ពលរដ្ឋចោទ អ្នកលក់សំបុត្ររថយន្តយីហោរ ហ៊ី ស៊ាង ហ៊ន ដឹកអ្នកដំណើរ ថាបានបោកយកលុយពីភ្ញៀវ

ភ្នំពេញ ៖ ពលរដ្ឋចោទ ម្ចាស់លក់សំបុត្ររថយន្ត ដឹកអ្នកដំណើរមានយីហោរ ឈ្មោះហ៊ី ស៊ាងហ៊ន បោកយកលុយ ក្រុមអ្នកដំណើរ តាមប្រព័ន្ធលក់សំបុត្ររថយន្ត ដឹកអ្នកដំណើរនៅចំណុចខាងលិចវត្តថ្វាយបង្គំ ដល់មុខរបងវត្ត ស្ថិតនៅសង្កាត់មិត្តភាព ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។

កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨  អ្នកដំណើរប្រមាណជិត ១០នាក់ដែលចាញ់បោកម្ចាស់ អ្នកលក់សំបុត្ររថយន្តយីហោរ ហ៊ី ស៊ាងហ៊ន(ហៅកុង ស៊ុន) បានរៀបរាប់ថា រថយន្តស្នួលសាំយ៉ុងដឹកអ្នកដំណើរពីភ្នំពេញ-ខេត្តរតនគីរី តម្លៃត្រឹមតែ៤ម៉ីនរៀល ប៉ុណ្ណោះ តែសម្រាប់ពួកគាត់ បានទិញសំបុត្ររថយន្ត ហ៊្វត់គឺរថយន្តVIP ក្នុងតម្លៃ15$ ស្មើនិង៦ម៉ីនរៀល ស្រាប់តែដល់ម៉ោងចេញដំណើរ បែជាម្ចាស់លក់សំបុត្ររថ យន្តខាងលើ នាំភ្ញៀវទៅឡើងរថយន្តសាំយ៉ុង ដឹកអ្នកដំណើរ ដែលមានស្លាក់លេខ ភ្នំពេញ2AF.4374 ដោយគ្មានការទទួលខុសត្រូវនិងតម្លៃសំបុត្រដែល ភ្ញៀវធ្វើដំណើរទៅវិញ។

លោក ស៊ីម សុវណ្ណរ៉ា ម្ចាស់រថយន្តសាំយ៉ុង ដឹកអ្នកដំណើរ ភ្នំពេញ-រតនគី ខាងលើលោកបានបញ្ជាក់អោយដឹង កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ម្សិលមិញ នេះថា សម្រាប់ការដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញ ដល់ទីរួមខេត្តរតនគីរី លោកបានថ្លៃត្រឹមតែ៣ម៉ឺនរៀលប៉ុណ្ណោះ បើលោក ហ៊ី ស៊ាង ហ៊ន (ហៅហ៊ន) យកលុយសំបុត្ររថយន្តពីភ្ញៀវ៦ម៉ីនរៀល សម្រាប់រថយន្តដឹកនាក់ដំណើ VIP ហើយបែរជាជូនអ្នកដំទាំងអស់ឡើង រថយន្តសាំយ៉ុងបែបនេះ គេបោកភ្ញៀវយកលុយតែម្តងហើយ។

ជុំវិញករណីរអ្នកលក់សំបុត្រ រថយន្តដែលមានយីហោរ ហ៊ី ស៊ាង ហ៊ន ដឹកអ្នកដំណើរ ភ្នំពេញ -មេមត់ -ស្នួល -កែវសីម៉ា -និងភ្នំពេញ -កំពង់ចាម -ក្រចេះ -ស្ទឹងត្រែង -រតនគីរី ពាក់ព័ន្ធលក់សំបុត្ររថយន្ត បោកលុយភ្ញៀវ សំបុត្ររថយន្តVIP ក្នុងតំលៃ៦ម៉ីនរៀល នាំភ្ញៀវឡើងជិះ រថយន្តសាំយ៉ុង ដែលមានស្លាក់លេខភ្នំពេញ2AF.4374 ពីភ្នំពេញ-រតនគីរី តំលៃត្រឹមតែ៤ ម៉ីនរៀលនោះ {អនាគតថ្មី} នៅមិនទាន់សុំការ បំភ្លឺពីលោក ហ៊ី ស៊ាងហ៊ន (ហៅកុងស៊ុន) បានទេ នៅសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នេះព្រោះប្រព័ន្ធទូរស័ព្ទលោក ខល់ចូលហើយត្រូវចុចបិទ ទោះជាយ៉ាងណាក្តី ក្រុមប្រជាពលរដ្ឋនៅចំណុច សង្កាត់មិត្តភាព ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ បានសំនូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជួយត្រួតពិនិត្យ ទីតាំងលក់សំបុត្ររថយន្ត ដែលមានយីហោរ ហ៊ី ស៊ាងហ៊ន ដឹកជញ្ជូនអ្នកដំណើរ ខាងលើនេះ តើមានច្បាប់ អនុញ្ញាតិចេញពីក្រសួងហិរញ្ញវត្ថុ ត្រឹមត្រូវដែរឬទេ៕ ដោយ.ឡុង សារេត

ank-news-rathanakiry-10-07-18-4

ank-news-rathanakiry-10-07-18-8

ank-news-rathanakiry-10-07-18-3

ank-news-rathanakiry-10-07-18-2

ank-news-rathanakiry-5-07-18-15

ank-news-rathanakiry-5-07-18-7