News-01
News-02
News-03
ចុះ MOU សមាគមន៏
លោក គាត់ហ៊ុយ
លោកឧត្តមសេនីយ៍ត្រី អ៊ីចំរើន
Thai-training
រដ្ឋបាលក្រុងប៉ោយប៉ែត
សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន
សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន1
10
កូរ៉េនិងកម្ពុជាក្រុងប៉ោយប៉ែត
congratulation bongsey
Ceremony of Graduation
លោកសេង រាជសី ទទួលសញ្ញាបត្រ
អំណោយ លោកអភិបាលក្រុងប៉ោយប៉ែត
លោកភោគ លន់
លោក អធិការក្រុង
សប្បុរសជនក្រុងប៉ោយប៉ែត
ចែកអំណោយខេត្តរតនគិរី
លោកបេន ដាវីដ
បេនដាវីដ
អំណោយជូនជនក្រីក្រ
Anakuthmey Team
OM reatry-01
Om reatry-02

ពលរដ្ឋនៅតែបន្ត ឆ្លងដែនដោយខុសច្បាប់ ទៅកាប់ឈើក្រញ៉ូង ក្នុងទឹកដីថៃ ដោយមិនមានការ ទប់ស្កាត់ពីសមត្ថកិច្ច

ខេត្តព្រះវិហារ ៖  បច្ចុប្បន្ននេះ ទីផ្សារឈើក្រញ៉ូង កំពង់មានហាងឆេង ហេតុដូចនេះហើយ ទើបក្រុមឈ្មួញ ឈ្លាតឪកាស បានបំផុសបំផុល ឲប្រជាពលរដ្ឋ មិនតិចជាងពី 60នាក់ ទៅ 80នាក់ ឡើងនោះទេ ដែលបានឆ្លង ដែនខុសច្បាប់ ចូលទៅលួចកាប់ ឈើក្រញ៉ូងតាមច្រកដំណាក់ទឹក និង ច្រកដំណាក់កណ្តាល ដែលស្ថិតក្នុងភូមិសាស្ត្រ ភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់គ្រប់គ្រង របស់លោក រៀម ខេត មេបញ្ជាការ វរះ405 ។

បើតាមប្រភព ព័ត៌មានបានឲដឹងថា សព្វថ្ងៃនេះមេខ្យល់ដុះស្លែម្នាក់ ដែលមានឈ្មោះ អូន ឌីណា និងប្តីឈ្មោះ មុីន បច្ចុប្បន្ន មេខ្យល់ប្តីប្រពន្វ ខាងលើនេះ កំពុងមានហុងស៊ុយ ដោយត្រូវ រ៉ូវគ្នាជាមួយសមត្ថកិច្ច ដែលឈរជើង នៅតំបន់នោះ ទើបមេខ្យល់ប្តីប្រពន្វ រូបនោះ ដើរប្រមូលបានកម្មករ ជាច្រើននាក់ ភាគច្រើន ជាជនចំណាក់ស្រុក មកស៊ីឈ្នួល ឆ្លងដែនចូល កាប់ឈើក្រញូង នៅទឹកដីថៃ មកលក់នៅដីខ្មែ ដែលមាន ឈ្មោះ លៀង និងប្រព្ធ ជាអ្នកាងនិងទទួលទិញបន្ត។

ប្រជាពលរដ្ឋ នៅតំបន់នោះបានដាក់ ការសង្ស័យថា បើមិនមានការបើកភ្លើងខៀវ ពីសមត្ថកិច្ចដែលឈរជើង នៅតំបន់នោះប្រហែលជាម្មករឆ្លងដែន ដោយខុសច្បាប់ ទៅកាប់ឈើក្រញ៉ូង ក្នុងទឹកដីថៃទាំងនោះ មិនងាយស្រួលចេញចូលនោះទេ ជាពិសេសពេលដែលជញ្ជូនឈើក្រញ៉ូង ចុះពីលើភ្នំមកវិញ ហើយដែលពួកគាត់ ដាក់ការសង្ស័យ ខ្លាំងជាងគេនោះ ទៅលើ វរ:៤០៥ ដែលប្រចាំការណ៍ នៅតំបន់នោះ ដែលពួកគាត់ហាមឃាត់ ឬព្រួយបារម្មណ៍ ពីការបាត់ខ្លួន ឬក៍ទាហ៊ានថៃបាញ់ សំលាប់ដូចជាសត្វធាតុ ចោលសាកសព ក្នុងព្រៃនោះឡើយ។

យ៉ាងណាមិុញជាក់ស្តែង នៅថ្ងៃទី5 ខែវិច្ឆិការ ឆ្នាំ2017 នៅម៉ោង 2 រសៀល មានកម្មករឆ្លងដែន ស្ពាយឈើក្រញ៉ូង ចេញតាមច្រកដំណាក់កណ្តាល និងដំណាក់ទឹក មិនតិចជាង 80នាក់ នោះទេ ហើយនៅពេល ក្រុមអ្នកសាព័ត៌មាន យើងចុះទៅថតផ្តិកយក សកម្មភាព កម្មករទាំងនោះ បែជាមានឈ្មោះ(លៀងនិងប្រពន្វ) ជាអ្នកបញ្ឈឡាន ចាំសុីស្នួលដឹក និងទិញឈើក្រញ៉ូង ផងនោះបានមកគំរាមអ្នកសាព័ត៌មាន អោយលប់រូបភាពចេញ និងប្រមាថមកលើ អ្នកសារព័ត៌មាន យើងថែមទៀតផង មិនតែប៉ុណ្ណោះ ឈ្មួញឈើ ឈ្មោះលៀង នេះបានមកប្រដៅ អ្នកសារព័ត៌មាន ថាមិនខំប្រឹងរកសុី នោះទេគិតតែពីដើរ ថតគេឯង ហើយថែមទាំងទេ ទៅប្រាប់មន្ត្រី PM បញ្ឍឺអ្នកសារព័ត៌មាន យើងទៀតផង។ ឈ្មួញឈើឈ្មោះលៀង និងជាអ្នកសុីស្នួល ដឹកឈើក្រញ៉ូង ប្រចំាកា នៅភូមិឈើទាលគង នេះសព្វថ្ងៃហាក់បីដូចដាក់ ថ្នាំសណ្តំ ទៅលើសមត្ថកិច្ច គ្រប់ស្ថាបណ្ណ័ ពាក់ពន្វ័នៅតំបន់ នេះហើយ បើមិនអញ្ចឹងទេ ឈ្មួញឈើខាងលើនេះ មិនអាចធ្វើសកម្មភាព បានយ៉ាងរលូន បានដោយរបៀបនេះនោះទេ។

ពាក់ពន្វ័និងកាចោតប្រកាន់ ខាងលើនេះយើង មិនអាចសុំការបំភ្លឺ ណាមួយពីលោក រៀមខេត ប្រធាន វរះ405 ប្រចាំការនៅតំបន់ ខាងលើបាននោះទេនៅព្រឹកថ្ងែទី6ខែវិច្ឆិកាឆ្នាំ2017 នេះដោយទូរសព្វ័ចូលហើយ មិនមានអ្នកទទួល។

សូមបញ្ជាក់ ផងដែលថា ទោះជាបទបញ្ជារ យ៉ាងតឹងរឹង របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឲកងកំលាំងប្រដាប់អាវុធ ទាំងអស់ដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាត្រូវការពារ និងបង្ក្រាប់ឲខានតែបាន នូវជនចំណាក់ស្រុក លួចឆ្លងដែនខុសច្បាប់ ចូលទឹកដៃថៃ លួចកាប់ឈើក្រញ៉ូង ដោយខុសច្បាប់យ៉ាងណាក្តី  តែបទបញ្ជាទាំងនោះ ហាក់ដូចជាមិនមាន ប្រសិទ្ធិភាព ដោយភាពអនាធិប្បតិយ្យ ទាំងនោះនៅតែកើត មានជាដដែលៗផងដែល។ ដោយ មាន សុវណ្ណារិទ្ធ ក្រុមការងារ ខេត្តព្រះវិហារ

preash-vihea

poipet-ank-news-07-12-17-1

poipet-ank-news-07-12-17-2

poipet-ank-news-07-12-17-3

poipet-ank-news-07-12-17-4

poipet-ank-news-07-12-17-5