តើធ្វើដូចម្តេច ដើម្បីបំបាត់ ក្អកក្ហេមៗ ស្លេស្មក្នុងបំពង់ក?
មនុស្សគ្រប់រូប តែងតែមានជំងឺ ប្រចាំកាយជានិច្ច តែអ្នកខ្លះមានអាការៈជំងឺធ្ងន់ រឺស្រាល ទៅតាមសុខភាព របស់ពួករៀងរាងខ្លួន ។ជាក់ស្តែងជំងឺដែរមានអាការៈ ក្អកផ្តាសសាយ ពិបាកដកដង្ហើម ហៀសំបោ ហើយមាន ស្លេស្មក្នុងបំពង់ក វាសុទ្ធសឹង តែជា ប្រភេទ ជម្ងឺ ដែលអាច ប៉ះពាល់ ដល់បំពង់ក របស់អ្នកខ្លាំងបំផុត ជំងឺទាំងអស់នោះវាអាច បណ្តាលឱ្យ បំពង់ករបស់អ្នក មានស្លេស្ម ដែលអាច ធ្វើឱ្យ អ្នក មានអារម្មណ៍ថា រមាស់ត្រង់ បំពង់ក ហើយចេះតែក្អកក្ហេមៗមិនដាច់ទាល់តែសោះ។ ពេលដែលអ្នកមានអាការៈដូចដែលយើងបានរៀបរាប់ខាងលើ សូមលោកអ្នកកុំព្យាយាម រកថ្នាំពេទ្យលេបអី សូមព្យាយាមព្យាបាលវា តាមបែបធម្មជាតិ វិញ វាគ្មានបញ្ហានោះទេ គឺគ្រាន់តែយកក្រូចឆ្មាមកព្យាបាល នោះវានឹងជាដូចគេបេះ។
វិធីសាស្រ្តធ្វើៈ
-ជ្រើសរើសយកក្រូចឆ្មា ធម្មជាតិ មិនប្រើជាតិគីមី
-យកក្រូចឆ្មាមកចិត ហើយច្បាច់យកទឹករបស់វា យកមកហូប ឬ ចិតក្រូចឆ្មា ជាចំណិតៗ ដាក់អំបិលបន្តិចៗ រួចហូប
វាអាចជួយកាត់បន្ថយ នូវបញ្ហាស្លេស្ម ជាប់នៅបំពង់ករបស់អ្នក ហើយនឹង ជួយឱ្យ បំពង់ករបស់ អ្ន កស្រឡះល្អ ផងដែរ។