ថ្មីៗនេះពលរដ្ឋបានរិះគន់ចំៗ ថាអាជ្ញាធរក្រុងប៉ោយប៉ែត និងការិយាល័យវប្បធម៌អសមត្ថភាព បណ្តែតបណ្តោយឱ្យជនជាតិចិន លើកស្លាកយីហោជាអក្សរចិន ដោយគ្មានវត្តមានអក្សរជាតិយ៉ាងអនាធិបតេយ្យ
បន្ទាយមានជ័យ ៖ ក្រោមក្រសែភ្នែកងឿងឆ្ងល់ និងការគិតដោយក្តីបារម្ភជាពន់ពេកចំពោះអត្តសញ្ញាណជាតិ ពីប្រជាពលរដ្ឋមួយចំនួន ក្នុងក្រុងប៉ោយប៉ែត និងបានរិះគន់ចំៗ ថា អាជ្ញាធរក្រុងប៉ោយប៉ែត និងការិយាល័យវប្បធម៌ ក្រុងប៉ោយប៉ែត ហើយនិងមន្ទីទេសចរណ៍ អសមត្ថភាពក្នុងការគ្រប់គ្រង ស្លាកយីហោ និងស្លាកសញ្ញាផ្សេងៗ…