សែចក្តីថ្លែងការណ៍ របស់សហព័ន្ធបណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន (UMA)
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង១៤ និង ៣០នាទី នៅភោជនីយដ្ឋាន យីហោ រស់ សុខម ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិសំណាកឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ សមត្ថកិច្ច កំលាំងមន្ទីព័ត៌មាន ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ និងគ្រឿងញៀន៤០ដុំ ស្មើនិងទម្ងន់ ៤០គីឡូក្រាម ហើយក្នុងចំណោមជនសង្ស័យ ទាំង៤នាក់ ដែលត្រូវបាន សមត្ថកិច្ច ចាប់ឃាត់ខ្លួននោះមាន ជនសង្ស័យ មួយរូប ឈ្មោះ សុខប៊ុន សេរីឆៃ ដែលមានប័ណ្ណសមាជិក សហព័ន្ធបណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន The Union Media of Asean ហៅកាត់ថា UMA។
សហព័ន្ធបណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន(UMA) ប្រចាំប្រទេសកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖
១. សុំធ្វើការបដិសេធ ទៅលើបុគ្គល ឈ្មោះសុខ ប៊ុនសេរីឆៃ មិនមែនជាសមាជិក របស់សហព័ន្ធបណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន ចំណែកឯប័ណ្ណសមាជិក គឺជាប័ណ្ណក្លែងក្លាយ ទាំងស្រុង
២.សហព័ន្ធបណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន មានការសោកស្តាយយ៉ាងខ្លាំង ដោយទូរទស្សន៍ ហង្ស មាស បានផ្សាយព័ត៌មាន ខុសវិជ្ជាជីវៈ និងក្រមសីលធម៌ អ្នកសារព័ត៌មាន ធ្វើអោយប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ របស់សហពន្ធ័បណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន ដោយពុំបានធ្វើបទសម្ភាស អោយបានគ្រប់ជ្រុងជ្រោយដល់សមុីអង្គភាពពាក់ព័ន្ធ ដែលជាកំហុស ខុសឆ្គង យ៉ាងធ្ងន់ធ្ងរ ក្នុងនាម ជាអាជីព ជាអ្នកសារព័ត៌មានល្អ និងបណ្តាល អោយ មតិមហាជន មានការភាន់ច្រឡំ ចំពោះសហព័ន្ធបណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន(UMA)។ ដោយ សេង រាជសី