លោកវរៈសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរៈព្រំដែនគោក ៨៩១ ដឹកនាំកម្លាំង ប៉ុស្តិ៍ក្បាលស្ពាន បន្តចុះល្បាត តាមខ្សែបន្ទាត់ព្រំដែន
ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមគោលការណ៍ របស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ ២៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទី លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរ:៨៩១ បានចាត់ លោកវរសេនីយ៍ទោឈិន ឈាង មេបញ្ជាការរង ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំលោក នាយរងប៉ុស្តិ៍ និងមន្រ្តី ក្នុងប៉ុស្តិ៍សហការជាមួយ កម្លាំងកងពល៥១ ដែលឈរជើងតាមបណ្តាគោលដៅ ចុះធ្វើការដើរល្បាតត្រួតពិនិត្យ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រប៉ុស្តិ៍ គ្រប់គ្រង ដើម្បីពិនិត្យស្ថានភាព កងទ័ពថៃ នៅទល់មុខ ភូមិសាស្ត្រប៉ុស្តិ៍ និងទប់ស្កាត់ រាល់បទល្មើស លួចឆ្លងដែន គ្រប់ប្រភេទ។
ក្នុងនេះផងដែរ លោក វរៈសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃ វរៈសេនាតូច ការពារព្រំដែនគោកលេខ ៨៩១ បន្តសកម្មភាពដឹកនាំ កម្លាំងនគរបាលក្បាលស្ពាន ដែលមាន លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ និអនុប៉ុស្តិ៍ ព្រមទាំងកម្លាំង នគរបាលបុស្តិ៍ក្បាលស្ពាន ជាច្រើនរូប បន្តចុះល្បាត តាមខ្សែបន្ទាត់ព្រំដែន ជាបន្ទរបន្ទាប់ទៀត។
ជំរាបជូនថា លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូច ការពារព្រំដែនគោក ៨៩១ ប្រចាំទិសក្បាលស្ពាន តែងតែ បន្តរ សកម្មភាពការចុះល្បាត តាមខ្សែបន្ទាត់ព្រំដែន ជាប្រចាំ ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋ នៅតាមខ្សែរព្រំដែន កម្ពុជា-ថៃ។
ប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែរបន្ទាត់ព្រំដែន ថៃ នៃវរ:រៈព្រំដែនគោក ៨៩១ ចំណុច ភូមិសាស្ត្រនៃ ប៉ុស្តិ៍ក្បាលស្ពាន ទាំងអស់សង្កេតឃើញថា កម្លាំងនគរបាល នៃវរសេនាតូច ការពារព្រំដែនគោក ៨៩១ នៅតែបន្តរ សកម្មភាពចុះល្បាត ជាប្រចាំ ដែលដឹកនាំ ដោយលោក វរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចការពារព្រំដែនគោក តែងតែបន្តរ សកម្មភាពដឹកនាំ លោកនាយប៉ុស្តិ៍ អនុប៉ុស្តិ៍ កម្លាំងនគរបាល នៅក្នុងប៉ុស្តិ៍ក្បាលស្ពាន ទាំងអស់ចុះល្បាត តាមខ្សែបន្ទាត់ព្រំដែន ជាប្រចាំ ដោយមិនគិតពីរក្តៅរងា ភ្លៀងផ្គរ អ្វីឡើយ។
លោក តែងតែចុះល្បាត ទាំងយប់ទាំងថ្ងៃ ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ។ មិនត្រឹមតែប៉ុណ្ណោះ លោកវរសេនីយ៍ទោ ឈិន ឈាង តែងតែធ្វើការឧបត្ថម្ភ នូវគ្រឿងឧបភោគ – បរិភោគដល់កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋ ដែលរងការខ្វះខាត នៅក្នុងចំណុចភូមិសាស្ត្រនៃក្បាលស្ពាន នេះបន្ថែមទផតផងដែរ។ ដោយ រាជសី