អ្នកតាមដាន ព័ត៌មាន ចង់ដឹង ថាតើ អាជ្ញាធរ អប្សារា អាចបង្ហាញ សត្វស្វា ឈ្មោះ ស្គីពភី ដែល អ្នកថត យូធូប អះអាងថា ស្លាប់នោះ ជូនមហាជន បានទេ?

ខេត្តសៀមរាបៈ  នៅល្ងាចថ្ងៃទី ០៣  ខែ មករា២០២១ ក្រុមអ្នកថតយូធូប ជាច្រើននាក់ នៅប្រសាទអង្គរធំ ធ្វើការសំណូមពរ ឲ្យអាជ្ញាធរអប្សរា សុំឲ្យដោះលែង សត្វស្វាទាំង១៦ក្បាល ដែលអាជ្ញាធរអប្សារា

បានចាប់ កាលពីថ្ងៃទី ២៩ខែធ្នូឆ្នាំ ២០២០នោះមកវិញ ដោយសារសត្វស្វា ទាំងនោះសុទ្ធតែ ជាស្វាស្លូតបូត ហើយនៅក្នុងនោះផងដែរ អ្នកថតយូធូបបានអះអាងថា “សត្វស្វា ២ក្បាលទៀត ត្រូវបាន កម្លាំង

របស់អាជ្ញាធរ អប្សរាបាញ់ព្រួញ ដែលប្រើថ្នាំសណ្តំ ទម្លាក់ពីលើចុងឈើ មួយក្បាលស្លាប់ មួយក្បាលនៅរស់ លេខ១ ឈ្មោះស្គីពភី ស្លាប់ លេខ២ ឈ្មោះហ្វីលិក នៅរស់ លេខ៣ឈ្មោះ ជីមូនៅរស់។

 

ចំណែកលេខ១ និង លេខ២ បាញ់ទម្លាក់ ពីលើចុងឈើ ឯលេខ៣ មិនបានបាញ់ទេ វាដើរចូលទ្រុងខ្លួនឯង។

អ្នកថតយូធូប និងពលរដ្ឋខ្មែរមួយចំនួន សុំអោយលោក ឡុងកុសល់ អ្នកនាំពាក្យ អាជ្ញាធរអប្សរា បញ្ចេញ សត្វស្វាក្នុងរូបលេខ១ ឈ្មោះ ស្គីពភី (Skippy) ដែលស្លាប់នោះមកវិញ  ក៍ប៉ុន្តែ អាជ្ញាធរអប្សរា

បានបដិសេធថា ស្វា១ក្បាលនេះ មិនបានស្លាប់នោះទេ។

 

សូមបញ្ជាក់ផងដែរថា ស្វាឈ្មោះស្គីពភីមួយក្បាលនេះ ត្រូវបានបាញ់ព្រួញប្រើថ្នាំសណ្តំធ្លាក់ពីលើចុងឈើកម្ពស់ជិត២០ម៉ែត្រ ធ្លាក់ចំលើថ្ម ដែលអ្នកថត youtube រាប់សិបនាក់អះអាងថា ស្វានោះបានស្លាប់បាត់ទៅហើយ តែខាងអាជ្ញាធរអប្សរា យកស្វាលេខ ៣មកជំនួសវិញ ហើយប្រាប់ថាស្វានោះពុំបានស្លាប់ទេ៕

ដោយទទួលបាននៅព័ត៌មានពីរឿងប្រហាសត្វស្វាក៍មានប្រតិកម្មដល់អ្នកសារព័ត៌មានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃចុះស្រាវជ្រាវព័ត៌មាន ពិតជៀសវៀងកុំអោយមានការតិះដៀលពីមហាជនមួយចំនួន ថាអ្នកសារព័ត៌មានខ្លះផ្សាយព័ត៌មានមិនពិត វាទៅជាការបំភ្លៃព័ត៌មាន ដូច្នេះ ក្រុមអ្នកសារព័ត៌មាន នៅតាមខ្សែបន្ទាត់ព្រំដែន ចុះធ្វើបទសម្ភាសផ្ទល់ជូនមហាជនក៍ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសជាច្រើនដែលកំពុងតែ ប្រតិកម្មដោយសារអាណិតសត្វស្វា ក្រុមអ្នកសារព័ត៌មាន ចុះធ្វើបទសម្ភាសជាមួយក្រុមអ្នកថតរូបយូធូបជាច្រើន រូបហើយក៍ទទួលបានព័ត៌មានលម្អិតដែលក្រុមអ្នកថតនោះ បានផ្តលបទសម្ភាសអោយស្តាប់ព្រមទាំងមានឯកសារ ជារូបភាពសត្វស្វាមកបញ្ជាក់ជូនថែមទៀតផង ដែរ។ ជំរាបជូនផងដែរថា ក្រុមអ្នកថតយូធូបទាំងអស់នោះពួកគាត់បានស្គាល់សត្វច្រើនណាស់ ព្រមទាំមានឈ្មោះដាក់អោយសត្វស្វាថែមទៀត  មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកថតយូធូប បានដើរផ្តិតយករូបភាព ក៍ ប្រទះឃើញអន្តាក់ ដែលជនខិលខូចបានយកមកដាក់ជាប់ សត្វស្វានៅក្នុងតំបន់ដែនអភិរក្ស អង្គរវត្តថែមទៀត ផងហើយក្រុមអ្នកថតយូធូបទាំងអស់នោះ រំដោះសត្វស្វាចេញពីអន្ទាក់ យកទៅព្យាបាល។

ក្នុងរឿងស្វានេះប្រជាពលរដ្ឋ ងឿងឆ្ងល់ដែរ ថាអាជ្ញាធរអប្សារា ដែលជាអ្នកអភិរក្ស តើតើពួកគាត់ដែលបានចុះទៅពិនិត្យសត្វស្វានៅក្នុងតំបនើដែនអភិរក្សអង្គរដែរឬទេ បានជាអោយមានការដាក់អន្ទាក់ស្វានៅក្នុងដែនអភិរក្សអង្គរ ហើយសូម្បីតែស្វាក៍មិនដែលស្គាល់ឈ្មោះទៀត បែជាចាប់ស្វាស្លូតយកទៅប្រលែង តែទុកស្វាកាច ហើយប្រជាពលរដ្ឋនិយាយតៗគ្នាថែមទៀតថា សូម្បីតែ ការចាប់ស្វាក៍គ្មានបច្ចេកទេសដែរ វាមិនដែលឃើញគេចាប់ស្វាបាញ់ទម្លាក់ពីលើចុងឈើកំពស់ជិត២០ម៉ែត្រ មិនប្រលសំណាញ់ទ្រសត្វនោះទេ   ហើយមិនមាន សំណាញ់ទ្រ ពេលវាធ្លាក់មក ត្រូវនិងផ្ទាំងថ្មរឿងអីវាមិនងាប់ ។

 

ហាស់ប្រជាពលរដ្ឋសើចចំអកដល់អាជ្ញាធរអប្សារា ថា ខ្លួនធ្វើដល់អាជ្ញាធរអប្សារា មិន ស្គាលស្វាបែជាអ្នកថតយូធូប ស្គាល់ ស្វាដាក់ឈ្មោះស្វា ហើយពេលសត្វឈឺយកវាទៅព្យាបាលថែមទៀត ។

បញ្ហានេះប្រជាពលរដ្ឋដាក់ចម្ងល់ថា តើ អាជ្ញាធរអប្សារា កំពុងតែធ្វើអី ម៉្យាងវិញទៀត ប្រជាពលរដ្ឋបាន លាន់មាត់ថា លោក ឡុង កុសល់ អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សារា មានអាកព្វកិរិយា

មិនសម្យជាមន្ត្រី សោះដូចឃើញជាក់ ស្តែង នៅថ្ងៃដេលប្រកែក គ្នាជាមួយ អ្នកថតរូបយូធូប អញ្ចឹង ។

 

ក្រុមអ្នកថតយូធូបបានបន្តរថា ពួកគាត់សុំណូមពរអោយអាជ្ញាធរអប្សារា យកស្វាទាំង១៦ក្បាល ដែលជាស្វាស្លូត ទាំងនោះយកមកព្រលែងកន្លែងដើមវិញ  ហើយ និងសុំអោយ បង្ហាញសត្វស្វាឈ្មោះ ស្គីពភី

ដែលបាញ់ទម្លាក់មកត្រូវនិងផ្ទាំងថ្មងាប់នោះអោយឃើញ ផងព្រោះពួកគាត់ស្គាល់ ស្គីពភីច្បាស់លាស់  ។ក្រុមអ្នកថតរូបយូធូបបានបន្តរថា បើសិនជា ស្វាឈ្មោះ ស្គីភីនៅរស់សូមអាជ្ញាធរអប្សារាបង្ហាញមក

ព្រោះ កូនរបស់ស្គីភីកំពុងតែរងចាំ  មើលផ្លូវតែបើសិនជាស្គីពភី ពិតជាងាប់មែន ទោះបីតតាំងគ្នាយ៉ាងណា ក៍ស្គីពភីមិនអាចរស់ឡើងវិញបានដែរ. តែសុំអោយយកសត្វស្ចាទាំ១៦ក្បាលនោះមកព្រលែង

កន្លែងដើមវិញ ព្រោះ១៦ក្បាលនោះជាស្វាស្លូតហើយនិង សុំអោយពួកគាត់ដែលជាក្រុមថតយូធូបបានចូលថតដូចដើមវិញផង ។

 

ជុំវិញបញ្ហានេះ ក្រុមអ្នកសារព័ត៌មានតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ បានទូរសព្ឌ ធ្វើបទសម្ភាសជាមួយ លោក ឡុង កុសល់ អ្នកនាំពាក្យ អជ្ញាធរអប្សារា តាមរយៈលេខ ០៩២ ៨៩៩ ៩៦៦ ទូរសព្ឌចូល

តែមិនលើក មិនដឹងមូលហរតុអ្វី  ។ #បងសី#