ជនសង្ស័យ ២នាក់ ពាក់ពន្ធ័ករណិី ជួញដូរគ្រឿងញៀន ត្រូវកំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចាប់ឈាត់ខ្លួនបាន

បន្ទាយមានជ័យ៖ ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៧ កំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោក វីរ:សេនីយ៍ទោ ធិនស៊ឹុន​ដេត បានដឹកនាំកងកំលាំង​ចុះបង្ក្រាប ករណីជួញដូរ គ្រឿងញៀន មួយកន្លែង ស្ថិតក្នុងចំណុច វត្តប៉ាលិល័យ្យ​ ស្ថិតក្នុងភូមិ ក្បាលស្ពាន ២ សង្កាត់ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ១ ឈ្មោះ ហាក់វីរ៉ា ភេទប្រុស ជនជាតិខ្មែរ​អាយុ ២៣ឆ្នាំ មុខរបរ រស់នៅភូមិចាន់គីរី សង្កាត់ក្រុងប៉ោយប៉ែត ទី២ ឈ្មោះ រាជសុផល អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិចាន់គីរី មុខរបរគ្មាន ដកហូតបានវត្ថុតាង បានម្សៅក្រាមសរថ្លា០៦ ថង់តូច ទូរសព្ឌ័ដៃ១គ្រឿង ជនសង្ស័យទាំង២ នាក់ ត្រូវលោកអធិការ ធិនស៊ឹិនដេត យកមកសួរនាំបន្តរ នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ។ ដោយ អនាគតថ្មី