តើ លោកប៉ែន វណ្ណារិទ្ធ មានវិធានការ យ៉ាងណា ចំពោះ លោកនាយរង ផ្នែករដ្ឋបាលព្រៃឈើ នៅស្រុកសណ្ដាន់ម្នាក់?
ខេត្តកំពង់ធំ: នៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2020 វេលាម៉ោង07 ព្រឹកកម្លាំងបរិស្ថាន ដែលឈរជើងនៅទីនោះ បានឆ្មក់ចូលទៅ បង្ក្រាប់រថយន្ត សាំយ៉ុងចំនួន 4 គ្រឿង ដែលចូលទៅ ដឹកឈើប្រណិត នៅចំណុច ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក៏ប៉ុន្តែនៅពេលដែល កម្លាំងទៅដល់ភូមិ ពូរោងបានប្រទះឃើញលោកឃិន វណ្ណៈ នាយរងផ្នែក រដ្ឋបាលព្រៃឈើ សណ្ដាន់ក៏នាំគ្នាដកខ្លួន ថយមកវិញ ចាំពួនស្ទាក់ចាប់នៅចំណុចចម្ការ កៅស៊ូរទំរីង។
លុះដល់ព្រឹកឡើង វេលាម៉ោង07រថយន្ត សាំយ៉ុងចំនួន 4 គ្រឿងបានបើកបន្តកន្ទុយគ្នា ដូចហែរកឋិនក៏ប៉ុន្តែ ការបង្ក្រាបចាប់បានតែ 2 គ្រឿងទេ រីឯ 2 គ្រឿងទៀតបានបើករត់ សម្រុកទៅខាងមុខបាត់ ស្រមោលដោយសារតែកំលាំងបរិស្ថាន មានគ្នាតែ 5 នាក់ប៉ុណ្ណោះប្រភពព័ត៌មាន បានបន្តទៀតថា រថយន្តសាំយ៉ុងចំនួន 4 គ្រឿងនេះបានធ្វើសកម្មភាព យ៉ាងសកម្មដឹករាប់ខែរាប់ឆ្នាំ មកហើយដោយមានការឃុបឃិត គ្នាជាមួយលោកស៊ិន សៀងឡាយ នាយរងសង្កាត់ រដ្ឋបាលព្រៃឈើ ទំរីងនិងលោកឃិន វណ្ណៈនាយរងផ្នែក រដ្ឋបាលព្រៃឈើសណ្ដាន់។
បើតាមប្រភពច្បាស់ការណ៍ បានបង្ហើបឲ្យដឹងថា លោកឃិន វណ្ណៈ កំពុងតែលេងល្បែង ឆ្ពិនភ្នែកខ្ចីដៃស្ថាប័ន ផ្សេងៗ ឲ្យយកលុយឱ្យយ៉ាងស្រួលរីឯលោកស៊ិន សៀងឡាយ នាយរងសង្កាត់ រដ្ឋបាលព្រៃឈើទំរីង វិញគឺជាអ្នកដើរសេដ្ឋកិច្ច យ៉ាងពិសេសរបស់សង្កាត់ រដ្ឋបាលព្រៃឈើទំរីង ដុះស្លែចាក់គ្រឹះរាប់ឆ្នាំមក ហើយតាំងពីព្រៃឈើ នៅរហូតព្រៃឈើចង់អស់ទៅវិញ សកម្មភាពដែលមានរាប់ឆ្នាំ មកហើយតើលោកប៊ុន សុធី នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ មានដឹងពី ទង្វើកូនចៅ របស់ក្រោមឱវ៉ាត ដែរឬទេហើយលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានជ្រាបដែរឬទេពាក់ព័ន្ធ និងជំនាញចាប់ដៃគ្នា ជាមួយឈ្មួញ ដើម្បីបំផ្លាញ ព្រៃឡង់សព្វថ្ងៃនេះ។
ប្រភពព័ត៌មានបានបន្តទៀតថា សមត្ថកិច្ចដែលឈរជើង នៅមូលដ្ឋាន នោះគឺទទួលបានកញ្ចប់លុយ ពុករលួយទាំងអស់ ទើបបទល្មើសដំណើរការ ដោយរលូនជាចុងក្រោយ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក៏ដូចសមត្ថកិច្ច ដែលមិនពាក់ព័ន្ធ សូមសំណូមពរទៅ ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមេត្តា ចាត់វិធានការមកលើមន្ត្រី ដែលអ:សកម្មរស់ នៅជាមួយមេឈ្មួញរួមគ្នា បំផ្លាញព្រៃឡង់នោះផងទាន ចំណែក រថយន្តនឹងឈើត្រូវ បានសមត្ថកិច្ច ជំនាញបរិស្ថាន អូសយកមករក្សាទុក នៅស្នាក់ការព្រះអាទិត្យ។