ជនសង្ស័យ ជួញដូរគ្រឿងញៀន ម្នាក់ត្រូវកំលាំងនគរបាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន

បន្ទាយមានជ័យ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៩ និង៣០នាទី កំលាំងប៉ុស្តិ៍នគរបាល សង្កាត់ផ្សារកណ្តាល បានចុះល្បាត ក្នុងភូិុសាស្ត្រ ចំណុងភូមិគីឡូម៉ែតលេខ៤ ដឹកនាំដោយ លោកវីរសេនីយទោ ធឹនស៊ឹុនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត​ បានឃាត់ខ្លួន ​ជនសង្ស័យ ១នាក់ ករណីជួញដូរ គ្រឿងញៀន ជនសង្ស័យ នោះមានឈ្មោះ ប្រមអេរ៉ូហ្វីណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនសង្ស័យ នោះធ្លាប់ជាប់គុក ម្តងរួចមកហើយ ពាក់ព័ន្ធគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ ជនសង្ស័យនោះ មានស្រុកំណើត នៅភូមិស្វាយប៉ោ ៣ទីរួមខេត្តបាត់ដំបង បច្ចុប្បន្ននេះ រស់នៅ ភូមិក្បាលស្ពាន១​សង្កាត់ក្រុងប៉ោយប៉ែត ដកហូត ម្សៅក្រាមព័ណ៌សរ ១កញ្ចប់ ។ ក្នុងខណៈនោះពេលនេះ ជនសង្ស័យ​ ត្រូវបានយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្តរ។ ដោយ អនាគតថ្មី