សមត្ថកិច្ចកម្មកុងត្រូល និងមន្ត្រីគយប្រចាំច្រកទ្វា អន្តរជាតិអូរយ៉ាដាវ រងការចោទពីប្រជាពលរដ្ឋថា បានបើកភ្លើងខៀវ ឲ្យឈ្មួញនាំទំនិញចូលពី ប្រទេសវៀតណាម

ខេត្តរតនគីរី ៖ សមត្ថកិច្ចកម្មកុងត្រូល និងមន្ត្រីគយប្រចាំច្រកទ្វា អន្តរជាតិអូរយ៉ាដាវ បានរងការចោទពីប្រជាពលរដ្ឋថា បានបើកភ្លើងខៀវឲ្យទំនិញហូរ ចូលពីប្រទេសវៀតណាម តាមច្រកទ្វាធំដោយមិនមាន ការត្រួតពិត ទៅលើទំនិញទាំងអស់នោះឡើយ។

កាលពីពេលថ្មីៗ នេះក្រុមប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាពរថយន្តដឹកទំនិញមកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ យ៉ាងគំហុកចូល មកទីរួមខេត្តរតនគីរី ហើយទំនិញទាំងនោះ មិនទាន់បានធ្វើការត្រួតពិនិត្យ ពីគុណភាពនោះទេ ហើយគេសម្គាល់ ឃើញមកដាក់លក់លើទីផ្សារ នៃផ្សារបានលុងព្រោងព្រាតតែម្តង។

ជាក់ស្តែងកាលពីវេលាម៉ោង០៨ៈ១៥នាទី ព្រលប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ និងព្រឹកថ្ងៃទី០៣ ខែឆ្នាំដ៏ដែល មានរថយន្តដឹកទំនិញជាច្រើនគ្រឿង ម៉ាកសាំយ៉ុងតូយូតា មួយបាំងកន្លេះ ពាក់ស្លាក់លេខភ្នំពេញ 2F.2 776 ដែលដឹកជញ្ជូនទំនិញ មកពីវៀតណាម គ្រប់ប្រភេ ទ។

បើតាមការបញ្ជាក់ ឲ្យដឹងពីឈ្មួញធំជនជាតិវៀតណាមមួយរូប ឈ្មោះង្វៀង រាំងហៀង ភេទប្រុសអាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ វៀងធាវី ដែលមានប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍ No.003407  បច្ចុប្បន្នមានអាស័យដ្ឋាន ស្នាក់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគីរី។

ជនជាតិវៀតណាម រូបនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលដឹកទំនិញ ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ចូលមកទីរួមខេត្តរតនគីរី ពលរដ្ឋទាំងនេះសុទ្ឋតែជាកម្មករស៊ីស្នួល ដឹកអីវ៉ាន់គ្រប់ប្រភេទ អោយក្រុមឈ្មួញ ជនជាតិវៀត ណាមនោះទេ។

ជនជាតិវៀតណាម ឈ្មោះង្វៀង រាំងហៀង រូបនេះបាន បញ្ជាក់បន្ថែមឲ្យដឹងទៀតថា ចំពោះការដឹកជញ្ជូនទំនិញ តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ខាងលើនេះក្រុមសមត្ថកិច្ច (គយប្រចាំច្រកទ្វាព្រំដែន និងមន្ត្រីកម្មកុងត្រូល) យកតែលុយប៉ុណ្ណោះ ជាក់ស្តែងគ្រឿងទេស មួយចំនួន ដូចជាគ្រឿងកំប៉ុង គ្រប់ប្រភេទ និងប្រភេទចំណីអាហារ បន្លែគ្រប់មុខដូចជា ល្ពៅ ត្រសក់ ត្រគួន ស្ពៃគ្រប់ប្រភេទ ផ្លែចេក បន្លែផ្លែឈើ ជាច្រើនមុខទៀត រួមទាំងត្រីជញ្ចឹម ពីប្រទេសវៀតណាម ជាច្រើនប្រភេទ ថែមទៀតផង។

ពាក់ព័ន្ធមន្ត្រីគយ និងសមត្ថកិច្ចកម្មកុងត្រូល ប្រចាំច្រកទ្វា ទ្វេភាគ្គីអន្តរជាតិអូរយ៉ាដាវ ជុំវិញបញ្ហារ ទំនិញនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វាធំហើយមិនមានការត្រូតពិនិត្យ ទំនិញគ្រប់ប្រភេទ ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស នៃច្បាប់របស់ជំនាញ នោះ យើងនៅមិនទាន់អាចសុំការបំភ្លឺ ពីមន្ត្រីជំនាញ ទាំងនោះបាននៅឡើយទេ។

ទោះជាយ៉ាងក្តីលោក ម៉ា វិចិត្រ អភិបាលនៃគណៈអភិបាល ស្រុកអូរយ៉ាដាវ ពាក់ព័ន្ធបញ្ហារ ទំនិញគ្រប់ប្រភេទ នាំដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ ពីសមត្ថកិច្ចកម្មកុងត្រូល និងមន្ត្រីគយនោះ លោកបានអោយ {អនាគតថ្មី} ដឹងនៅមុននេះបន្តិចថា ជុំវិញបញ្ហាដែលទំនិញជាច្រើនប្រភេទ ហូរចូលមកពីវៀតណាម តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ក្នុងស្រុករបស់លោក គ្រប់គ្រងនោះ លោកមិនមានសម្ថភាព ទប់ស្កាត់នោះទេ ព្រោះបញ្ហារ នេះថ្នាក់ខេត្តបានដាក់កម្លាំងសមត្ថកិច្ច របស់ខ្លួនដាក់កុងត្រូល ជាច្រើនកន្លែង ក្នុងស្រុកអូរយ៉ាដាវ តែកម្លាំងទាំងនេះ មិនបានត្រួតពិនិត្យទំនិញឡើយ បែរជាឈរចាំប្រមូលលុយទៅវិញ។

គួរបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋ ខេត្តក្រចេះពាក់ព័ន្ធទៅ និងករណីការពលចំណីអាហារ ជាច្រើនអ្នក ហើយឈានដល់ បាត់បង់ជីវិតមនុស្សមួយចំនួនថែមទៀតនោះ រដ្ឋបាលសាលាខេត្តរតនគីរី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ថ្មីៗ នេះបានចេញលិខិត អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តពាក់ព័ន្ធ ទៅនិងចំណីអាហារគ្រប់ប្រភេទ ដែលគ្មានអនាម័យ ត្រឹមត្រូវនិងហួសកាលកំណត់ ឬ ឆ្នាំប្រើប្រាស់វា និងអាចធ្វើឲ្យបេះពាល់ ដល់សុខភាព យ៉ាងខ្លាំងថែមទៀតផង៕ ដោយ លោក ឡុង សារេត (ក្រុមការងារ ខេត្តរតនគីរី)

ank-news-rathanakiry-3-07-18-1%e1%9f%a3

ank-news-rathanakiry-3-07-18-01

ank-news-rathanakiry-3-07-18-02

ank-news-rathanakiry-3-07-18-03

ank-news-rathanakiry-3-07-18-04

ank-news-rathanakiry-3-07-18-05

ank-news-rathanakiry-3-07-18-06

ank-news-rathanakiry-3-07-18-07

ank-news-rathanakiry-3-07-18-08

ank-news-rathanakiry-3-07-18-09

ank-news-rathanakiry-3-07-18-10

ank-news-rathanakiry-3-07-18-11

ank-news-rathanakiry-3-07-18-12