ពិធីបញ្ចុះបឋមសិលា សាងសង់អគារ បឋមសិក្សាប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទ ៥រោច ខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធ ស័ក ព. ស ២៥៦២ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៨ ពិធីបញ្ចុះ បឋមសិលា សាងសង់អគារបឋមសិក្សា ប៉ាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាន ក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ ព្រមទាំងលោក ជុំទាវ ឧកញ្ញា ម៉ៅម៉ាល័យ កែគឹមយ៉ាន ហើយព្រមទាំងមានការចូលរួម ពី សំណាក់ ឯកឧត្តម លោក ជុំទាវ អាជ្ញាធរ មន្ត្រីរាជការ មកពីស្ថាប័ន ផ្សេងៗ ព្រមទាំងប្រជាពលរដ្ឋ សរុបទាំងអស់ចំនួន ជិត៤០០០នាក់ ។

ការកសាងសាលារៀន ប៉ាលិលេយ្យត្រូវបាន ទទួលការជួយឧបត្ថម្ភ ពីសំណាក់សប្បុរសជន ជាច្រើនដូចជា ក្រុមហ៊ុន Nimith Aphivath sez Co.LTD  ជួយឧបត្ថម្ភថវិករ ចំនួន២០០០០ដុល្លា (២មុឺនដុល្លា), ការិយាល័យ យុវជន និងកីឡាក្រុង ដែក១០តោន, លោក ភោកលន ចៅសង្កាត់ប៉ោយប៉ែត ដែក១០តោន, លោកប្រធានការិយាល័យធម្មការ និងសានាក្រុង សុីម៉ង់ត៏ ១០តោន, ក្រុមហ៊ុន បេតុងលាយស្រាច់ ភីភីភី ជួយចាក់បេតុងគ្រឹះ ក្រោមទាំងស្រុង។

លោក ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន លោកបានថ្លែងអំណរអរគុណ ដល់សប្បុរសជន ទាំអស់ដែលបានជួយ ឧបត្ថម្ភ សម្ភារៈ ក៏ដូចជាថវិការសម្រាប់ ជួយកសាងសាលា ក្នុងនោះផងដែរ លោកក៏បានធ្វើការពន្យល់នែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ថា សុំអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត អោយបាគ្រប់ៗគ្នា ដើម្បីប្រទេសជាតិ យើង សុំបងប្អូនកុំជឿទៅលើ ពពួក អកតិមួយចំនួនតូច ដែលតែងតែឃោសនា ប៉ាតណាប៉ាតណី បង្ករចលាចលក្នុងសង្គមកម្ពុជាយើង សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត អោយបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងការអភិវត្តន៍ នៅក្នុងប្រទេសជាតិយើង។

នៅចុងបញ្ចប់នៅ កម្មវិធី លោក ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន បានធ្វើករចែកអំណោយ ជូនប្រជពលរដ្ឋ បន្ថែមទៀតហើយអំណោយ ទាំងនោះរួមមាន មនុស្សចាស់ វ័យ ៧០ឆ្នាំឡើង ចំនួន២០០នាក់ ក្នុងម្នាក់ៗ ទទួលបាន ឃីត ១ កញ្ចប់ តាជីយាយជី ១០០នាក់ ម្នាក់ៗទទួលបាន សារ៉ុង១ និងថវិការ ១០០០០ម៉ុឺនរៀល លោក គ្រូអ្នកគ្រូ ៣៧០នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ស្បែកជើង ១គូរ ថវិការ ២០០០០រៀល សិស្សកាយរិទ្ធិ ៥០នាក់ ក្នុង ១នាក់ សរ៉ុង១ ស្បែកជើង១គូរ ថវិកា៥០០០០រៀល កាកបាទក្រហម ៥០នាក់ ក្នុងនាក់ សារ៉ុង១ស្បែកជើង១គូរ ថវិការ ៥០០០០ម៉ុឺនរៀល យុវជនក្រុង ៥០នាក់ ក្នុង១នាក់ សារ៉ុង១ ស្បែកជើង១គូរ ថវិការ ៥០០០០មុឺនរៀល
សសយក ៥០នាក់ ក្នុង១នាក់ សារ៉ុង១ស្បែកជើង១គូរ ថវិការ៥០០០០ម៉ុឺនរៀល សិស្សានុសិស្ស ៤០០នាក់ ក្នុង១នាក់ សៀវភៅ២ក្បាលប៊ិច១ដើម ខ្មៅដៃ ១ដើម ថវិការ ៣០០០ ពាន់រៀល ប្រជាពលរដ្ឋ ៣០០០ នាក់ក្នុងម្នាក់ៗ សារ៉ុង១ ស្បែកជើង១គូរ ។ ដោយ អនាគតថ្មី

ank-news-rathanakiry-02-07-18-1

ank-news-rathanakiry-02-07-18-2

ank-news-rathanakiry-02-07-18-3

ank-news-rathanakiry-02-07-18-5

ank-news-rathanakiry-02-07-18-6

ank-news-rathanakiry-02-07-18-7

ank-news-rathanakiry-02-07-18-8

ank-news-rathanakiry-02-07-18-9

ank-news-rathanakiry-02-07-18-10

ank-news-rathanakiry-02-07-18-11

ank-news-rathanakiry-02-07-18-12