ្នៃឈើ អត់ច្បាប់ និងជាកន្លែងផ្តល់ ទីតាំងការដឹកជញ្ជូន ឈើតារថយន្ត ទៅវៀតណាម តែម្តង។ ម្ចាស់សិប្បកម្ម កែឆ្នៃឈើខាងលើ ត្រូវគេស្គាល់ថាឈ្មោះ អ៊ុត ចាន់ណា ភេទស្រី អាយុ ៣៣ ឆ្នាំជាជនជាតិខ្មែរ មានប្តីជា ជនជាតិវៀតណាម។ កម្លាំងប្រតិបត្តិការ ចុះបង្ក្រាបសិប្បកម្មកែឆ្នៃ អត់ច្បាប់ របស់ ជនជាតិវៀតណាម ខាងលើ ដឹកនាំ និងបញ្ជាកម្លាំង បង្ក្រាបដោយ លោក ជា ពេជ្រ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តរតនគិរី។ សូមបញ្ជាក់ថា កម្លាំងសម្ថកិច្ច ចុះបង្ក្រាបទីតាំង សិប្បកម្មវៀតណាម កែឆ្នៃឈើអត់ច្បាប់ខាងលើរឹបអូស បានឈើប្រភេទ ធ្នុងលាយឈើ សុក្រំបានចំនួន ១៧ រឺម៉ក់ឈើទាំងនោះ មិនក្រោមពី ២០ម៉ែត្រត្រីគុណនោះទេ ក្នុងនោះមានម៉ាស៊ីន ភ្លើងចំនួន ០១គ្រឿង ម៉ាស៊ីនតាបជ្រៀក ឈើចំនួន០១គ្រឿង និងម៉ាស៊ីនឈូសឈើ ០១ គ្រឿង ម្ចាស់សិប្បកម្មជនជាតិ វៀតណាម ខាងលើនោះ កម្លាំងសម្ថកិច្ច មិនបានឃាត់ខ្លួននោះទេ។ បច្ចុប្បន្នវត្ថុតាង ឈើអត់ច្បាប់ និងម៉ាស៊ីន កែឆ្នៃឈើខុសច្បាប់មួយចំនួន ត្រូវបានជញ្ជូន មករក្សាទុខនៅ ខណ្ឌរដ្ឋបាលព្រៃឈើ ដោយមិនទាន់ បានធ្វើការវាស់វែង ដឹងចំនួនឈើ នៅឡើយនោះទេ។ ដោយ លោក ឡុង សារេត (ក្រុមការងារខេត្តរតនៈគិរី)