ប្រទះឃើញ សាកសពមនុស្សម្នាក់ស្លាប់ ក្នុងព្រៃចំការច័ន្ទី នៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនៈគិរី
ខេត្តរតនៈគិរី៖ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានអោយដឹងថា កាលពី វេលាម៉ោង ២ៈ៣០នាទី រសៀល ថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០១៧ នេះគេបាន ប្រទះឃើញ សាកសពមនុស្សម្នាក់ ស្លាប់នៅក្នុងព្រៃ ក្បែចំការច័ន្ទី នៅចំណុច ភូមិហ្វាំង ឃុំប៉ុង ស្រុក វើនសៃខេត្តរតនៈគិរី។ បើតាមព័ត៌មាន អោយដឹងពីសម្ថកិច្ចថា នៅវេលាម៉ោង០១ៈ៣ ០ នាទីរសៀល មានប្រជាពលរដ្ឋ ម្នាក់ឈ្មោះ សឿន សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឡាវ រស់នៅ ភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ បានមករាយការណ៍ ប្រាប់សម្ថកិច្ច ថារូបគេបានប្រទះឃើញសាកសពមនុស្សម្នាក់ បានស្លាប់នៅក្បែចំការច័ន្ទី ឈ្មោះ ផាន់ ភុយ ភេទប្រុស ជន ជាតិឡាវ។ លោក ទឿរ នូថង អធិការស្រុក វើនសៃបានបញ្ជាក់ ប្រាប់ អនាគតថ្មី អោយដឹងថា ក្រោយពីសេចក្តីរាយការណ៍ ភ្លាមៗ លោកក៍បានចាត់កម្លាំង សម្ថកិច្ច ដើម្បីចុះត្រួត ពិនិត្យដល់កន្លែងកើតហេតុណ៍ ក៍បានប្រទះឃើញសាកសព ដូចសេចក្តីរាយការណ៍ ឈ្មោះ សឿន សម្បត្តិ ពិតប្រាកដមែន។ លោកបានបន្តថា បន្ទាប់មក លោកបានចាត់កម្លាំងជំនាញ សម្ថកិច្ចសហការ ជាមួយ លោកប្រធានមណ្ឌលសុខភាព ស្រុកវើនសៃ ដើម្បីធ្វើកោសលវិច័យ្ឆត្រួតពិនិត្យ ទៅលើសាកសព ឃើញថាមិនមានពាក់ព័ន្ធ ការធ្វើអត្តឃាតមនុស្សឃាត នោះទេ។ លោកបញ្ជាក់បន្ថែមទៀតថា មនុស្សដែលស្លាប់នៅចំណុចភូមិ-ឃុំ ខាងលើនេះគឺជាមនុស្សប្រុស ដែល(វិកលចារិក សត្តិមិនប្រកតី) ដើរជំពុបគល់ឈើដួលស្លាប់តែម្តង។ តាមកាសន្និដ្ឋាន ដែលមានកំពស់ប្រមាណជាង ១,៦០ម ស្លៀកខោខ្លី មិនមានអាវ និងត្រណាប់ជើងពាក់ ជាប់នឹងជើងនោះទេ តាមសេចក្តីរាយការណ៍ ពីពលរដ្ឋប្រាប់ លោកថាមនុស្សស្លាប់នៅចំណុចខាលើនេះពួកគេធ្លាប់ឃើញ នៅផ្សាបានលុង ក្រុងបានលុងសង្កាត់ឡាបា នសៀក ខេត្តរតនៈគិរី តែបាត់មិនឃើញគេមួយរយៈ ស្រាប់តែឃើញដេកស្លាប់ នៅកន្លែងកើតហេតុ ចំណុច ភូមិ-ឃុំខាងលើនេះតែម្តង។ បច្ចុប្បន្នសាកសព ជនរងគ្រោះដែលស្លាប់គ្មានសាច់ ញាតិមិនមានឈ្មោះត្រគោល ពិតប្រាកដខាងលើនេះ ត្រូវសម្ថកិច្ច និងអ្នកស្រុកវើនសៃភូមិ-ឃុំខាងលើនេះ សម្រេចបញ្ចុះសព នៅកន្លែងកើតហេតុនេះតែម្តង៕ ដោយ លោក ឡុង សារេត