កម្លាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត បង្ក្រាបបានមុខ សញ្ញាចែកចាយ សារធាតុញៀន

ព្រះវិហារ ៖ មន្ត្រីកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សហការជាមួយកម្លាំង ( ក២កងពលតូច អន្តរាគមន៍លេខ៨ ) បានធ្វេីការបង្ក្រាប មុខសញ្ញាចែកចាយ សារធាតុញៀន ចំនួន២នាក់ រឹបអូសបានថ្នាំញៀន ៤៨កញ្ចប់ ក្នុងនោះធំ ១៥កញ្ចប់ និងកញ្ចប់តូច៣៣ កាលរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថាដោយមាន ការចង្អុលបង្ហាញ ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារផងនោះ កម្លាំងកងអាវុធហត្ថ ស្រុកជាំក្សាន្តចំនួន ៧នាក់ សហការជាមួយកម្លាំង (ក២កងពលតូចអន្តរាគមន៍លេខ៨) ដឹកនាំកម្លាំងដោយ លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ក្រោមកាសម្របសម្រួលពី លោក សេ្រង ម៉េងស៊្រុន ព្រះរាជអជ្ញារង សាលាដំបូងខេត្តព្រះវិហារ បានឆ្មក់ទៅបង្ក្រាប បានមុខសញ្ញា ចែកចាយសារធាតុញៀន បានចំនួន២នាក់ និង រឹបអូសបានថ្នាំញៀនចំនួន៤៨កញ្ចប់ ក្នុងនោះធំ១៥កញ្ចប់ និងតូច៣៣កញ្ចប់ នៅចំណុច ភូមិបង្គោលប្រាំបី ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។

លោកអនុសេនីយ៍ឯក បន្តថា ជនសង្ស័យ ដែលកម្លាំងឃាត់ បានទី១ ឈ្មោះ ថោង ចន្ថា ភេទស្រី អាយុ ៤២ឆ្នាំ មុខរបបរលក់ដូរ រស់នៅភូមិត្រពាំងត្រែង សង្កាត់សាលាគំរេីក ក្រុងសៀមរាប ខេត្តសៀមរាប និងទី ២ឈ្មោះ ឈុំ សុខហៀង ភេទស្រី អាយុ២៩ឆ្នាំ មុខរបបរកសិក រស់នៅ ភូមិបង្គោលប្រាំបី ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមនិងវត្ថុតាងថ្នាំញៀន ប្រភេទម្សៅក្រាម ពណ៌សថ្លា (ម៉ាទឹកកក) សរុប៤៨កញ្ចប់ ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់ អោយដឹងផងដែរថា ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ ស្រុករាបចំកសាងសុំរឿង បញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តទៅតាម និតិវិធីនៃច្បាប់ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ៕ ដោយ អនាគតថ្មី

ank-news-27-29-17-2

ank-news-27-29-17-3

ank-news-27-29-17-4