ប្រជាពលរដ្ឋ ក្នុងក្រុងបានលុងប្រតិកម្មថា អគ្គិសនីកម្ពុជារតនគីរី រៀបប្រព័ន្ធបណ្តាញខ្សែភ្លើង ក្នុងក្រុងរាយប៉ាយ អនាធិតេយ្យ

ខេត្តរតនគីរី ៖ ក្រុមប្រជាពលរដ្ឋ ក្នុងក្រុងបានលុងប្រតិកម្មថា អគ្គិសនីកម្ពុជារតនគីរី រៀបប្រព័ន្ធបណ្តាញខ្សែរភ្លើង ក្នុងក្រុងរាយប៉ាយអនាធិតេយ្យ ធ្វើឲ្យពលរដ្ឋមាន ការភិតភ័យ និងព្រួយបារម្មរណ៍ យ៉ាងខ្លាំងពីសុវត្ថិភាព គ្រោះថ្នាក់ជាយថាហេតុ ដោយមិនបានគ្រោងទុកជាមុន។

កាលពីពេលថ្មីៗ នេះលោក ស៊ាង សៅឌីន ប្រធានអគ្គិសនីខេត្តរតនគីរី រងការរិៈគន់ពីពលរដ្ឋ ក្នុងក្រុងបានលុងយ៉ាងខ្លាំង ពាក់ព័ន្ធទៅនិងលោកមិនយកចិត្តទុកដាក់ លើបញ្ហារប្រព័ន្ធបណ្តាញខ្សែរភ្លើង រាយប៉ាយរួចខ្សែភ្លើងទាំងនោះ តភ្ជាប់មានកំពស់ទាប់ មិនត្រូវតាមស្តង់ដារនិងបច្ចេកទេស។

សេចក្តីរាយការណ៍ ពីពលរដ្ឋថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តរបន្ទាប់ ជាច្រើនថ្ងៃនៅទីរួមខេត្តរតនគីរី ក្នុងខែកក្កដា ឆ្នាំ២០១៨ នេះត្រូវគេឃើញថា មានករណីធ្លាក់ខ្សែរ ភ្លើងចុះមកក្រោម ជាច្រើនកន្លែងតាមដងផ្លូវ ក្នុងក្រុងបានលុង ហើយគេរកមិនទាន់ ឃើញក្រុមអគ្គិសនីកម្ពុជារតនគីរី មកត្រួតពិនិត្យ ថែមទៀតផង។

សេចក្តីរាយការណ៍បានបន្តរថា ពាក់ព័ន្ធទៅនិងខ្សែរភ្លើងរាប់រយកំណាត់ ដែលក្រុមអគ្គិសនីរតនគីរី បានបំបែកតខ្សែភ្លើង ចូលទៅផ្ទះប្រជាជន ជាច្រើនកន្លែងក្នុងក្រុងបានលុង ពិសេសផ្លូវព័ទ្ធ ជំុវិញផ្សារបានលុង តែម្តងគឺវា មានកំពស់ទាប់ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ពីបញ្ហារនេះយ៉ាងខ្លាំង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែកក្កដា មុននេះបន្តិចនៅចំណុចមុខ វិទ្យាល័យអន្តេវាសិកដ្ឋាន បានលុង ជាប់ប៉ុស្តិ៍រនគរបាល បឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង មានខ្សែរភ្លើងដាច់ធ្លាក់ចុះ មកមកខាងក្រោម ជិតដល់ដីកាត់ផ្លូវយ៉ាងរប៉ាត់រប៉ាយ អនាធិបតេយ្យ ឃើញហើយធ្វើឲ្យស្រៀវខ្លួនតែម្តង។

លោក ងិន ណែល អភិបាលក្រុងបានលុង ព្រឹកនេះពាក់ព័ន្ធ ប្រជាពលរដ្ឋរាយការណ៍ អំពីករណីខ្សែរភ្លើង នៅទល់មុខ វិទ្យាអន្តេវាសិកដ្ឋានបានលុង សង្កាត់បឹងកន្សែង ដាក់ធ្លាក់ចុះមកខាងក្រោមកាត់ ផ្លូវសាធារណៈ រញ៉េរញ៉ៃ និងផ្លូវព័ទ្ធជំុវិញផ្សារបានលុង ដែលមានខ្សែរភ្លើងតរចូលផ្ទះ ប្រជាពលរដ្ឋអនាធិបតេយ្យ ហើយមានកំពស់ទាប់ ដែលធ្វើឲ្យប្រជាជន មានការបារម្មណ៍ ពាក់ព័ន្ធការឆក់ខ្សែភ្លើងនោះលោកបានអោយដឹងថា លោកនិងបញ្ជូនដំណឹងនេះ អោយខាងអគ្គិសនីកម្ពុជារតនគីរី ចុះត្រួតពិនិត្យភ្លាម។

ជំុវិញបញ្ហាមានខ្សែរភ្លើងធ្លាក់ចុះ មកខាងក្រោមអនាធិបតេយ្យ នៅខាងមុខសាលាវិទ្យាល័យ អន្តេវាសិកដ្ឋានបានលុង ស្ថិតនៅសង្កាត់បឹងកន្សែង នោះលោកស៊ាង សៅឌីន ប្រធានអគ្គិសនីកម្ពុជារតនគីរី បានឲ្យដឹងថា លោក នឹងអោយខាងបច្ចេកទេសអគ្គិសនី ចុះទៅត្រួតពិនិត្យនៅទីតាំងនោះភ្លាមៗតែម្តង។ ចំណែកលោក ម៉ន់ ផានិត ជំនាញបច្ចេកទេសអគ្គិសនីកម្ពុជារតនគីរី បានបញ្ជាក់ប្រាប់ {អនាគតថ្មី} ថាពាក់ព័ន្ធខ្សែភ្លើងដែលធ្លាក់ចុះ នៅទល់មុខសាលាវិទ្យាល័យ អន្តេជាសិកដ្ឋានបានលុង សង្កាត់បឹងកន្សែង ក្រុងបានលុងនេះសង្ស័យ ជាខ្សែកាប់ និងខ្សែរភ្លើងរបស់ ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ខេត្តរតនគីរីនោះទេ៕ ដោយ.ឡុង សារេត
ank-news-rathanakiry-10-07-18-13

ank-news-rathanakiry-10-07-18-14

ank-news-rathanakiry-10-07-18-16

ank-news-rathanakiry-10-07-18-19

ank-news-rathanakiry-10-07-18-20

ank-news-rathanakiry-10-07-18-21

ank-news-rathanakiry-10-07-18-23

ank-news-rathanakiry-10-07-18-24

ank-news-rathanakiry-10-07-18-25