លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះពិនិត្យ ទីតាំងភូមិសាស្ត្រ ក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុក តេជោឈ្នះឈ្នះ ស្រុកម៉ាឡៃ
បន្ទាយមានជ័យ : ថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ អមដំណេីរ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះពិនិត្យមេីលទីតាំងភូមិសាស្ត្រ តំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះ និងបានប្រជុំពិភាក្សាការងារ កសាងផែនការត្រៀមការពារ សន្តិសុខជូនថ្នាក់ដឹកនាំ ដែលនឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ដាក់សម្ពោធសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះ ឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាពេល ខាងមុខនេះ៕ ដោយ សេង រាជសី