អ្នកទោស ចំនួន ៥នាក់ បានហែកគុគ រត់ចេញពី ពន្ធនាគារ នៅ ខេត្តរតនៈគិរី
ខេត្តរតនៈគិរី ៖សេចក្តីរាយការណ៍ថា មានអ្នកទោស ចំនួន ៥នាក់ បានហែកគុគ រត់ចេញ ពីពន្ធនាគារ កាលពីយប់
មិញ ហើយត្រូវបាន នគបាល ចាប់ខ្លួនបាន ១នាក់ មកវិញ ក្រោយសម្ថកិច្ច បានប្រតិបត្តិការ តាមចាប់ខ្លួន អ្នកទោស ទាំង
៥ នាក់ នោះ។ លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារ ភ្នំស្វាយ ខេត្តរតនៈគិរី បានថ្លែងនៅ ព្រឹកថ្ងៃទី ២៦ខែ ឧសភា នេះថាអ្នកទោស ចំនួន ៥នាក់ បានរត់ចេញ ពីពន្ធនាគារ កាល ពីវេលាម៉ោង ០៣: 00នាទី ទាបភ្លឺ នាថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧ នេះ ប៉ុន្តែភ្លាមៗ នោះដែរ សម្ថកិច្ច បានចាប់អ្នកទោសបានម្នាក់ មកវិញខណៈគេ កំពុងតែពួន នៅខាងក្រោយ ពន្ធនានោះ។ លោកបាន អោយដឹងទៀតថា អ្នកទោស ទាំង ៥នាក់ នោះ ទី១ ឈ្មោះ ណង វណ្ណា ទី២-ឈ្មោះសូង ហាក់ ទី៣-ឈ្មោះកែវ ចាន់ ទី៤-កែវ ឆក ទី៥-ឈ្មោះសុខ នី លោកបាន អោយដឹងទៀតថា ក្នុងចំណោម អ្នកទោស ទាំង ០៥នាក់ នេះមាន អ្នកទោសម្នាក់ ឈ្នោះសូង ហាក់ជាប់ពាក់ព័ន្ធ ពីបទផ្តល់ មធ្យោបាយ អោយអ្នកទោស ផ្សេងទៀតរត់គេច ចេញពីពន្ធនាគារ។លោក ទីន សុវណ្ណនី បានបញ្ជាក់ បន្ថែមប្រាប់អោយ អនាគតថ្មី ដឹងកាលពីព្រឹក មិញនេះថា អ្នកទោស ទាំង៥នាក់ នេះមានជាប់ទាក់ទិន នឹងបទល្មើសព្រៃឈើ ០១ករណី និងផ្សេងទៀត ពាក់ព័ន្ធគ្រឿងញៀន ចំណែក ម្នាក់ទៀត មានទោសពីបទលួចរណា អាដែក ចូលពន្ធនាគារ អោយអ្នកទោស នៅក្នុងពន្ធនាគារ កាត់ដែក សម្រាប់ សម្រួល ក្នុងការរំដោះ អ្នកទោស ក្នុងពន្ធនាគារ រត់គេចខ្លួន ចេញពីពន្ធនាគារ ខាងលើនេះ។ លោកបន្តទៀតថា អ្នកទោសទាំង 0៥នាក់នេះ សុទ្ធតែជាអ្នកថ្មី ដោយឡែក អ្នកទោសដែល ចាប់បាន មកវិញនេះ មានឈ្មោះណង វណ្ណា ដែលជាប់ពាក់ព័ន្ធ និងគ្រឿងញៀន បច្ចុប្បន្ន សម្ថកិច្ច កំពុងតាមចាប់ខ្លួន អ្នកទោស ៤នាក់ផ្សេងទៀត ដែរបាន រត់គេចខ្លួន។ ដោយ លោក ឡុង សារេត