ឧប្បត្តិហេតុ ផ្ទុះមីនតោន នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យ យុវជនម្នាក់រងរបួសធ្ងន់
ខេត្តឧត្តរមានជ័យ ៖ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ មានឧប្បត្តិហេតុ ផ្ទុះមីនតោន នៅភូមិជ្រឹងកើត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ,បានបណ្តាលឱ្យ យុវជនម្នាក់ឈ្មោះ រ៉ូ គ អាយុ២២ឆ្នាំ ភេទប្រុស រងរបួសធ្ងន់ (អ្នកបើកបរ) នៅពេលដែល ជនរងគ្រោះកំពុងភ្ជួរដីចម្ការ ដោយត្រាក់ទ័រ។ ហើយបច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ។ យើងខ្ញុំ! សូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវសាកសួរ អាជ្ញាធរមូលដ្ឋាន ឬអ្នកដែល ដឹងច្បាស់ អំពីព័ត៌មាន ភូមិសាស្រ្ត មុនពេលសម្រេចចិត្ត ប្រើប្រាស់គ្រឿងចក្រ ធុនធ្ងន់រុករានដី ដែលមិនទាន់បាន ធ្វើការ បោសសម្អាតមីន និងសូមកុំ ប៉ះពាល់ ហើយត្រូវ រាយការណ៍ ជាបន្ទាន់ ដល់អាជ្ញាធរ មានសមត្ថកិច្ច និងប្រតិបត្តិការ បោសសម្អាតមីន ដែលនៅជិតទីនោះ។ អង្គភាពសារព័ត៌មាន អនាគតថ្មី សូមចូលរួមជា មួយរដ្ឋាភិបាលគាំទ្រ គម្រោងមូលនិធិ សម្ដេចតេជោ លើសកម្មភាពមីន “ផ្ដល់ដី សុវត្តិភាព បង្កើត ស្នាមញញឹម” ដើម្បីគោលដៅ កម្ពុជាគ្មានមីន ២០២៥ ៕ ដោយលោក រ៉េន រក្សា