លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដឹកនាំសមាជិក ចូលជួបសម្តែង ការគួរសម នៅទីស្តីការក្រសួងព័ត៌មាន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែ កុម្ភ: ឆ្នាំ២០២៣ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារ
ព័ត៌មានអាស៊ាន ដឹកនាំក្រុមការងារសមាជិក​ សមាជិកា ចូលជួបសម្តែងការគួរសម និងព្រមទាំងយក
អំណោយជា អង្ករចំនួន ១តោន មីចំនួន ១០កេសធំ និងទឹកសុទ្ធ ៥០យួរ ប្រគល់ជូន នៅទីស្តីការក្រសួងព័ត៌មាន។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន បានគោរព
ស្នើសុំអនុសាសន៍មួយចំនួនពី ឯកឧត្តម រដ្ឋមន្រ្តី ដើម្បីធ្វើយ៉ាងពង្រឹងកិច្ចការរបស់សមាគមអោយបានកាន់តែល្អ
ប្រសើរ សម្រាប់ជាការចូលរួមចំណែកលើកកម្ពស់គុណភាព វិជ្ជាជីវៈ និងក្រមសិលធម៍របស់ អ្នកសារព័ត៌មាន
បានកាន់តែល្អ បន្តរ ទៅមុខទៀត។​ លោក សេង រាជសី បានលើកយក នូវការងាមួយចំនួនរបស់សមាគម
ដើម្បីពិភាក្សាការងារ ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ជាពិសេសចំពោះកិច្ចការគាំពារ
ផ្នែកច្បាប់ ដល់អ្នកសារព័តមាន។

ក្នុងនោះផងដែរ លោកជំទាវ បណ្ឌិត មាស សុគន្ធ ជាមេធាវីរបស់សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន
មានការ ឯកភាពពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតិឲ្យលោកជំទាវ ចូលបម្រេីរការងារ ជាមេធាវីស្ម័គ្រចិត្ត
របស់ក្រសួងព័ត៌មាន ក្នុងការសម្របសម្រួល ស្តីពីបញ្ហារដែរបានប្រឈមមុខ ជាមួយក្រុមអ្នកសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីក៍បានលេីកឡេីងផងដែរ អំពីច្បាប់អ្នកសារព័ត៌មាន ការអប់រំ ពិសេសជាងនេះទៅទៀតនោះ
គឺប្រសិទ្ធភាពរបស់មេធាវី ក្នុងការជួយសម្របសម្រួលនិងដោះស្រាយ ការប្រឈមរបស់ក្រុមអ្នកសារព័ត៌មាន
ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។

លោក សេង រាជសី បានថ្លែងថា សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ទើបបង្កើតឡើងថ្មី ដែលមានការ
ទទួលស្គាល់ និងចុះបញ្ជីត្រឹមត្រូវតាមផ្លូវច្បាប់នៅក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ហើយក្នុងឆ្នាំ២០២៣នេះ
សមាគមមានគោលបំណងជួយធ្វើការបណ្តុះបណ្តាល និងពង្រឹងវិជ្ជាជីវៈដល់អ្នកសារព័ត៌មានទូទៅ ជាពិសេស
អ្នកសារព័ត៌មាន នៅតំបន់ជាយដែន កម្ពុជា ថៃ។ សមាគមមានទីស្នាក់ការកណ្តាល នៅភូមិក្បាលកោះ
ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក សេង រាជសី បានបញ្ជាក់ថា ជាជំហរ និងទិសដៅបន្តទៅពេលខាងមុខ សមាគមមិត្តភាពអ្នកសារ
ព័ត៌មានអាស៊ាន នឹងធ្វើការពង្រឹងពង្រីកទំនាក់ទំនងល្អក្នុងវិស័យសារព័ត៌មាន ជាមួយបណ្តាប្រទេសនានា
ក្នុងតំបន់អាស៊ាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការជាមួយគ្នាទៅវិញទៅមកអោយកាន់ល្អ
ប្រសើរឡើង។ ដោយ អនាគតថ្មី