ក្រុមហ៊ុន ដួងស្រួចគ្រុប ជាត្រីងៀត ឈ្លៀតពង
ខេត្តរតនៈគិរី៖ បើតាមសេចក្តីរាយការណ៍មួយបានអោយដឹងថា គឺមាន ក្រុមហ៊ុន មួយឈ្មោះថា ក្រុមហ៊ុន ដួង ស្រួចគ្រុប ដែលមានអាជ្ញាប័ណ្ណ ប្រមូលឈើ (ដួល) នៅក្នុងលើដី គម្រោងសម្បទាន ដីសង្គមកិច្ចចំនួន ៦១៣១.០៧៩៣ ហិកតា ដែលមានទីតាំង ស្ថិតនៅ ស្រុកលំផាត់ និងស្រុកបរកែវ ខេត្តរតនៈគិរី។ សេចក្តីរាយការណ៍ បានបន្តថា កាលពីពេលថ្មីៗ នេះគេគត់ សម្គាល់ឃើញថា ក្រុមហ៊ុន ដួងស្រួចគ្រុប ខាងលើនេះកំពុង មានសកម្មភាព អោយមនុស្ស របស់គេ ឬ ក្រុមបក្សពួកគេជាច្រើនអ្នក ចែកជាក្រុម ប្រដាប់ដោយរណាយន្ត អារឈើគ្រប់ដៃ ចូលក្នុងព្រៃដែនជម្រក់ សត្វព្រៃលំផាត់ ចូលអាររំលំឈើដួល យ៉ាងរំគាលក្នុងព្រៃ ដែលស្ថិតក្នុងដែនជម្រក់ អភិរក្សសត្វព្រៃលំផាត់ ជាក់ស្តែង នៅចំណុច អូចាក់ចាប អូខ្វែង អូបឿក អូតាង៉ត អូតាង៉ែ អូបោក និងសមុទ្រសេដាលើ ហើយនិង សមុទ្រសេដាក្រោម ឃុំសេដា ស្រុកលំផាត់។ ជុំវិញករណីក្រុមហ៊ុន ដួង ស្រួចគ្រុប បញ្ជូនមនុស្ស របស់ខ្លួនចូលទៅ ក្នុងព្រៃដែនជម្រក សត្វព្រៃលំផាត់ ដែលមានរណាយន្ត អារឈើគ្រប់ដៃ ដើម្បីអាររំលំឈើ ក្នុងក្នុងព្រៃ ដែនជម្រកសត្វ ខាងលើនេះ លោក នូ ថេ អភិបាលស្រុកលំផាត់ បានថ្លែងប្រាប់អោយ ក្រុមការងារ អនាគតថ្មីយើងដឹងថា នៅម៉ោង មុននេះបន្តិច ថាពិតជាមាន មនុស្សចូលទៅ អារឈើ នៅចំណុចខាងលើនោះមែន ចំនួនមនុស្ស ដែលចូលទៅអាររំលំឈើ នៅតំបន់ខាងលើនោះ មានចំនួនជិត៣០នាក់ និងមានម៉ូតូគ្រប់គ្នា តែម្តង ប្រដាប់ដោយ រណាយន្ត អារឈើគ្រប់ដៃ។ តែលោកថា លោកបញ្ជាអោយ សម្ថកិច្ចឃាត់ខ្លួន មនុស្សទាំអស់នោះ យកមកសាលាស្រុកលំផាត់ ដើម្បីមកណែនាំ អប់រំរួចហើយ។ សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុង ស្រុកលំផាត់ បានអោយដឹងថា ពួកគាត់បានប្រទះឃើញ មនុស្សដែលចូលអាររំលំឈើ នៅចំណុចភូមិសាស្ត្រខាងលើនេះ យ៉ាងគរគ្រឹក គរគ្រេងជាដ៍ដែលទេ៕ ដោយ, ឡុង សារេត (ក្រុមការងារ ខេត្តរតនៈគិរី)