លោក រ៉េតរ៉ន ប្រធានការិយាល័យ រដ្ឋបាលក្រុងប៉ោយប៉ែត តំណាងអោយ លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាំយកថវិការមួយចំនួន ទៅជូនស្ត្រីម្នាក់ដែលរងគ្រោះ ដោយសារផ្ទុះធុងហ្គាស
ក្រុងប៉ោយប៉ែត ៈ ក្រោយពីបាន ទទួលដំណឹងថា មានករណីផ្ទុះធុងហ្គាសភ្លាម លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បាន ចាត់អោយ លោក រ៉េន រ៉ន ប្រធានការិយាល័យរដ្ឋបាល ក្រុងប៉ោយប៉ែត ចុះ សួរសុខទុក្ខនិងឧបត្ថម្ភថវិការដល់ជនរងគ្រោះ បន្ថែមទៀត ។ ហេតុការនេះ កើតឡើង នៅ ម៉ោង០៩.៥០នាទី ថ្ងៃសៅរ៏ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤_ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុច បុរីធីធី ក្នុងភូមិសាមគ្គីមានជយ័ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ករណីផ្ទះធុងហ្គាសនេះបាន បណ្ដាលអោយរងរបួសមនុស្សម្នាក់ត្រូវចំជើងខាងស្ដាំធ្ងន់ ជនរងគ្រោះដែលរងរបួសធ្ងន់ មាន ឈ្មោះ សឿម ជី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរចុងភៅ ( ផ្ទះនៅនិងផ្ទះតែម្តង ) បច្ចុប្បន្ន នេះ ស្ត្រីដែលជាជនរងគ្រោះកំពង់សម្រាកព្យាបាលនៅ គ្លីនិកនរគរាជ ។ បញ្ជាក់ផងដែរថា ថវិការ ដែលបាន ជួយឧបត្ថម្ភដល់ជនរងគ្រោះរួមមាន។
១_ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ថវិការ ១ លាន រៀល ( មួយលានរៀល)
២_ លោក ភោគ លន ចៅ សង្កាត់ប៉ោយប៉ែត
ថវិារ ២០ម៉ុឺនរៀល ( ម្ភៃម៉ុឺនរៀល )
៣_ លោក មេភូមិ សាមគ្គីមានជ័យ ថវិារ ១០ ម៉ឺុនរៀល
ទុក្ខ លំបាករបស់ប្រជាពលរដ្ឋ ក៍ដូចជាទុក្ខលំបាករបស់អាជ្ញាធរ ដែនដី រាល់ពេល ពលរដ្ឋជួបនៅទុក្ខលំបាកអាជ្ញាធរ និងជួយគ្រប់យ៉ាង ដោយមិនខ្វល់ពីភ្លៀងផ្គរ ក្តៅ ឬ រងារឡើយ ។ # ដោយរាជសី #