ពិធីប្រកួតកីឡា វៃសី នៃក្រុមកីឡាករកម្ពុជា នៅក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ការប្រកួតកីឡា វៃ សី នៃក្រុមកីឡាករកម្ពុជា នៅក្នុងក្រុងប៉ោយប៉ែត បានធ្វើការប្រកួតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែក្កដាឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្ត ទៅនៅ ក្លិប វៃសី ក្នុងសណ្ឋាគា សុង ដារ៉ា ក្រោមអធិបតីភាព លោក ង៉ោម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងលោក បោន ប៊ិន មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោក តាំង គឹមរិទ្ធ ក្រុមការងារចុះ ជួយក្រុងប៉ោយបែត។
នៅក្នុងការប្រកួត កីឡាវៃសី នេះមានក្រុមកីឡាករ ទាំងអស់ ចំនួន១៨គូរ ប្រកួត ដែលមកពីអង្គភាព ផ្សេងៗ ហើយការប្រកួតនេះ មានចំនួន ៣ថ្ងៃ គឺប្រកួតវិលជុំ ចុងបញ្ចប់ នៃការប្រកួត របស់កីឡាករ ដែលទទួល បានពានរង្វាន់ ជ័យលាភីលេខ១ ក្នុងឆ្នាំ២០១៧ នេះ គឺកីឡាករ ដួង ចៃ និង កីឡាករ គឹម ឌីណង់ ដែលនៅក្នុង ក្រុម( A) ហើយ ពានរង្វាន់ ថ្នាក់លេខ១ ក្នុងក្រុម ( B ) គឺ កីឡាករ ឡាច ប៊ុនលីម និង កីឡាករ អ៊ុន ប៊ុនហេង។ កីឡាករ ដែរបានទទួលជ័យលាភី ទាំងត្រូវបាន ទទួលពានរង្វាន់លើសទឹកចិត្ត ពីលោក ង៉ោម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត។
ចំនែកឯកីឡាករ ដែរទទួលបាន ជ័យលាភីលេខ២ ដែលបានទទួលមេដៃ គឺ លោក តាំង គឹមរិទ្ធ និងលោក សន ហើយនិង កីឡាករ ដែលទទួលបានចំណាត់ ថ្នាក់លេខ៣ គឺកីឡាករ មកពីនគរបាល វីរៈការពាព្រំដែនគោគ៨៩១ គឺ លោក ឈិន ឈាង និងលោក ស៊្រាង ត្រូវបានទទួល ពានរង្វាន់លើកទឹកចិត្ត ពីលោក បោន ប៊ិន មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក្នុងនោះផងដែរ លោកស៊ុង ដារ៉ា ប្រធានក្លឹប វ៉ៃសី នៃសណ្ឋាគាសុង ដារ៉ា បានមានប្រសាសន៍ថា កីឡាវៃសី គឺជាកីឡា ដែលពេញនិយម ហើយក៏អាចជួយដល់ សុខភាព របស់យើង បានយ៉ាងច្រើន មិនថាប្រទេសកម្ពុជា ឬ ប្រទេសផ្សេងៗណាទេ គឺគេពេញនិយម និងចូលចិត្តកីឡាវៃសី នេះយ៉ាងខ្លាំង នៅទូទាំងពិភពលោក។
លោកបានបន្តរថា លោក និងមានការរៀបចំនូវ គូរប្រកូត រវៀងកីឡាករ វៃ សី នៅក្នុងក្រុងប៉ោយប៉ែត ជាមួយនិងប្រទេសជិតខាង នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។ ដោយ អនាគតថ្មី