លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង បើកឆាក ០៣ករណី ក្នុងការបង្រ្កាប គ្រឿងញៀន បន្ទាប់ពី ប្រកាស ចូលកាន់ តំណែង ភ្លាម

កំពង់ឆ្នាំង លោកអ៊ិត សុធា ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តកំពង់ឆ្នាំ បានដឹកនាំកម្លាំង សមត្ថកិច្ច កងរាជអាវុធហត្ ថខេត្តកំពង់ឆ្នាំង និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ចុះបង្រ្កាប ករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងខេត្តបានចំនួន ៣ ករណី បន្ទាន់ពីបានប្រកាស ផ្ទេរភារកិច្ច មកកាន់ទទួល តំណែងជា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ។

លោកអ៉ិត សុធា ព្រះរាជអាជ្ញា បានឲ្យដឹងថា ចាប់តាំងពីបានមក បំម្រើការងារ ជាព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង គឺបានដឹកនាំ បង្រ្កាបគ្រឿងញៀន ចំនួន៣ករណីករណីទី៣ បានបង្រ្កាបទីតាំងខារ៉ាអូខេ យីហោគ្រួសាររីករាយ ឃាត់មនុស្ស៥នាក់ រួមទាំងម្ចាស់ហាងខារ៉អូខេ នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកព្រះរាជអាជ្ញា បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀន ទី១ គឺកម្លាំងកងរាជអាវុធហត្ថខេត្ត ជាអ្នកប ង្រ្កាប ចំពោះករណីទី២ គឺកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបង្រ្កាបហាង ខារ៉ាអូខេ យីហោ គ្រួសាររីករាយ លើកដំបូង បានបង្រ្កាបក្នុងបន្ទប់ខារ៉ាអូខេ រួចម្តងមកហើយ តែម្ចាស់មិនរៀងចាល បែជាបើកកន្លែង ឲ្យមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ទើបដឹកនាំកម្លាំងបង្ក្រាបជាលើកទី២ នៅហាង ខារ៉ាអូខេ យីហោ គ្រួសាររីករាយ នេះ ម្តងទៀត រួមទាំងបានឃាត់ខ្លួនអ្នកប្រើប្រាស់ និងម្ចាស់ហាង សរុប៥នាក់ យកមក តុលាការ ដើម្បីចាត់តាមវិធានការតាមដានច្បាប់។

លោក អ៉ិត សុធា ព្រះរាជអាជ្ញា បាន ស្នើសុំដល់ កងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប៉ូលិស រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារទប់ស្កាត់ ការជួញដូរ និងចែកចាយគ្រឿងញៀន ដោយកុំចាត់ទុកថា បញ្ហាគ្រឿងញៀន ជារបស់សមត្ថកិច្ច ឬរបស់អ្នកណាម្នាក់ ឲ្យសោះ បើគ្មានការចូលរួមពីបងប្អូនទេ បញ្ហាគ្រឿងញៀនពិតជាពុំអាច លុបំបាត់បាននោះទេ។ ដោយ លោក ប៊ុនរដ្ឋា