កិច្ចប្រជុំទំនាក់ទំនងព្រំដែន រវៀងអាជ្ញាធរ ស្រុកអារញ្ញប្រថេត និងរដ្ឋបាលក្រុងប៉ោយប៉ែត ស្តីពីការទប់ស្កាត់និងបង្ក្រាប គ្រឿងញៀននិងបទល្មើសឆ្លងដែនផ្សេងៗ (BLO)
ថៃឡង់៖ ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ លោក សាវនិត សុរិយ៉ាកុល អយុធ្យា អភិបាលស្រុកអារញ្ញ ប្រាថេត ខេត្តស្រៈកែវប្រទេសថៃ និង មន្ត្រីរាជការអាជ្ញាធរ ជុំវិញ ស្រុអារញ្ញបានអញ្ជើញ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលរួមសហការប្រត្តិ បត័ការ ទប់ស្កាត់ ការជួញដូរគ្រឿងញៀន ឆ្លងដែន ការជួញដូរ មនុស្ស ការជួញ ដូរទំនិញគេចពន្ធ ព្រមទាំង បទល្មើសផ្សេងៗទៀត-ល-។
នៅក្នុងកិច្ចប្រជុំ នេះត្រូវបានលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយយប៉ែត ដឹកនាំ គណៈប្រតិភូកម្ពុជាជាច្រើនរូបចូលរួមប្រជុំ (BLO ) ដែលមកពីស្ថាប័ន ផ្សេងៗ រួមមាន មន្ត្រីសាលាក្រុង ប៉ោយប៉ែតចៅសង្កាត់ ចៅសង្កាត់រង មន្ត្រី កងរាជអាវុធហត្ថ មន្ត្រីនគរបាលក្រុងប៉ោយប៉ែត ផ្នែកបង្ក្រាប គ្រឿងញៀន មន្ត្រីទំនាក់ទំនង ព្រំដែន មន្ត្រីអន្តោប្រវេសន៍ស្ថាប័នគយនិងរដ្ឋករ ក្រុមយុវជនក្រុងប៉ោយប៉ែត។ ដើម្បីរួមសហការទប់ស្កាត់ បទល្មើស ឆ្លងដែន គ្រប់យ៉ាង នៅតាមខ្សែបន្ទាត់ព្រំដែន ថែមទាំង រឹតចំណងសម្ព័ន្ធមេត្រីភាព យ៉ាងស្អិតរមួត រវៀង រដ្ឋបាលក្រុងប៉ោយប៉ែត និងស្រុកអរញ្ញ ប្រាថេត នឹងធ្វើយ៉ាងណា អោយប្រជាពលរដ្ឋដែលប្រកប អាជីកម្មឬ ក៏ជីវករលក់ដូ នៃស្រុកក្រុង ទាំង២ មានភាពកក់ក្តៅនិងរីករាយជានិច្ច។
លោក សាវនិត សុរិយ៉ាកុល អយុធ្យា អភិបាលស្រុកអារញ្ញ បានមាន ប្រសាសន៍ថា ពាក់ពន្ធ័និង បញ្ហារ គ្រឿង ញៀន បច្ចុប្បន្ននេះ គឺមានការថយចុះ យ៉ាងច្រើន និងបទល្មើស ឆ្លងដែន ផ្សេងៗ នេះ ក៏ដោយសារការសហការ ទប់ស្កាត់ រវៀង រដ្ឋបាល អាជ្ញាធរ និងមន្ត្រីរាជការ នៃស្រុក ក្រុងទាំង ពីកម្ពុជា ថៃ។
ក្នុងនោះ ផងដែរ លោកគាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុង ប៉ោយប៉ែត បានសំណូម ពរដល់ ភាគីថៃ សុំ អោយជួយ សម្រួល ដល់ពលរដ្ឋកម្ពុជា ណាដែលមានជម្ងឺ ត្រូវសង្គ្រោះបន្ទាន់សុំអោយភាគីថៃជួយ សម្រួល អោយបានលឿននិងឆាប់រហ័ស ជូនអ្នកជម្ងឺ ព្រមទាំងបងប្អូនកម្មករដែល ចូលធ្វើការក្នុងទឹកដីថៃ ព្រឹកវិលល្ងាច សុំអោយជួយ ជាសុវត្ថិភាព ផងកុំអោយ ធ្វើបាបដល់ពួកគាត់ ម៉្យាងវិញទៀត ក៏មាន ការផ្តាំផ្ញើ ពីកម្មករអូសរទេះ តាមរយៈលោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែតជួយសុំអោយស្ថាប័នគយ និងរដ្ឋករ ថៃ ដែលប្រចាំការ នៅច្រកទ្វា ចូលក្លងលឹក សុំកុំអោយ បងប្រាក់ដែលទាពីកាដឹកទំនិញច្រើនពេក ព្រោះ ការដឹកជញ្ជូនបានកំរ៉ែតិចណាស់ ដូច្នេះសុំអោយគយថៃ យកតិចៗបានហើយ។
កិច្ចប្រជុំនេះ ផ្តោតពីបញ្ហា សន្តិសុខ ចរាចរណ៍ ពាណិជ្ជកម្ម និងគ្រឿងញៀន ពិធីនេះត្រូវបានបញ្ចប់ ជាស្ថាពរ ដោយភាពរីករាយ យ៉ាងរលូន នៃរដ្ឋបាល របស់ក្រុង ស្រុក នៃប្រទេសទាំង២ កម្ពជានថៃ ហើយ ក៏រៀបចំអាហារសាមគ្គីជាមួយគ្នា យ៉ាងសប្បាយ រីរាយក្រៃលែង។ ដោយ សេង រាជសី