កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថ ក្រុងប៉ោយប៉ែត ចុះបង្ក្រាប ក្រុមជួញដូរ សេព និងចែកចាយ គ្រឿងញៀន

បន្ទាយមានជ័យ៖ មូលដ្ឋាន កងរាជអាវុធហត្ថ ឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ពាក់ពន្ធ នឹងការក្សារទុក និងជួញូគ្រឿងញៀន ព្រមទាំង ជនសង្ស័យ ទំាង៤នាក់ ត្រូវកំលាំង មូលដ្ឋាន កងរាជអាវុធហត្ថ ឃាត់ខ្លួន នៅថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងចំណុចការ ស៊ីុណូ ផ្កាយ៥ ជនសង្ស័យ ទាំង ៤នាក់ មានឈ្មោះ ១ ណាក់វ៉ាន់ណេត ភេទប្រុស អាយុ ២១ឆ្នាំ ទី២ ឈ្មោះ តាន់ វាសនា ( ភក្ត្រ័ ) អាយុ២១ឆ្នាំ អ្នកទំាង២ មានទីលំនៅ ភូមិ ក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ក្រោយពីធ្វើការសាកសួរ ជនសង្ស័ ជាបន្តរ កម្លាំង អវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ បាន២នាក់ បន្ថែមទៀត ដែលមាន ឈ្មោះ សុខ ភណ្ឌ័ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ម្នាក់ទៀត ឈ្មោះ ភាពជីវន្ត័ អាយុ១៧ ភេទប្រុស រស់នៅ ភូមិ ប៉ាលិល័យ្យ ១សង្កាត់ក្រុងប៉ោយប៉ែត ដកហូតសម្ភារៈ និងវត្ថុតាង បានគ្រឿងញៀនប្រភេទ ម៉ាទឹកកក ម្សៅសរថ្លា ចំនួន ១១ថង់តូច ដាវសាម៉ូរាយ ចំនួន២ដើម ទូរសព័ ២ គ្រឿង ម៉ាក អាយហ្វូនព័ណខ្មៅ១គ្រឿង និងសាមសុង ព័ណទឹកមាស ១ គ្រឿង ម៉ូតូចំនួន ២គ្រឿង ម៉ាក ស្កូបពី ព័ណសរ១ បិទស្គុត ព័ណមង្ឃុត មានលេខម៉ាស៊ីុន ៨០០៥៦៩៤ និង១ គ្រឿងទៀត ម៉ាក ស្ហ្គូម៉ឺ ព័ណសរ ដែលមានលេខតួ ម៉ាស៉ីុន ០០៤៤៤១១៧ គ្មានស្លាកលេខ ។ បច្ចុប្បន្ននេះ លោក ជាដា មេបញ្ជាការ មូលដ្ឋនរាជ អាវុធហត្ថ ក្រុងប៉ោយប៉ែត កំពុងរៀបចំ សំណុំរឿង បញ្ជូន ជនសង្ស័យ និង វត្ថុតាង ទៅកាន់ទីបញ្ជការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។ ដោយ អនាគតថ្មី