កិច្ចប្រជុំរបស់ សហព័ន្ធបណ្តាញផ្សព្វផ្សាយព័ត៌មានអាស៊ាន UMA និងបួកសរុបការងារដែលសហព័ន្ធ UMA បានធ្វើកន្លងមក
អារញ្ញប្រទេសថៃ ៖ នារសៀលម៉ោង១ និង ០០នាទី ត្រូវនិងថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨ មានបើកកិច្ចប្រជុំ បួកសរុបការងារ ដែលនិងប្រព្រឹត្តទៅ នៅក្នុងសណ្ឋាគាឥណ្ឌូឆាយណា ( indochina) ស្ថិតក្នុងស្រុកអរញ្ញ ខេត្តស្រះកែវប្រទេសថៃ ស្តីពីលទ្ធផលការងារដែលសហពន្ធ័ផ្សព្វផ្សាយព័ត៌មានអាស៊ាន ដែលបានធ្វើកន្លងទៅ ក្រោមអធិបតីភាពលោក ប្រាសុីតសែនរុងរឿង អគ្គលេខា (UMA) ប្រចាំប្រទេសថៃ លោក សុខសុវណ្ណ អគ្គលេខាធិការង ប្រចាំនៅកម្ពុជា ព្រមទាំសមជិកគណៈ កម្មាការនាយក ទីប្រឹក្សា សមាជិក និងអ្នកសារព័ត៌មានទាំង២ប្រទេស ដែលមានការសែត វិទ្យុ និងទូរទស្សន៍ សរុបទាំងអស់ជិត១០០អង្គភាព។
នៅក្នុងពិធីនេះផងដែង លោក ប្រាសុីតសែនរុងរឿង បានលើយកប្រធានបទជាច្រើន ដែល សហព័ន្ធ UMA បានធ្វើកន្លងមក ដូចជាការដែលមានបញ្ហា រវៀងកម្ពុជានិងថៃ រឿងដុតស្ថានទូត និងបញ្ហា រឿងប៉ះទង្គិចគ្នារវៀងកងទ័ពថៃ និងកម្ពុជា នៅតាមខែ្សបន្ទាត់ ព្រំដែន ព្រះវិហា ក្រោយមកទៀត ស្តីពីបញ្ហា ភាគគីថៃ ចាប់បញ្ជូនពលករ ចំណាកស្រុកកម្ពុជា រាប់មុឺននាក់មកកម្ពុជាវិញ។
ក្នុងបញ្ហាជាច្រើននេាះ ត្រូវបានអ្នកសារព័ត៌អាស៊ាន UMA នៃប្រទេសទាំង២ បានរួមរួមគ្នាបើកកិច្ចប្រជុំរិះរកវិធី ធ្វើការផ្សព្វផ្សាយ នូវព័ត៌មានច្បាស់លាស់ ដោយមិនលាបព័ណ៌ មិនបំភ្លៃព័ត៌មាន និងសរសេរព័ត៌មាន ដើម្បីជួយសម្រួលដល់ប្រទេសទាំង២ អោយមានភាពត្រជាក់នៃបញ្ហាទាំងនេាះ ដោយសហព័ន្ធ UMA គិតឃើញថា បើសិនជាប្រទេសទាំង២ មានសង្គ្រាម គឺធ្វើអោយបរទេស និងមហាអំណាចមួយចំនួនកេងចំណេញ លើប្រទេសទាំងពីរគ្រប់យ៉ាងជាក់ជាមិនខាន។
ដូច្នេះសហពន្ធ័ UMAទាំងថៃ និងកម្ព្ពជារួមគ្នាជួយសម្រួលជួយដល់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ដោយវិស័យនៃព័ត៌មាន របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយមកទៀត បញ្ហាទាំងប៉ុន្មានត្រូវបានបញ្ចប់ ដោយសាររដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាប់យកសន្តិភាពដែលជាក្តីសុខសាន្ត របស់ពលរដ្ឋនៃប្រទេសទាំងពីរ។
ក្នុងនោះផងដែរ សហព័ន្ធព័ត៌មានអាស៊ាន UMA និងមានកិច្ចប្រជុំបន្តរទៀតក្នុងពេលឆាប់ៗ ខាងមុខនេះទៀត នៅក្នុងប្រទេសម៉ាឡេសុី ដែលមានរដ្ឋចំនួន៣ដែល សហព័ន្ធព័ត៌មានអាស៊ាន ចូលរួម និងបន្តរទៅប្រទេសផ្សេងៗ ទៀតនៅក្នុងតំបន់អាស៊ាន ហើយនៅក្នុងពាក់កណ្តាលខែ១១ ឬក៌ខែ១២ ក្រុមអ្នកសាព័ត៌មានអាស៊ានUMA និងមានការប្រជុំមួយបន្ថែមមួយទៀតព្រមទាំងមានដំណើរទស្សនៈកិច្ច ចំនួន៣ខេត្ត ក្នុងនោះមានខេត្ត ពេជ្ឈប៊ុន ឈាងរ៉ាយ និងឈាងម៉ៃ។ ដោយលោក សេង រាជសី