អំពីអនាគតថ្មី

ដោយមានការ អនុញ្ញាត ពីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សារព័ត៌មាន អនាគតថ្មី ត្រូវបាន បង្កើតឡើង នៅឆ្នាំ ២០១៥ ដែលមាន លោក សេង រាជសី ចាងហ្វាងការផ្សាយ ហើយ ក៏ជា ស្ថាបនិក នៃការផ្តួចផ្តើមគំនិត នៃការបង្កើត នូវគេហទំព័រ អនាគតថ្មី ផងដែល។

capture

លោក សេង រាជសី

ទាក់ទងទៅនឹងការបង្កើតនូវ សារព័ត៌មាន អនាគតថ្មី នេះផងដែរ អនាគតថ្មី បានបង្កើត នូវច្បាប់មួយចំនួន សំរាប់ ក្រុមការងារ របស់ពួកយើង អនុវត្តន៍ក្នុង សា្ថប័ន ដូចខាងក្រោម៖

ក្រមសីលធម៌
ចំណុចស្នូលសំខាន់នៃបេសកកម្មរបស់សារព័ត៌មាន អនាគតថ្មី ការប្រកាន់ខ្ជាប់នូវបទដ្ឋានដ៏ខ្ពង់ខ្ពស់នៃវិជ្ជាជីវៈសារព័ត៌មាន។

ក្រុមការងារ របស់អនាគតថ្មី ទាំងអស់ (រួមទាំងអ្នកដែលប្រមូល អ្នកចុះផ្សាយ ឬអ្នកចែកចាយនូវសេចក្ដីរាយការណ៍ របស់អនាគតថ្មី) ត្រូវតែប្រកាន់នូវវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ ទៅតាមគោលការណ៍ជាមូលដ្ឋានគ្រឺះដូចតទៅ៖

១.ព័ត៌មាន ឬ សេចក្ដីរាយការណ៍ របស់អនាគតថ្មី ត្រូវតែសុក្រឹត យុត្តិធម៌ និងមានឯករាជ្យភាព។

២.ក្រុមការងារយកព័ត៌មានរបស់អនាគតថ្មី ត្រូវតែរក្សានូវរបៀបនិយាយដើម្បីជៀសវាងនូវការបង្កជម្លោះ ការឃោសនា ឬការប្រមាថលើជនណា ក្រុមណា ឬរដ្ឋាភិបាលណាមួយ។

៣.ក្រុមការងារយកព័ត៌មាន អនាគតថ្មី មិនត្រូវប្រដៅ ញុះញង់ ឬមើលងាយអ្នកទស្សនាឡើយ។

៤.ក្រុមការងារ យកព័ត៌មាន អនាគតថ្មី ត្រូវប្រកាន់ខ្ជាប់នូវ គោលការណ៍ប្រជាធិបតេយ្យសេរី មានការផ្សព្វផ្សាយ ព័ត៌មានដោយសេរី និងផ្តល់នូវ រិះគន់ បញ្ចេញមតិ និងទស្សនៈផ្សេងពីគ្រប់មជ្ឈដ្ឋាន ក្នុងន័យកែលំអរ។

៥.ក្រុមការងារ យកព័ត៌មាន អនាគតថ្មី មិនត្រូវបញ្ចូល ពាក្យចចាមអារាម និងព័ត៌មាន ដែលមិនមានភស្តុតាង គ្រប់គ្រាន់ទៅក្នុង សេចក្ដីរាយការណ៍ ឬ ព័ត៌មាន របស់ខ្លួនឡើយ។

៦.ប្រសិនបើក្រុមការងារ អនាគតថ្មី មានកំហុស ក្នុងការផ្សាយ វីដេអូរ ឬផ្សាយលើគេហទំព័រ ក្រុមការងារ នោះត្រូវទទួលកំហុស ហើយកែតម្រូវជាបន្ទាន់ ។

៧. ក្រុមការងារយកព័ត៌មាន អនាគតថ្មី ត្រូវតែប្រាប់ពីប្រភពឲ្យបានច្បាស់ ពេញលេញ នៅពេលដែលប្រើប្រាស់ ផ្នែកណាមួយនៃ ព័ត៌មានពីអង្គភាព ព័ត៌មានដទៃ ឬបទសម្ភាសន៍ សេចក្តីរាយការណ៍ ឬអ្វីៗដទៃទៀត ពីប្រព័ន្ធផ្សព្វផ្សាយពីស្ថាប័ណ្ណដទៃ។

៨.ក្រុមការងារ យកព័ត៌មាន អនាគតថ្មី ត្រូវរក្សានូវឯករាជ្យ របស់ខ្លួនពីគណបក្សនយោបាយ ក្រុមប្រឆាំង អង្គការក្រៅប្រទេស និងអង្គការសាសនានានា។

៩.ទាក់ទងនឹង នយោបាយ វាគឺជាអាយុជីវិត នៃក្រុមការងារយើង ក៏ដូចជាប្រទេស យើងទាំងមូល ដូចនេះ គ្រប់ គណបក្សនយោបាយ នយោបាយ ទាំងអស់អាច មានសិទ្ធិ ស្នើសុំ អោយ សារព័តមាន អនាគតថ្មី ផ្សាយពី គោលនយោបាយ ឬ សកម្មភាពជួយសង្គមជាតិ ប្រជាជន របស់បក្សខ្លូន អោយប្រជាពលរដ្ឋទូរទាំងប្រទេស ធ្វើកាស្វែងយល់ (មិនប្រកាន់ និន្នាការ នយោបាយទៅលើបក្ស ណាមួយឡើយ)។

១០.ក្រុមការងារ អនាគតថ្មី មិនត្រូវលាក់អត្តសញ្ញាណខ្លួន ត្រូវតែបញ្ជាក់ ឬ បង្ហាញ អត្តសញ្ញាណ របស់ខ្លួន ដែលអង្គភាព អនាគតថ្មី បានផ្តល់ជូន នៅពេល ចុះយកព័ត៌មាន។

គោលនយោបាយស្ដីពីការសម្ងាត់

ការមើល ការអាន និងការទាញយកឯកសារ
នៅពេលអ្នកមើល អាន ឬ ទាញយកឯកសារពីវ៉ិបសាយ អនាគតថ្មី មិនប្រមូល ឬ រក្សាទុកអាស័យដ្ឋានអ៊ីម៉េល របស់អ្នក ឬ ឈ្មោះរបស់អ្នក ឬ អាស័យដ្ឋានផ្សេងៗទៀត ឡើយ។ នៅពេលដែលអ្នកបើកមើល អានទំព័រនីមួយៗ ឬ ទាញយកព័ត៌មានពីគេហទំព័រ www.ank-news.com អនាគតថ្មី ប្រមូល និង រក្សាទុកដោយស្វ័យប្រវត្តិនូវព័ត៌មានដូចខាងក្រោម ទាក់ទងនឹងការចូលប្រើប្រាស់របស់អ្នក តាមរយៈកំណត់ត្រាឯកសារ និង “Cookies” (ក្រុមនៃតួអក្សរដែលសរសេរក្នុងឯកសារនៅលើប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់ នៅពេលដែលអ្នកប្រើប្រាស់បើកមើលវ៉ិបសាយ) ៖

-អាស័យដ្ឋាន IP (លេខអាស័យដ្ឋាន) របស់ម៉ាស៊ីនកុំព្យូទ័រដែលចូលប្រើវ៉ិបសាយ អនាគតថ្មី។
-ប្រភេទកម្មវិធីបើកមើលវ៉ិបសាយ(Browsers) ឬ ប្រព័ន្ធប្រតិបត្តិការ របស់កុំព្យូទ័រ(OS)ដែលប្រើប្រាស់ ដើម្បីបើកវ៉ិបសាយរបស់អនាគតថ្មី។
-កាលបរិច្ឆេទ និងពេលវេលា ដែលអ្នកចូលប្រើវ៉ិបសាយ អនាគតថ្មី។
-ប្រសិនបើអ្នកភ្ជាប់មកកាន់ www.ank-news.com តាមរយៈវ៉ិបសាយមួយផ្សេងទៀត គឺយើងនឹងប្រមូល យកអាស័យដ្ឋានរបស់វ៉ិបសាយនោះ
-ថាតើអ្នកធ្លាប់បើកមើលម្តងហើយៗ ដែលត្រឡប់មកប្រើម្ដងទៀត ឬជាអ្នកបើកមើលថ្មី នូវវ៉ិបសាយរបស់អនាគតថ្មី
-ឯកសារដែលបានទាញយក ឬ បានបើកមើល ។

ការផ្ញើព័ត៌មានឲ អនាគតថ្មី

ប្រសិនបើអ្នកផ្ញើអ៊ីម៉េល គំនិតរឿង តែងសេចក្តី និង/ឬ ឯកសារផ្សេងៗទៀតមកឲ អនាគតថ្មី តាមរយៈវ៉ិបសាយរបស់ អនាគតថ្មី ប្រមូល និង រក្សាទុកនូវព័ត៌មានទាំងឡាយដែលបានផ្ញើរមកកាន់ អង្គភាពយើង។ អនាគតថ្មី នឹងចុះផ្សាយព័ត៌មាននោះ ឬសម្រង់ពីព័ត៌មាននោះ នៅលើវ៉ិបសាយ អនាគតថ្មី ឬ បោះពុម្ពផ្សាយព័ត៌មាននោះដោយវិធីផ្សេងពីនេះ រួមជាមួយនឹងឈ្មោះ និង ទីកន្លែងរបស់អ្នក (ទីក្រុង រដ្ឋ និង/ឬ ប្រទេស) ប្រសិនបើអ្នកបានផ្តល់នូវព័ត៌មានបែបនោះ ។

ការប្រើប្រាស់ព័ត៌មាន

ការប្រើប្រាស់ព័ត៌មានដែលបានប្រមូល ត្រូវបានកំហិតត្រឹមតែ ៖ ការឆ្លើយតបទៅនឹងអ៊ីម៉េលរបស់អ្នកប្រើប្រាស់ ប្រាប់អំពីទីតាំងរបស់អ្នកប្រើប្រាស់នៅពេលចុះផ្សាយអ៊ីម៉េលរបស់អ្នកប្រើប្រាស់ ឬ ព័ត៌មានផ្សេងទៀតដែលបានផ្ញើមក ឬ សម្រាប់គោលបំណងផ្នែកនិពន្ធ ដូចជា ការទាក់ទងជាមួយអ្នកប្រើប្រាស់សម្រាប់ធ្វើការស្ទាបស្ទង់មតិតាមប្រព័ន្ធអ៊ិនធឺណិត សម្រាប់ គោលបំណង ផ្ទៃក្នុងផ្សេងៗទៀតរបស់ អនាគតថ្មីនិង គោលបំណងផ្សេងៗទៀត ដែលបានបញ្ជាក់នៅខណៈ ដែលព័ត៌មាននោះត្រូវបានប្រមូល ។

ព័ត៌មានដែលក្រុមការងារ អនាគតថ្មី បានប្រមូល នឹងមិនត្រូវផ្តល់ទៅឲភាគីខាងក្រៅឡើយ លើកលែងចំពោះ អ្នកផ្គត់ផ្គង់សេវារបស់ អនាគតថ្មី (ដូចជា សេវាស្រាវជ្រាវអំពីអ្នកទស្សនា នូវព័តមាន អនាគតថ្មី ជាដើម) ។ អនាគតថ្មី ក៏អាចនឹងបញ្ចេញឲដឹងនូវ ព័ត៌មានផ្ទាល់ខ្លួនផងដែរ ប្រសិនបើច្បាប់តម្រូវ ឬ ប្រសិនបើយើងជឿជាក់ថាទង្វើបែបនេះជាការចាំបាច់ដើម្បីការពារកុំឲមានការប្រើប្រាស់ខុស ឬ ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត នូវវ៉ិបសាយរបស់ អនាគតថ្មី ឬ ប្រសិនបើចាំបាច់ ដើម្បី ការពារសុវត្ថិភាពផ្ទាល់ខ្លួន ឬ ទ្រព្យសម្បត្តិ របស់អ្នកប្រើប្រាស់វ៉ិបសាយ អនាគតថ្មី សាធារណជន របស់ខ្លួន ។

ការភ្ជាប់ទៅកាន់វ៉ិបសាយផ្សេងទៀត

វ៉ិបសាយរបស់ អនាគតថ្មី អាចមានដាក់អាសយដ្ឋានភ្ជាប់ទៅវ៉ិបសាយផ្សេងៗទៀត ។ អនាគតថ្មី មិនទទួលខុសត្រូវចំពោះការអនុវត្តទាក់ទងនឹងគោលនយោបាយរក្សាការសម្ងាត់ ឬ ការបញ្ចេញឲដឹងនូវព័ត៌មាន ឬ ឯកសារណាមួយ ដែលត្រូវបានប្រមូលនៅលើវ៉ិបសាយផ្សេងទាំងនោះឡើយ ។

ការយល់ព្រមទទួលយកលក្ខខណ្ឌនៃគោលនយោបាយរក្សាការសម្ងាត់

អនាគតថ្មី រក្សាសិទ្ធិក្នុងការធ្វើការកែប្រែគោលនយោបាយនេះ តាមឆន្ទានុសិទ្ធិរបស់ខ្លួននៅពេលណាមួយក៏បាន ។ ការប្រើប្រាស់វ៉ិបសាយរបស់ អនាគតថ្មី នឹងមានន័យថា អ្នកយល់ព្រមទទួលយកលក្ខខណ្ឌណាមួយនៃគោលនយោបាយដែលមានប្រសិទ្ធភាពនៅគ្រានោះ ។ អ្នកត្រូវអានលក្ខខណ្ឌនៃការប្រើប្រាស់ អនាគតថ្មី ដើម្បីស្វែងយល់អំពីលក្ខខណ្ឌបន្ថែមទៀតដែលទាក់ទងនឹងការប្រើប្រាស់វ៉ិបសាយ អនាគតថ្មី យើង ៕

លក្ខខណ្ឌនៃការប្រើប្រាស់

ការយល់ព្រមចំពោះលក្ខខណ្ឌ

សូមអានលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ មុនពេលប្រើវ៉ិបសាយ www.ank-news.com  ឬផ្នែកណាមួយរបស់ប្រព័ន្ធផ្សព្វផ្សាយ ផ្សេងទៀតរបស់ អនាគតថ្មី ដូចជា Facebook Page, Message Board, Twitter ,Pinterest និង YouTube ដែលជាផ្នែកផ្សព្វផ្សាយព័ត៌មាន ផ្សេងៗទៀត របស់ អនាគតថ្មី តាមរយៈការប្រើប្រាស់សេវានេះ អ្នកត្រូវយល់ព្រមអនុវត្តតាមលក្ខខណ្ឌនៃការប្រើប្រាស់ ទាំងនេះ ។ អនាគតថ្មី រក្សាសិទ្ធិ តាមឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការកែប្រែលក្ខខណ្ឌទាំងនេះ នៅពេលណាមួយក៏បាន ដោយផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ដែលត្រូវបានកែប្រែថ្មីតាមវ៉ិបសាយរបស់អនាគតថ្មី។ ប្រសិនបើ អ្នកយល់ព្រមគោរព និងអនុវត្តតាមលក្ខខណ្ឌដែលកែប្រែថ្មីទាំងនេះដែលនឹងត្រូវមានប្រសិទ្ធភាពភ្លាមៗនៅពេលផ្សព្វផ្សាយ ។

ការរក្សាសិទ្ធិ

ខ្លឹមសារនៅលើវ៉ិបសាយ អនាគតថ្មី ត្រូវបានការពារដោយច្បាប់ និងរក្សាសិទ្ធិ ដោយ អង្គភាពអនាគតថ្មី ដែលមានចាងហ្វាយ លោក សេង រាជសី។ អនាគតថ្មី ស្វាគមន៍ចំពោះការប្រើប្រាស់បន្ត ការយកទៅបោះពុម្ពផ្សាយឡើងវិញ និង ការចែកចាយអត្ថបទ ដែលបានចុះផ្សាយនៅលើវ៉ិបសាយនេះ ក្នុងលក្ខខណ្ឌថា អ្នកត្រូវដាក់ឈ្មោះ អនាគតថ្មី ដោយសរសេរដូចខាងក្រោម ៖

រក្សាសិទ្ធិ © ២០១៧ អនាគតថ្មី ។ បោះពុម្ពផ្សាយបន្តរ ដោយមានការអនុញ្ញាតពី អនាគតថ្មី ដែលមានអាសយដ្ឋានៈ ភូមិក្បាល ស្ពានកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គេហទំព័រៈ www.ank-news.com

ប្រសិនបើប្រើប្រាស់ សេចក្តីដកស្រង់ចេញពីវ៉ិបសាយ អនាគតថ្មី តម្រូវឲមានការបញ្ជាក់ថា ព័ត៌មាននោះត្រូវបានដកស្រង់ចេញពី អនាគតថ្មី ហើយសេចក្តីដកស្រង់ នោះមិនត្រូវកែប្រែ ឬ បំភ្លៃអត្ថន័យមូលដ្ឋាន នៃខ្លឹមសារដើមឡើយ ។

និមិត្តសញ្ញារបស់ អនាគតថ្មី

logo-anakutthmey-last-01

អនាគតថ្មី មានសញ្ញាដូចខាងលើ និងឈ្មោះអនាគតថ្មី ជានិមិត្តសញ្ញារបស់អង្គភាពអនាគតថ្មីផ្ទាល់។ រក្សាសិទ្ធិគ្រប់បែបយ៉ាង ។ អ្នកមិនអាចប្រើក្រាហ្វិក រូបសញ្ញា ឬ សញ្ញាសេវាកម្មណាមួយរបស់ អនាគតថ្មី ដោយគ្មានការយល់ព្រម អនុញ្ញាតជាលាយលក្ខណ៍ អក្សរជាមុនពី អនាគតថ្មី ឡើយ។

ការភ្ជាប់មកវ៉ិបសាយ អនាគតថ្មី

អនាគតថ្មី គឺជាអង្គការមួយ ដែលប្តេជ្ញាចិត្តប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងបទដ្ឋានសារព័ត៌មានកម្រិតខ្ពស់បំផុត និង ប្រកាន់យកនូវវិជ្ជាជីវៈ សារព័ត៌មានឯករាជ្យ និងមិនលំអៀងទៅលើបក្សនយោបាយ ណាមួយឡើយ។
ដូច្នេះ ការភ្ជាប់ពីវ៉ិបសាយ ណាមួយជាមួយវ៉ិបសាយ អនាគតថ្មី គឺមិនត្រូវ (១) មានន័យថា អនាគតថ្មី លើកកំពស់ ឬ គាំទ្រ ចំពោះ យោបល់ វ៉ិបសាយ យុទ្ធនាការនយោបាយ ផលិតផល ឬ សេវាកម្ម របស់បុគ្គលណាម្នាក់ ឬ អង្គភាពណាមួយឡើយ ឬ (២) ប្រើប្រាស់ឯកសារ ឬ អត្ថបទរបស់ អនាគតថ្មី ក្នុងគោលបំណងធ្វើអាជីវកម្ម ។ អនាគតថ្មី រក្សាសិទ្ធិក្នុងការដកការអនុញ្ញាតពីការភ្ជាប់ណាមួយ មកកាន់វ៉ិបសាយរបស់អនាគតថ្មី ។

ការភ្ជាប់ទៅកាន់វ៉ិបសាយរបស់ភាគីទីបី

អនាគតថ្មី បានផ្តល់នូវអាស័យដ្ឋានភ្ជាប់ទៅវ៉ិបសាយផ្សេង ដែលបានគ្រប់គ្រងដោយភាគីទីបីហើយ អនាគតថ្មី មិនមានសិទ្ធិគ្រប់គ្រងលើវ៉ិបសាយទាំងនោះឡើយ ។ អនាគតថ្មី មិនគាំទ្រ ឬ យល់ស្រប ចំពោះ ខ្លឹមសារ អ្នកគ្រប់គ្រង ផលិតផល ឬ សេវា របស់វ៉ិបសាយទាំងនេះឡើយ ហើយ អនាគតថ្មី មិនទទួលខុសត្រូវ ឬ ធានាចំពោះខ្លឹមសារ អ្នកគ្រប់គ្រង ភាពត្រឹមត្រូវ គុណភាព ការផ្សាយពាណិជ្ជកម្ម ផលិតផល សេវា ឬ សម្ភារៈផ្សេងទៀត នៅលើ ឬ ដែល អាចរកបានពីវ៉ិបសាយទាំងនេះ ឡើយ ។ វិអនាគតថ្មី មិនទទួលខុសត្រូវ ឬ រ៉ាប់រង ដោយផ្ទាល់ ឬ ដោយប្រយោល ចំពោះរាល់ការខូចខាត ឬ ការបាត់បង់ ដែលបណ្តាលមកពី ឬ ដែលគេអះអាងថា បណ្តាលមកពី ឬ ទាក់ទងនឹងការប្រើប្រាស់ ឬការជឿជាក់លើខ្លឹមសារ ផលិតផល ឬ សេវាបែបនេះ ណាមួយ ដែលមាននៅលើ ឬ តាមរយៈវ៉ិបសាយទាំងនេះ ឡើយ ។

ប្រព័ន្ធផ្សព្វផ្សាយ ផ្សេងទៀត

ក្រៅពីការផ្សព្វផ្សាយ ព័ត៌មាន តាមរយៈអាស័យដ្ឋាន www.ank-news.com អនាគតថ្មី ក៏មាន ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនទៀត ដូចតទៅ៖
១.ហ្វេសបុក ផេក (Facebook pages) : https://www.facebook.com/anakuthmeynew/

២.យូធូប : https://www.youtube.com/channel/UC7A4JCvnLKSVYATMj4dZ1PA

៣.ធ្វីតទ័រ : https://twitter.com/anakuthmey

4.Pinterest : https://www.pinterest.com/anakuthmey/

រាល់ព័ត៌មានទាំងអស់របស់ អនាគតថ្មីត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធផ្សព្វផ្សាយខាងលើនេះជាផ្លូវការ ហើយរាល់ព័ត៌មានទាំងអស់ដែលនៅលើ បណ្តាញផ្សព្វផ្សាយ នេះត្រូវបាន រក្សាសិទ្ធិដោយអនាគតថ្មី។

ភ្នាក់ងាររក្សាសិទ្ធិ

អនាគតថ្មី គោរពកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ ។ ប្រសិនបើអ្នកជឿជាក់ថា ការងារ ឫស្នាដៃរបស់អ្នក ត្រូវបានចម្លង ក្នុងលក្ខណៈមួយដែលជាការរំលោភលើការរក្សាសិទ្ធិនោះ សូមផ្តល់នូវព័ត៌មានដូចខាងក្រោម ជាលាយលក្ខណ៍អក្សរ មកកាន់ភ្នាក់ងាររក្សាសិទ្ធិរបស់អនាគតថ្មី ៖

ធ្វើលិខិត និងចុះ ហត្ថលេខាដែលធ្វើឡើងដោយដៃ ឬដោយអេឡិចត្រូនិច របស់បុគ្គលដែលបានទទួលការអនុញ្ញាតធ្វើជាម្ចាស់កម្មសិទ្ធិលើការរក្សាសិទ្ធិ ។
ការរៀបរាប់អំពីការងារ ឫ ស្នាដៃដែលស្ថិតនៅក្រោមការរក្សាសិទ្ធិ ដែលអ្នកអះអាងថា ត្រូវបានរំលោភ ។
ព័ត៌មានទំនាក់ទំនងរបស់អ្នក ដូចជា អាស័យដ្ឋាន លេខទូរស័ព្ទ និង អាស័យដ្ឋានអ៊ីម៉េល ជាដើម ។
សូមធ្វើនូវ សេចក្តីថ្លែងដែលបញ្ជាក់ថា ព័ត៌មាននៅក្នុងសេចក្តីជូនដំណឹងរបស់អ្នក ពិតជាមានភាពត្រឹមត្រូវ និងថា អ្នកពិតជាម្ចាស់កម្មសិទ្ធិ ឬ ត្រូវបានអនុញ្ញាតឲ្យធ្វើជាតំណាងរបស់ម្ចាស់នៃការរក្សាសិទ្ធិ ដែលត្រវបានចោទថា ទទួលរងនូវការរំលោភ ។

ភ្នាក់ងាររក្សាសិទ្ធិរបស់ អនាគតថ្មី អាចទំនាក់ទំនងបាន តាមរយៈ ៖ contact@ank-news រឺ support@ank-news.com