ក្រុមដើរយកលុយអនាធិបតេយ្យ តាមផ្លូវជាតិ១៤នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកវាលវែង ធ្វើការឃាត់ខ្លួន

ខេត្តពោធិ៍សាត់ ៖ យោងតាមបទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឯកឧត្តម ម៉ៅ.ធនិន អភិបាលនៃ គណអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២២.០០នាទី នឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ នេះ កំលាំងនគរបាលស្រុកវាលវែង ដែលដឹកនាំដោយលោអធិការ វរៈសេនីយ៍ទោធាង ឡេង នឹងលោក វរៈសេនីយ៍ត្រី តាន់ ធារិទ្ធ អធិការស្ដីទីស្រុកភ្នំក្រវាញ បានចុះបង្ក្រាបករណី កំហែងយក និងករណីដើរយកលុយអាណាធិបតេយ្យ (កុងត្រូលជជុះ) នៅចំនុចគីឡូម៉ែត្រលេខ៦២ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង និង ចំណុចទឹកចេញ ភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ។

សម្ថកិច្ចបាននាំយកមុខសញ្ញា សរុបចំនួន១៧នាក់ មានឈ្មោះដូចខាងក្រោម ១.ឈ.ញ៉ែម ផៃមន្នី ភេទប្រុស អាយុ ៥៥ឆ្នាំ មុខងារ ជាប្រធានលេខាតំបន់៥ នៃអង្គការការពារបរិស្ថាន និងអភិរក្សសត្វ ព្រៃឈើ កម្ពុជា ២.ឈ.អ៊ីង កន ភេទប្រុស អាយុ២៥ ឆ្នាំ(សមាជិក) ៣.ឈ.កន ថៃ ភេទប្រុស អាយុ៣៥ឆ្នាំ (សមាជិក) ៤.ឈ.ហ៊ុន ទី ភេទប្រុស អាយុ៤៤ឆ្នាំ(មន្ត្រី) ៥.ឈ.កែវ ដារ៉ាវុធ ភេទប្រុស អាយុ ៥០ឆ្នាំ (មន្ត្រី) ៦.ឈ.យឿង ម៉ៃតី ភេទ ប្រុស អាយុ ២៤ឆ្នាំ (មន្ត្រី) ៧.ឈ.ធន់ សុខុន ភេទប្រុស អាយុ៤៤ឆ្នាំ (មន្ត្រី) ៨.ឈ.នុត វណ្ណា ភេទ ប្រុស អាយុ៥១ឆ្នាំ(មន្ត្រី) ៩.ឈ.ឃុត សុខឃីម ភេទប្រុសអាយុ៤៦ឆ្នាំ (មន្ត្រី) ១០.ឈ.ញ៉ិល វណ្ណា ភេទប្រុស អាយុ ៥០ឆ្នាំ(មន្ត្រី) ១១.ឈ.ទិត យួម ភេទប្រុស អាយុ៥៥ឆ្នាំ(មន្ត្រី) ១២.ឈ.ហួន ហា ភេទប្រុសអាយុ ២៤ឆ្នាំ(មន្ត្រី) ១៣.ឈ.ផែង សុគុណ ភេទប្រុស អាយុ ២៣ឆ្នាំ(សមាជិក) ១៤.ឈ.ព្រាប ហុន ភេទប្រុស អាយុ៣៨ឆ្នាំ(មន្ត្រឹ) ១៥..ឈ្មោះ ស៊ន ចាន់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានឋានៈជានាយរងប៉ុស្ដិ៍ស្រុកវាលវែង នៃ អង្គការការពារបរិស្ថាន និង សិទ្ធពលរដ្ឋកម្ពុជា ១៦.ឈ្មោះ ឈឿន វិច្ឆ័យ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ ភូមិព្រៃព័រ ឃុំអណ្ដើកហេប ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង មាន ឋានៈជាមន្ត្រីប៉ុស្ដិ៍ស្រុកវាលវែង នៃ អង្គការពារបរិស្ថាន និង សិទ្ធិពលរដ្ឋកម្ពុជា  ១៧.ឈ្មោះ ហ៊ួត ប៊ុនជួយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិក្បាលប្រលាន ឃុំអូរតាវ៉ៅ ស្រុកប៉ៃលិន ខេត្តប៉ៃលិន មានឋានៈជាមន្ត្រីប៉ុស្ដិ៍ស្រុកវាលវែង នៃ អង្គការពារបរិស្ថាន និង សិទ្ធិពលរដ្ឋកម្ពុជា ។

ចំពោះករណីទាំងពីរស្រុកខាងលើនេះ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយ អនាគតថ្មី

ank-news-%e1%9f%a04-05-18-2

ank-news-%e1%9f%a04-05-18-3