កិច្ចប្រជុំស្ដី ពីវឌ្ឍនភាព របស់ សហព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានអាស៊ាន ហៅកាត់ថា (UMA)

ខេត្តបន្ទាយមានជ័យ៖  សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយ អាស៊ាន ហៅកាត់ថា UMA ដឹកនាំដោយ លោកសុខសុវណ្ណ អគ្គលេខាធិការរង ប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងវត្តមាន គណៈកម្មការនាយក ទីប្រឹក្សាជំនួយការ មកពីបណ្តាអង្គភាព ផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ជិត១០០ អង្គភាព បានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីវឌ្ឍនភាព UMA ឆ្នាំ ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២២។

ពិធីនេះប្រព្រឹត្ត ទៅនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាលប្រជុំ ក្រុមហ៊ុន លី ហួរ គ្រុប ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ក្រោមអធិបតីភាព ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាន នាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន និង ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ តំណាងឲ្យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ។

ក្នុងនេះក៏មានវត្តមាន ចូលរួមពី ឯកឧត្តម លីវ សុខុន ទីប្រឹក្សារ ក្រសួងព័ត៌មាន និងជាប្រធានមន្ទីព័ត៌មានខេត្តសៀមរាប ឯកឧត្តម សេក សុខុម ទីប្រឹក្សារក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ  លោក លុប កែវ ដារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែត តំណាងឲ្យ លោក គាត ហ៊ុលអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមទាំងគណៈកម្មការនាយក ជាច្រើនរូបទៀត ។

នៅក្នុងពិធីនេះផងដែរ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាន នាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន បានមានមតិផ្តាំផ្ញើរ និងពន្យល់ណែនាំ ដល់ក្រុមអ្នកសារព័ត៌មាន ជិត១០០អង្គភាព ថា លោកសុំឲ្យអ្នកសារព័ត៌មាន ធ្វើព័ត៌មាន ដែលមានក្រមសីលធម៌ មានវិជ្ជាជីវៈសារព័ត៌មានអោយបានច្បាស់លាស់ ត្រឹមត្រូវ ជៀសវាង ធ្វើព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ ហើយលោក ក៏សុំឲ្យអ្នកសារព័ត៌មាន ធ្វើព័ត៌មាន ដែលមានតម្លាភាព ច្បាស់លាស់ ព្រមទាំងមិនបំពាន អ្នកដទៃ ហើយមិនបំភ្លៃការពិត ជៀសវាង រងនូវការចោទប្រកាន់ ពីមជ្ឈដ្ឋានផ្សេងៗ។

ក្នុងនេាះផងដែរ ឯកឧត្តមង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តមអ៊ុំ រាត្រីអភិបាល ខេត្តបន្ទាយមានជ័យ បានមានមតិផ្តាំផ្ញើរ និងសំណេះសំណាល ដល់ក្រុមអ្នកសារព័ត៌មាន អាស៊ានUMA  គណៈកម្មការនាយក ទីប្រឹក្សារជំនួយការ និងអ្នកសារព័ត៌មាន មកពីបណ្ដាខេត្តផ្សេងៗ ទៀត ដែលមានចំនួនជិត១០០អង្គភាព។ ឯកឧត្តម បានអរគុណ ដល់ក្រុមអ្នកសារព័ត៌មាន ទាំងក្រៅខេត្ត និងក្នុងខេត្ត ទាំងអស់ ដែលកន្លងមកក្រុមអ្នកសារព័ត៌មាន តែងចូលរួមសហការជាមួយនឹង អាជ្ញាធរ ខេត្តក្រុង ដើម្បីចុះជួយ ធ្វើមនុស្សធម៌ និងជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្សេងៗទៀត ហើយ ឯកឧត្តម បានមានប្រសាសន៍ បន្ថែមទៀតថាលោក មានភាពរីករាយ ឥតឧបមា ដែលបានឃើញបងប្អូន អ្នកសារព័ត៌មាន ទាំងអស់ទាំងក្នុងខេត្ត និងក្រៅខេត្ត បានចូលរួមធ្វើអំពើមនុស្សធម៌ ហើយសហការជាមួយនឹង អាជ្ញាធរ មន្ត្រីរាជការ ព្រះសង្ឃ ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងការខ្វះខាត បានទាន់ពេលវេលា។

បញ្ជាក់ជូនថា នៅក្នុងកម្មវិធី ប្រជុំពិភាក្សារបស់ UMA ដែលមានសមាជិក សមាជិកា គណៈកម្មការ នាយកទីប្រឹក្សា និងជំនួយការ ហើយនិងអង្គភាពសារព័ត៌មាន ផ្សេងៗ ដែលបានចូលរួម ទាំងអស់ជិត១០០ អង្គភាព មុននឹងបើកកិច្ចប្រជុំនេះ គឺក្រុមអ្នកសារព័ត៌មាន ទាំងអស់បានធ្វើ តេស រក COVID-19  រួចរាល់ទើបបើកកិច្ចប្រជុំ។

ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន យូម៉ា (UMA)  សូមថ្លែងអំណរគុណ ដល់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដែលបានផ្ដល់ បុគ្គលិកពេទ្យដើម្បីមកពិនិត្យសំណាក ជូនដល់ក្រុម អ្នកសារព័ត៌មាន មុននឹងចូលរួមប្រជុំ ហើយក៏អរគុណ បន្ថែមទៀតដល់ សប្បុរសជន ដែលបានឧបត្ថម្ភ នូវឧបករណ៍ពិសេស ជូនដល់អ្នកសារព័ត៌មាន ផងដែរ ។ ដោយ សេង រាជសី