កំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ដែលពាក់ព័ន្ធទៅនឹងករណី ជួញដូរគ្រឿងញៀន

បន្ទាយមានជ័យ ៖ ក្រោមការបញ្ជារ ផ្ទាល់ពីលោក វីរ:សេនីយ៍ឯក ធិនសុិនដេត អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត បានបញ្ជាអោយ កងកំលាំងទាំងអស់ តាមប្រម៉ាញ់រាល់ ទង្វើក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ត្រូវបានកំលាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។

ជនសង្ស័យដែរសម្ថកិច្ចឃាត់ខ្លួនបានទីមួយឈ្មោះយែម ឈៀង ភេទប្រុស អាយុ ៣២ ឆ្នាំស្នាក៉នៅភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមុខសញ្ញាជួញដូរថ្នាំញៀន ដែលកំលាំងជំនាញនៃអធិការ នគរបាលក្រុងប៉ោយប៉ែតឃាត់ ខ្លួនកាល ពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៦ និង ៤៥ នាទី លុះមកដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤.៤៥នាទី កំលាំងជំនាញនៃអធិការ នគរបាលក្រុងប៉ោយប៉ែត បានបន្តឃាត់ខ្លួនជនសង្ស័យជួញដូថ្នាំញៀនម្នាក់ទៀត នៅចំណុចភូមិអូជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត។

ជនសង្ស័យទីពីរនេះមានឈ្មោះ រស់ ឆៃលាង ភេទប្រុស អាយុ ២៧ ឆ្នាំស្នាក់នៅភូមិប៉ោប៉ែត សង្កាត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ក្នុងនោះផងដែរ កំលាំងសម្ថកិច្ចបានធ្វើការត្រួតពិនិត្យ ហើយបានរកឃើញ នូវវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន២០ កូនថង់តូចដាក់ក្នុងខោ ខាវបូយ ទូរសព្ទ័ ណូគា ចុចពិល១គ្រឿពណ៌ខ្មៅ។

បច្ចុប្បន្ននេះ កំលាំងនគបាលកំពុងសាកសួរបន្តរទៀត នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត និងរៀបចំបញ្ជូនបន្តរ ទៅកាន់ការិយាល័យ ជំនាញគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ។ ដោយ អនាគតថ្មី
ank-news-%e1%9f%a02-05-18-12

ank-news-%e1%9f%a02-05-18-13

ank-news-%e1%9f%a02-05-18-14

ank-news-%e1%9f%a02-05-18-15

ank-news-%e1%9f%a02-05-18-16

ank-news-%e1%9f%a02-05-18-17