ជនសង្ស័យម្នាក់ លួចចូលក្នុងបន្ទប់គេ ត្រូវកំលាំងនគរបាល ក្រុងប៉ោយប៉ែតក្របួចជាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវកំលាំងនគរបាល ក្រុប៉ោយប៉ែត ឃាត់ខ្លួន បញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បន្ទាប់មាន ហេតុការណ៍ មួយបានកើតឡើង នៅថ្ងៃទី ទី០២ ខែតុលាឆ្នាំ២០១៧ វេលាម៉ោង ៨យប់ ដោយជន សង្ស័យម្នាក់ បានលួចចូលក្នុងបន្ទប់ផ្ទះគេ។
ជនសង្ស័យមានឈ្មោះ រីម អាយុ ១៩ឆ្នាំ ក្រោយពីសម្ថកិច្ចធ្វើការសាកសួររួច ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី ០២ ខែតុលាកន្លងមក ខ្លួនបានមកពី ទីក្រុងភ្នំពេញ ហើយខ្លួនបានធ្វើដំណើរមកដល់ស្វាយ ខេត្តបន្ទាយមានជ័យ ដោយជិះម៉ូតូ ១គ្រឿង ម៉ាកស្គូបពី ព័ណ៌ក្រហម លាយទឹកប្រាក់ ឆ្នាំ២០១៥ ជាម៉តូរបស់ថៅកែខ្លួន ខណៈពេលនោះជនសង្ស័យ ក៏បានលក់ម៉ូតូនោះ នៅខេត្តបន្ទាយមានជ័យ បានថវិការចំនួន ៦២០ដុល្លា តែម៉ូតូនោះ អត់កាតគ្រី អត់ពន្ធនោះទេ។
លុះដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យ បានមកដល់ ក្រុងប៉ោយប៉ែត គោលបំណង មករកការងារធ្វើ នៅការស៊ីុណូ ហើយល្ងាចត្រលប់ទៅស្វាយវិញ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំដដែល ខ្លួនដែលជាជនសង្ស័យ ក៏ត្រឡប់ មកក្រុងប៉ោយប៉ែត ម្តងទៀត ហើយនៅពេល នោះជនសង្ស័យ ក៏បានលួចចូលបន្ទប់ របស់គេ ដោយម្ចាស់ផ្ទះមិននៅ។
នៅពេលដែលជនសង្ស័យ ដើរចេញពីបន្ទុប់វិញ ទើបត្រូវម្ចាស់បន្ទប់គេទាន់ ហើយស្រែកថាចោរៗ ម៉្យាងទៀត ជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់បាន ចូលក្នុងផ្ទះគេ ដោយបានយកឥវ៉ាន់ និងលុយជាច្រើន ដងរួច មកហើយដែរ។ បច្ចុបន្ននេះជនសង្ស័យ ត្រូវបានលោក អធិការ ធឹនស៊ឹុនដេត រៀបចំសំណុំ រឿងបញ្ជូន បន្តរ ដើម្បីចំណាត់ការទៅ តាមច្បាប់។ ដោយ អនាគតថ្មី