ទំព័រដើម

ឱកាសល្អ សម្រាប់អ្នក ញៀន ល្បែង អាចមកលេងល្បែង យ៉ាងជក់ចិត្ត នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ទទួលស្វាគមន៍ យ៉ាងកក់ក្តៅ

By reachsey

August 25, 2020

ខេត្តកំពង់ធំ នេះគឺជាឱកាសល្អ អ្នកញៀនល្បែងគ្រប់ប្រភេទមានបំណង មកបំពាក់បំពូន និងល្បែងស៊ីសង ដោយខុសច្បាប់ គឺអាចមកលេងនៅស្រុកសណ្ដាន ដែលបានបើកស្វាគមន៍ ក្រុមអ្នកញៀនល្បែងទាំងឡាយ ដើម្បី ជាឱកាសប្រមូល លុយកាក់ពីបនល្បែងនេះបាន។

បនល្បែងស៊ីសង ចំនួន2កន្លែងនេះបានបើកដំណើរការ យ៉ាងគគ្រឹក គគ្រេង នៅក្នុងភូមិ99 ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទីតាំងទី 1 ឈ្មោះជុំ សាន ហៅលោកឈុត ពិរាជ និងទីតាំងទី 2  ស្ថិតនៅផ្លូវចូលព្រះអាទិត្យ ឈ្មោះ តាញ៉េ ជាអ្នកមើល ការខុសត្រូវ ឲ្យបនល្បែងដុះស្លែយ៉ាងធំ ស្រុកសណ្ដាននេះ ជូនអ្នកធំម្នាក់ នៅពីក្រោយខ្នង?។

បនល្បែងស៊ីសង នៅក្នុងស្រុកសណ្ដាន់ ត្រូវបានប្រភព បញ្ជាក់ថា បានចាប់ដំណើរការជាយូរមកហើយ តែពុំមាន អាជ្ញាធរ.ឬសមត្ថកិច្ចមូលដ្ឋាន មានការហាមឃាត់ នោះឡើយ ជាហេតុធ្វើឱ្យ ល្បែងនេះបានដំណើរការដោយរលូន ទោះបីជា សម្ដេចក្រឡាហោម ស ខេង រដ្ឋ មន្រ្តី ក្រសួង មហាផ្ទៃ ក៏ដូចជា ឯកឧត្តម  នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជា ឲ្យស្នងការខេត្តក្រុង អាជ្ញាធរស្រុក ខេត្ត លុបបំបាត់ឲ្យអស់អស់ នូវល្បែងពាលាអាវ៉ាសែ បងតូច បងធំ ដែលជាឈ្នួនដុតបំផ្លាញ់គ្រួសារកសិករ បង្កើតអំពើហឹង្សា និងជាជម្រុកចោរលួច ចោប្លន់

បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលកើតចេញ ពីអំពើល្បែងទាំងឡាយ តែទោះជាមានបទបញ្ជាយ៉ាងនេះក៏ដោត សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកសណ្ដាន់ បងមិនឈឺក្បាលវិលមុខ និងបទបញ្ជានេះឡើយ។

ប្រជាពលរដ្ឋ បានត្រឹមតែទន្ទឹងចាំមើលផ្លូវ សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរ ចុះបង្ក្រាបបនល្បែងស៊ីសង ចំនួន 2 ទីតាំងនេះតើការរំពឹងទុក និងជឿទុកចិត្តទៅសមត្ថកិច្ច ប្រែក្លាយទៅជារលាយសាបសូន្យ ដោយសារតែពេលមានកម្មវិធីផ្សេងៗ អាជ្ញាធរ សមត្ថកិច្ច តែងតែលើកឡើងឱ្យប្រជាពលរដ្ឋ ចូលរួមការពារ ទប់ស្កាត់ ល្បែងស៊ីសង និងបទល្មើសផ្សេងៗ ដើម្បី គោរពតាម គោល នយោបាយ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល តើផ្ទុយទៅវិញ អាជ្ញាធរ សមត្ថកិច្ច បានត្រឹមតែស្រែកលឺដូចហ៊ីង តែមានចំណាត់ការននោះឡើយ ថែមទាំងបើកឱកាសឲ្យក្រុមញៀនល្បែង បើកលេងដោយសេរី។

ទន្ទឹមគ្នានេះដែរ បនល្បែងស៊ីសង នៅក្នុងស្រុកសណ្ដាន់ចំនួនពីរកន្លែងនេះ ក៏ទៅបានជ្រាបព្រះទៃ ដល់ថ្នាក់ដឹកនាំ អធិការនិងសមត្ថកិច្ចពាក់ព័ន្ធ ដល់បេះដូងអស់ហើយ  ប្រជាពលរដ្ឋកំពុងទន្ទឹងចាំមើល តើ សមត្ថកិច្ច មានសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង របស់ លោក ជុំ សាន ហៅ ឈុត ពិរាជ និង តាញ៉េ នេះបានដែរឬទេ?.… ។

ប្រភព ពីដង្កូវក្នុងសាច់ ដែលជាអ្នកមើលការខុសត្រូវ បនល្បែងស៊ីសង របស់តាញ៉េ បានឲ្យដឹងថា បនល្បែង ជល់មាន់ នៅក្នុង ឃុំមាន ស្រុកសណ្តាន់  មានចំនួន2កន្លែង ទី1 ជារបស់ លោក ជុំ សាន ហៅឈុតពិរាជ អតីតជា នាយកងរាជអាវុធហត្ថ ខេត្ត កំពង់ធំ ទី2 ឈ្មោះ តាញ៉េ ជាអ្នកមើលការងារ ខុសត្រូវ ឲ្យថៅកែម្នាក់ដែលនៅពីក្រោយខ្នង ក្នុង នោះ ក៏ បាន បញ្ជាក់ ថា ថៅកែសៃង្វាន់មាន់នេះ ក្នុង មួយ ខែ មកមើល2ដង តែសៃង្វាន់មានសរុបទូទាំងប្រទេស មានចំនួន30 កន្លែង  គ្រប់ខេត្តក្រុង អត់តែខេត្តកំពង់ចាមមួយទេ ហើយក៏មិនមានសមត្ថកិច្ចណាម្នាក់ ឬអាជ្ញាធរ ហ៊ានបង្រ្កាបនោះទេ។ ទង្វើបែបនេះគឺដោយសារតែ បារមីលុយជួយ ជះលើមន្រ្តីអសកម្ម ឬមន្រ្តីគ្រាប់ល្ពៅ។ ដោយ ប៊ុន រដ្ឋា