ពិធីប្រគល់រង្វាន់ លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលប្រលងជាប់ សញ្ញាបត្រទុតិយភូមិ បាននិទ្ទេស A និងនិទ្ទេស B ចំនួន ២១នាក់
ខេត្តព្រះវិហារ ៖ ពិធីប្រគល់រង្វាន់ លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រលងជាប់ សញ្ញាបត្រ័ ទុតិយភូមិ និទ្ទេស A និងនិទ្ទេស B ចំនួន២១នាក់។
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នា២០១៧ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាល ខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ រួមជាមួយថ្នាក់ដឹកនាំ ក្នុងខេត្ត ព្រះវិហារជាច្រើនរូបទៀត បានជួបសំណេាះសំណាល និងផ្ដល់រង្វាន់ លើកទឹកចិត្ត ដល់សិស្សានុសិស្ស ទាំង ២១នាក់។
សិស្សដែលទទួលបាន និទ្ទេស A ពីរនាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូ មួយគ្រឿង និង សិស្សនិទ្ទេស B ចំនួន ១៩នាក់់ ផ្សេងទៀត ក្នុងម្នាក់ៗទទួលបានថវិការ ១លានរៀល ផងដែល។
ឯកឧត្តម អ៊ុន ចាន់ អភិបាល ខេត្តព្រះវិហារ បានមានប្រសាសន៍ ផ្ដាំផ្ញើរដល់ សិស្សានុសិស្សដែលត្រូវ សិក្សាបន្តនៅ ថ្នាក់ឧត្តមសិក្សា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹង មកចូលរួមកសាងជាតិ ក៏ដូចជា ខេត្តព្រះវិហារយើងផងដែរ ដើម្បីអោយកាន់តែរីកចំរើន បន្ថែមទៀត។ ដោយ អនាគតថ្មី