កំលាំង កងរាជ អាវុធហត្ថ ក្រុងប៉ោយប៉ែត នាំយកអំណោយ ចែកជូន ប្រជាពលរដ្ឋ ក្រីក្រ
ក្រុង ប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង ៩ ព្រឹក កំលាំង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំ ដោយលោក ជា ដា មេបញ្ជាការ កងរាជអាវុធ ហត្ថនឹងមន្ត្រី កងរាជអាវុធ ក្រុងប៉ោយប៉ែត ព្រមទាំង លោកនង ធឿន អភិបាល រងក្រុងប៉ោយប៉ែត លោកចៅ សង្កាត់ និមិត្ត ព្រះចៅអធិការ វត្តកូនដំរី ព្រមទាំង អាជីវករ នឹង សប្បុរសជនបាន នាំយក អំណោយ នឹងថវិការ មួយចំនួន ទៅចែកជូន ប្រជាពលរដ្ឋ ៤ គ្រួសារ ក្នុងនោះ មានមួយ គ្រួសារ កើត ជម្ងឺទឹកនោមផ្អែម ជាទម្ងន់ ត្រូូវបាន ឧបត្ថម្ភជា ថវិការ ចំនួន ៧០ម៉ឺនរៀល អង្ករ ១ ការរុង ៥០ គីឡូក្រាម នឹងទឹក ត្រី ប៊ីចេង ស្ករ ទឹក ស៊ី អ៊ីវ ចំណែក ៣ គ្រួសារទៀត ទទួលបាន ថវិការ ៤៨ ម៉ឺន រៀល ក្នុង ១ គ្រួសារ ព្រមទាំងប៊ី ចេងខ្ទឹម ដូចគ្រួសារ ទីមួយ ដែរ អំណោយ ដែលជួយ ទៅដល់ ជនក្រីក្រី ទាំងអស់ សរុប មានចំនួន ៥ លានរៀល នេះជា ការយក ចិត្តទុកដាក់ របស់កង កំលាំងកង រាជអាវុធហត្ថ ក្រុងប៉ោយប៉ែត នឹងអាជ្ញាធរ សប្បុរសជន អាជីករ ដែលយក ចិត្ត ទុកដាក់ យ៉ាងខ្លាំង ទៅលើប្រជាពល រដ្ឋក្រីក្រ ធ្វើអោយ ប្រជាពលរដ្ឋ ក្រីក្រមានភាព កក់ក្តៅ ជាខ្លាំង ទៅថ្ងៃ អនាគត ។ ដោយ សេង រាជសី