ពិធីបញ្ចុះបឋមសិលា ស្នាក់ការប៉ុស្តិ៍នគរបាល ច្រកទ្វាអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០១៧ មានការប្រារព្ធពិធី បញ្ចុះបឋមសិលា កសាងប៉ុស្តិ៍នគរបាល ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម កែគឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ថោងខុន រដ្មន្ត្រី ក្រសួងទេសចរណ៍ រដ្ឋលេខាធិ អនុរដ្ឋលេខាធិការ គ្រប់ក្រសួង ឯកឧត្តម លោកជុំទាវ មន្ត្រីរាជការ គ្រប់ស្ថាប័ន និងគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋសរុបរាប់ពាន់នាក់ ក្នុងនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខផល អគ្គនាយក អន្តោប្រវេសន៍ បានមានប្រសាសន៍ក្នុងអង្គពិធីថា ថ្ងៃនេះគឺជាថ្ងៃ ដ៏ឧត្តុង្គឧត្តម មានមោទនភាព និងកិត្តិយសបំផុត ដែលយើងខ្ញុំទាំងអស់គ្នា ជាកងកំលាំងនគរបាលអន្តោប្រវេសន៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមជាមួយអង្គពិធីទាំងមូលនៅទីនេះ សូមស្វាគមន៍ ដោយក្តីរំភើបរីករាយ យ៉ាងក្រៃលែង ដែលបានធ្វើ បដិសណ្ឋារកិច្ច ចំពោះវត្តមាន ដ៏ឧត្តង្គឧត្តម របស់សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញ ជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការបញ្ចុះបឋមសិលា សាងសង់ស្នាក់ការ នគរបាលច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត។ ដោយ អនាគតថ្មី

ank-news-krongpoipet-30-10-17-2

ank-news-krongpoipet-30-10-17-15

ank-news-krongpoipet-30-10-17-9

ank-news-krongpoipet-30-10-17-10

ank-news-krongpoipet-30-10-17-11

ank-news-krongpoipet-30-10-17-1

ank-news-krongpoipet-30-10-17-3

ank-news-krongpoipet-30-10-17-4

ank-news-krongpoipet-30-10-17-5

ank-news-krongpoipet-30-10-17-8

ank-news-krongpoipet-30-10-17-12

ank-news-krongpoipet-30-10-17-13

ank-news-krongpoipet-30-10-17-14

ank-news-krongpoipet-30-10-17-16