កងវិស្វកម្មសម្តេចតេជោហ៊ុនសែន សៀមរាប ជួយឧបត្ថមដល់រដ្ឋបាល ក្រុងប៉ោយប៉ែត ចុះធ្វើផ្លូវក្រាលថ្មមិចប្រវែង៦០០០០ម៉ែត្រ តភ្ជាប់ចេញពីផ្លូវជាតិលេខ៥៨ ក្នុងភូមិអូរឫស្សី ឆ្ពោះដល់ភូមិទួលប្រាសាទ
បន្ទាយមានជ័យ៖ ល្ងាចថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលក្រុងប៉ោយប៉ែត បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្មមិចប្រវែងជាង៦០០០ម៉ែត្រ ចាប់ពីចំណុចផ្លូវ៥៨ ក្នុងភូមិអូឬស្សី ឆ្ពោះទៅ ភូមិទួលប្រាសាទ ដឹកនាំដោយ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ ជាជំនួយការផ្ទាល់ ឯកឧត្ដម នាយឧត្តមសេនីយ៍ខេង សុមេធ ព្រមទាំង លោក ចែមលក្ខណា អ្នកគ្រប់គ្រងគ្រឿងចក្រកងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ប្រចាំក្រុងប៉ោយប៉ែត ហើយក៏មានការចូលរួមពីលោក ស្រិល អិនចៅសង្កាត់ផ្សារកណ្ដាល លោក វ៉ា ជឹម ណារ៉េតចៅសង្កាត់រង់ទី១ នៃសង្កាត់ប៉ោយប៉ែត លោក សាំង ឃឺន មេភូមិអូឬស្សី លោក សុខ កុយ មេភូមិទួលប្រាសាទ។
ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតែងបានក្រេីនរំលឹក ដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលជួបនិងផលវិបាកនឹងអោយចុះជួយ ប្រជាពលរដ្ឋអោយទាន់ពេលវេលា និងតម្រូវការចាំបាច់សំរាប់ បងប្អូនប្រជាពលរដ្ឋគ្រប់កាលះទេសៈ ដែលពលរដ្ឋខ្វះខាត។
សម្តេចតែងបានលេីកជាអនុសាសន៍រួចមកហេីយថា ផ្លូវគឺជាសរសៃឈាម នៃសេដ្ឋកិច្ច មានផ្លូវគឺមានសង្ឃឹម ស្របពេលជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេងសុមេធ ក៍បានណែនាំផ្តល់នូវអនុសាសន៍ល្អរៗ ជាច្រើនដល់មន្ត្រី ក្រោមឱវាទ អោយបំរើពលរដ្ឋ និងធ្វើយ៉ាងណាត្រូវជួយពួកគាត់គ្រប់បែបយ៉ាង នៅពេលដែលពួកគាត់ជួបការលំបាក។
ជាចុងក្រោយនេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៍បានផ្តល់បទសំភាសន៍ បញ្ជាក់អោយដឹងថា ក្នុងនាមលោកតំណាងអោយប្រជាពលរដ្ឋ ទូរទាំងក្រុងប៉ោយប៉ែតសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះថ្នាក់ដឹកនាំខាងលេីមានឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន អាជ្ញាធ័រជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនរគបាលជាតិប្រចាំទិសភូមិភាគទី៤និងភូមិភាគទី៥ ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ នូវការគិតគូរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋបានទាន់តម្រូវការ និងសភាពការណ៍ជាក់ស្តែង។
លោកសូមថ្លែងអំណរគុណផ្ទាល់ ចំពោះលោក វរះសេនិយ៍ឯក សូចាន់រីមេបញ្ជាការកងវរះសេនាតូច នរគបាលការពារព្រំដែនគោក៩១១ និងជាជំនួយការផ្ទាល់ ឯកឧត្តមនាយឧត្តមសេនីយ៍ខេង សុមេធ បានដឹកនាំកងកម្លាំង និងក្រុមការងារ ចុះកសាងផ្លូវមួយខ្សែ នេះ ដែលមានភូមិចំនួន៨ សម្រាប់អោយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឆ្លងកាត់ ទៅសិក្សារៀនសូត្រ បានងាយស្រួល
លែង ពិបាក ក្នុងការធ្វើ ដំណើរទៀតហើយ ។ក្នុនោះផងដែរ លោកគាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត បានធ្វើការថ្លែង អំណរអគុណយ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែគិតគូរពីសុខទុក ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ដោយ លោកសេង រាជសី