ទំព័រដើម

ក្រុមប្រើប្រាស់គ្រឿងញៀន ស្រីប្រុសចំនួន៦នាក់ ត្រូវបានកំលាំអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បង្ក្រាប

By reachsey

July 28, 2017

បន្ទាយមានជ័យ ៖ ក្រោយពីបានទទួល ការប្តឹង ពីម្ចាស់ផ្ទះ ជួលថាមាន អ្នកប្រើប្រាស់ គ្រឿងញៀន នៅក្នុងបបន្ទប់ជួល នៅថ្ងៃទី២៧ ខែក្កដា ឆ្នាំ២០១៧ វេលាម៉ោង១១ រំពិចនោះ កំលំាងនគរបាល ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវីរ សេនីយ៏ទោធិនស៊ឹុនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកំលំាង ចុះបង្ក្រាប បានជនសង្ស័យចំនួន ០៦នាក់ ទី១ ឈ្មោះ ចនចាន់រិទ្ធិ អាយុ ២០ឆ្នាំ ភេទប្រុស រស់នៅ ភូមិក្បាលស្ពាន ទី២ ឈ្មោះ ពៅអូប៉ អយុ ២២ ឆ្នាំ រស់នៅភូមិ តាភូ ឃុំសង្ហា ស្រុកអូជ្រៅ ទី៣ ឈ្មោះ អៀងសៅសុវណ្ណរី ភេទស្រី អាយុ១៧ ឆ្នាំ រស់នៅភូមិ ៤ ព្រះពន្លា ក្រុងសេរីសោភណ្ឌ័ ទី៤ ឈ្មោះ ឌៀបផានី ដេត ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ ១៣មករា ឃុំព្រែកព្រះស្តេច ស្រុស្វាយប៉ោ ខេត្តបាត់ដំបង ទី៥ ឈ្មោះ ឌៀបផានីដា អាយុ១៩ឆ្នាំ រស់នៅភូមិ ១៣មករា ឃុំព្រែកព្រះស្តេច ស្រុក ស្វាយប៉ោ ខេត្តបាត់ដំបង ទី៦ ឈ្មោះ សុខថុនា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិ និមិត្ត៤ សង្កាត់និមិត្ត ស្រុកអូរ ជ្រៅ ក្រុងប៉ោយប៉ែត។ រកឃើញវត្ថុតាង ដបស៊ីុសា ចំនួន១ ដបកែឆ្នៃសម្រាប់ ជក់គ្រឿងញៀន ១ ថង់សរថ្លាសំរាប់ ដាក់គ្រឿងញៀន២ បំពង់កែវ ១ ដែកកេះ ២ ជនសង្ស័យទាំង៦នាក់ ត្រូវបាននាំខ្លួន មកកាន់ អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួបន្តរ និងកសាងនិតិវិធី បញ្ជូនទៅកាន់ស្នងកានៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជយ័ ។ ដោយ អនាគតថ្មី