ពលករខ្មែរ ដែលធ្វើការ នៅថៃ ហើយចេញ មកកម្ពុជា តាមរថយន្ត ត្រូវបានតៃកុង រថយន្តដឹក មកទម្លាក់ ចោលនៅ ចំណុច (បានសាវអេ ) ទឹកដីថៃ

បន្ទាយមានជ័យ ៖ នៅថ្ងៃ ទី៩ ខែមេសាឆ្នាំ២០២០  តាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋបាន អោយ អ្នកសារព័ត៌មាន អនាគត ថ្មីដឺងថា  មានប្រជាពលរដ្ឋខ្មែរ ដែល ធ្វើការនៅប្រទេសថៃ បានធ្វើដំណើរ ពីប្រទេសថៃចេញ មកកម្ពុជា  វិញដោយជិះ តាមរថយន្ត របស់ថៃ  ហើយ ត្រូវបងលុយ អោយថ្លៃរថយន្ត ដែលធ្វើដំណើរមកខ្មែរ ក្នុងម្នាក់ៗ ១០០០ បាត (លុយថៃ) ហើយប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកខ្មែរ ទាំងអស់នោះត្រូវបានតៃកុង រថយន្ត ដឹកយកមកទម្លាក់ ចោល តាមដុបតាមព្រៃ នៅត្រង់ចំណុច ( បាន សាវអេ) ដែលទល់មុខ និងភូមិអូរសាព័ត៌ ស្រុកម៉ាល័យ  ខេត្តបន្ទាយមានជ័យ។

ពលករទាំងនោះត្រូវបានកងទ័ព ឈុតខ្មៅថៃ  ដែល គ្រប់គ្រង ដោយ  ភូកង (ប៊ិន ) ជាមេបញ្ជាការ កងរ៉យ១២ប្រចាំនៅ ចំណុច (បានសាវអេ )ធ្វើការឃាត់ទុកអោយបានចំនួន២០ទៅ៣០នាក់ ទើបបញ្ជូន ទៅតាម ច្រកអូរ ៣ ជាន់ម្តង ។

ពលរដ្ឋ ខ្មែរ ដែលកងទ័ពឈុតខ្មៅបានធ្វើការ ឃាត់ទុកនោះ ជួនកាល ចាប់ម្តង់៤ ទៅ៥នាក់ ទម្រាំបាន ១០ទៅ២០ ឬ៣០នាក់ ទើបបញ្ជូន ពួក គាត់ទៅតាម ច្រកអូរ៣ជាន់ ចេញមកកម្ពុជា  ហើយទម្រាំប្រមូលបាន២០ទៅ៣០នាក់ គឺមានរយ:ពេល ២ទៅ៣ថ្ងៃ នៅក្នុងរយ:ពេល២ទៅ៣ថ្ងៃ ដែលឃាត់ពលរដ្ឋខ្មែទុកជុំគ្នា អោយបានច្រើន ទើបបញ្ជូនម្តងនោះ ភូកង ( ប៊ឹន ) ត្រូវចំណាយ ថវិកាខ្លួនឯងផ្ទាល់ ដើម្បីទិញអាហា អោយពលករខ្មែរហូបប្រចាំថ្ងៃដោយ ភាពរាក់ទាក់ តែឥឡូវនេះលឺថា ភូកង (ប៊ឹន ) អស់លុយទិញហើយ ព្រោះទិញរាល់ថ្ងៃពេក។ #ដោយលោករាជសី#