ជំពាក់លុយ តុងទីគេ គ្មានប្រាក់សង ត្រូវបាន ម្ចាស់បំណុល ដាក់ពាក្យប្តឹងទៅ តុលាការ
ខេត្តរតនគិរី៖ ពលរដ្ឋមួយ គ្រូសារ ព្រោះតែជំពាក់លុយ តុងទី គេគ្មាន ប្រាក់សង ត្រូវបាន ម្ចាស់បំណុល ដាក់ពាក្យបណ្តឹង ទៅតុលាការពីករណីខ្ចីប្រាក់ មិនសង ពាក្យបណ្តឹង មួយនេះ ម្ចាស់ប្រាក់ មានបំណងរឹបអូស ផ្ទះនិងលំនៅដ្ឋាន កូនបំណុលនោះ ដោយសារតែ ល្បែងស៊ីសងតុងទីន ត្រូវគេដាក់ ពាក្យបណ្តឹង ទៅតុលាការ ដើម្បីរឹបអូសផ្ទះ កូនបំណុល។ កាលពីព្រឹកថ្ងៃទី ១៨ ខែ ឧសភាឆ្នាំ២០១ ៧ ម្សឹលមិញ លោក ជា ពេជ្រ ព្រៈរាជអា ជ្ញាអមសាលាដំបូល ខេត្តរតនគិរី បានបញ្ជាកំលាំង ចុះទៅលំនៅដ្ឋាន កូនបំណុលមួយ កន្លែងដែលជំពាក់ លុយតុង ទីនជាយូឆ្នាំមកហើយ នៅចំណុចភូមិ អូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នេះបើយោងតាមការអះអា ងពីកូនបំណុល។ កូនបំណុលដែលរង ការទាមទារ អោយប្រាក់ទៅម្ចាស់ បំណុលនោះ មានឈ្មោះ កែវ សឿន ប្រពន្ធឈ្មោះ តាំង ផាន់ណា មានទីលំនៅភូមិ៣ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ម្ចាស់បំណុល ឈ្មោះ ប៊ុត គន្ធា ភេទស្រី មានលំនៅដ្ឋាន ភូមិ សង្កាត់ដូចគ្នា។ យោងតាមកិច្ចសន្យា មួយសន្លឹក រវាងភាគីទាំងពីរ អោយដឹងថា ឈ្មោះ កែវ សឿន និងប្រពន្ធឈ្មោះ តាំង ផាន់ណា នឹងត្រូវសងសាច់ ប្រាក់ចំនួន ៣៦,000,000រៀល លទៅម្ចាស់បំណុល ឈ្មោះ ប៊ុត គន្ធា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ នេះជាកំហិត។ ក្នុងកិច្ចសន្យាបានសរសេរថា បើកូនបំណុលមិនមានប្រាក់សងតាមកិច្ចសន្យានេះទេ កូនបំណុលនឹងត្រូវចុះពីលំនៅដ្ឋានរបស់ខ្លួន នៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងនេះ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែ ឧសភានេះ ក្រុមសមត្ថកិច្ចដឹកនាំដោយស្ថាប័នអយ្យការ បានចុះទៅកាន់លំនៅដ្ឋានរបស់កូនបំណុល ឈ្មោះ កែវ សឿន និងប្រពន្ធឈ្មោះ តាំង ផាន់ណា បំរុងរឹបអូសផ្ទះ ប៉ុន្តែដោយសារកូនបំណុលអង្វរកម្ចាស់បំណុលពេក ទើបធ្វើកិច្ចសន្យាមួយដើម្បីអោយកូនបំណុល សងប្រាក់តាមកាលកំណត់។ បើយោងតាមកូនបំណុលទាំងពីរនាក់ប្តីប្រពន្ធបានអោយដឹងថា តាមពិតទៅរឿងនេះ ដំបូងពួកខ្លួនបានជំពាក់លុយតុងទីនប្រមាណ៤,000,000រៀល តែប៉ុណ្ណះក្រោយ ពីជំពាក់ជាយូរឆ្នាំមក លុយនោះបាន ឡើងដល់ ៣៦,000,000រៀល គឺជិត1មឺុនដុល្លារគាត់បន្ត ទៀតថាជំពាក់ លុយតុងទីនសោះ បែជាម្ចាស់បំណុលខាងលើ ដាក់ពាក្យប្តឹង ទៅតុលាការបំឡែង ឯកសារទៅជាខ្ចីប្រាក់ទៅវិញ៕ ដោយ.ឡុង សារេត